ប្រវត្តិសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ គ្រោងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា

ជាបេក្ខភាពមកពីគណបក្សភឿថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ត្រូវបានសមាជិកសភាសម្រេចបោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសជាផ្លូវការ កាលពីថ្ងៃអង្គារ ទី២២ ខែសីហា ដំណាលគ្នានឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ​ក្នុង​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​ដោយ​គ្មាន​ប្រវត្តិ​ខាង​យោធា និងកាន់កិច្ចការនយោបាយ ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​ដំបូង​គេ​របស់​ប្រទេស ជីវប្រវត្តិ​របស់ឧកញ៉ាអចលនទ្រព្យ​រូប​នេះ​ កំពុងតែ​​ក្លាយជា​ប្រធានបទ​របស់​ប្រជាជនទូទាំងប្រទេស ស្របពេលដែលលោកក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃ។ លោក សេដ្ឋា ថាវីស៊ីន​ មានឈ្មោះហៅក្រៅថា នីត កើតនៅក្រុងបាងកក … Read More

អ៊ីរ៉ង់៖ បន្តសកម្មភាពនុយក្លេអ៊ែរសន្តិភាព ខណៈមានទណ្ឌកម្មក៏ដោយ​

អ៊ីរ៉ង់៖ បើទោះជាមានការដាក់ទណ្ឌកម្មដ៏ឃោរឃៅជាឯកតោភាគីក៏ដោយ ប្រទេសនេះនឹងបន្តសកម្មភាព “សន្តិភាព” ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនអ៊ីរ៉ង់ នេះយោងតាមប្រមុខបរមាណូរបស់អ៊ីរ៉ង់បានឲ្យដឹងថា។  លោក Mohammad Eslami ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានធ្វើការកត់សម្គាល់នៅពេលថ្លែង សុន្ទរកថានៅក្នុងសន្និសីទ ទូទៅលើកទី៦៧ នៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅរដ្ឋធានីវីយែនរបស់អូទ្រីស នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាននិស្សិតអ៊ីរ៉ង់។ ប្រទេសអ៊ីរ៉ង់ នឹងបន្តការរចនាដោយសន្តិវិធី និងការអភិវឌ្ឍន៍ម៉ាស៊ីន រ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរ ឧបករណ៍បង្កើនល្បឿន និងប្រព័ន្ធវិទ្យុសកម្ម … Read More

វិធានការជួយសង្គ្រោះរបស់ IMF ស្រីលង្កាមិនអាចធានាបាននូវការវាយតម្លៃដំបូងឡើយ

បរទេស៖ កាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា បុគ្គលិករបស់ខ្លួនមិនបានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយប្រទេសស្រីលង្កា ក្នុងការវាយតម្លៃលើកដំបូងរបស់ខ្លួន ក្រោមកញ្ចប់ថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារ ដោយសារកង្វះខាតសក្តានុពល ក្នុងការបង្កើតប្រាក់ចំណូលរបស់រដ្ឋាភិបាល។ «ប្រទេសស្រីលង្កាបានធ្វើឲ្យមានការវិវឌ្ឍគួរឲ្យស្ងើចសរសើរ ក្នុងការអនុវត្តកំណែទម្រង់ដ៏លំបាកនេះ ប៉ុន្តែនៅត្រូវការច្រើនទៀត។ កិច្ចប្រឹងប្រែងទាំងនេះកំពុងទទួលបានផ្លែផ្កា ដោយសារសេដ្ឋកិច្ចកំពុងបង្ហាញឲ្យឃើញនូវសញ្ញាបណ្តោះអាសន្ននៃការមានស្ថិរភាព» នៅក្នុងសេចក្តីថ្លែងការណ៍ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល ២សប្តាហ៍ទៅកាន់ប្រទេសកោះ ដែលមានបញ្ហាហិរញ្ញវត្ថុ នៅតំបន់អាស៊ីខាងត្បូងមួយនេះ គណៈប្រតិភូរបស់ IMF បានឲ្យដឹង។ ទោះជាយ៉ាងណាក្ដី មូលនិធិផ្តល់ប្រាក់កម្ចីសកលមួយនេះ បាននិយាយថា … Read More

ដូនជីអ៊ីរ៉ាក់ម្នាក់៖ ហេតុការណ៍ភ្លើងឆេះសាលអាពាហ៍ពិពាហ៍ បានហៅថា ជាសោកនាដកម្មមួយមិនអាចពិពណ៌នាបាន

ទីក្រុងហាំដានីយ៉ា៖ ដូនជីម្នាក់ដែលបានឃើញផ្ទាល់ហេតុការណ៍ភ្លើងឆេះសាលអាពាហ៍ពិពាហ៍មួយ ដែលបានសម្លាប់មនុស្សអស់ជាង ១៥០នាក់ និងជាង ១៥០នាក់ទៀត បានរងរបួសនោះ បានហៅឧបទ្ទហេតុនោះថា ជាសោកនាដកម្មដែលមិនអាចពិពណ៌នាបាន។ ដូនជីហ្វាឌូស វត្តរបស់គាត់ស្ថិតនៅក្បែរសាលអាពាហ៍ពិពាហ៍ Al Haitham ក្នុងទីក្រុងហាំដានីយ៉ា បាននិយាយថាដំបូងគាត់បានឮសំឡេងរថយន្ដគិលានសង្រ្គោះ នៅម៉ោង ១១យប់ នៅថ្ងៃទី២៦ ខែកញ្ញា។ ដូនជីបន្ដថា នៅពេលគាត់ទៅដល់ គាត់បានឃើញ សាកសពជាជាច្រើនត្រូវបានគេសែងចេញពីសាលអាពាហ៍ពិពាហ៍។ នាយកមន្ទីពេទ្យ លោកអ៊ីប្រាហ៊ីម ខាលីល បាននិយាយថា អ្នករបួសភាគច្រើនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតនោះ រួមមាន ក្រុងមូស៊ុល … Read More

សម្ដេចធិបតី៖ គម្រោងយកពន្ធនៅឆ្នាំក្រោយ នៅមិនទាន់មានការសម្រេចពីរដ្ឋាភិបាលនៅឡើយទេ

ភ្នំពេញ៖ ថ្លែងតាមរយៈសារសំឡេងពិសេសកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានរម្លឹកឱ្យដឹងថា គម្រោងអនុវត្តការយកពន្ធនៅឆ្នាំ២០២៤ ខាងមុខនេះ មិន មែនជាគម្រោងថ្មីថ្មោងនោះទេ គឺជាគម្រោងដែលបានអនុម័តតាំងពីច្រើនឆ្នាំកន្លងមកហើយ។ សម្ដេចធិបតីនាយរដ្ឋមន្ត្រីបន្ថែមថា គម្រោងនេះ គឺបានពន្យារពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។ យ៉ាងនេះក្ដីសម្ដេចធិបតីបានបញ្ជាក់បន្ថែមថា គម្រោងអនុវត្តការយក ពន្ធនៅឆ្នាំក្រោយនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការណាមួយ ពីរាជរដ្ឋាភិបាលនៅឡើយនោះ ទេ។ ​ក្រៅពីលើកឡើងបែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈ

📢អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខៈ ២៨៩ អនក្រ.បក ស្តីពី ការគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អគ្គនាយកដ្ឋានពន្ធនាគារ ៖ ការចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីពន្ធនាការទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន

📢សេចក្ដីណែនាំ របស់ អគ្គនាយកដ្ឋានពន្ធនាគារ លេខៈ ០១២ សណន ស្ដីពីការចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីពន្ធនាការទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀនចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដែលមានភ្ជាប់ក្នុងអត្ថបទនេះ។

លោកស្រីAngelina Jolieលេីកឡេីងថា

ខ្ញុំអាចដើរទៅណាមកណាក្នុងប្រទេសកម្ពុជាបានដោយមិនភ័យខ្លាច មិនចាំបាច់មាន អង្គរក្ស ហេីយនិងប្រជាជនទាំងអស់លើពិភពលោក ហេតុអ្វីត្រូវខ្លាចក្នុងការទៅលេងប្រទេសដ៏ស្រស់ស្អាតនេះ។ I can walk anywhere in Cambodia without fear, without the need for any security (bodyguards) and all the people in the world, why be afraid … Read More

អាមេរិក៖ ​​ ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ចិន ​មិន​ឲ្យ​ជោគជ័យ ធ្វើមធ្យោបាយ​ខុសច្បាប់ និង​អយុត្តិធម៌

ចិន៖ អត្ថបទមួយបានបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងប្រើប្រាស់ មធ្យោបាយខុសច្បាប់ និងអយុត្តិធម៌ ដើម្បីបញ្ឈប់ក្រុមហ៊ុនចិន ពីភាពជោគជ័យ នៅពេលដែល សហរដ្ឋអាមេរិក មិនឈានមុខក្នុងការប្រកួតប្រជែងធម្មតា នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹង។  លោក Wang Wenbin អ្នកនាំពាក្យចិន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលសួររកការ អត្ថាធិប្បាយលើអត្ថបទ ដែលចេញផ្សាយដោយ ក្រសួងសន្តិសុខរដ្ឋ របស់ប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញា ដែលបានលាតត្រដាងពីវិធីសាស្រ្តរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកក្នុងការចូលរួមក្នុងការវាយប្រហារតាមអ៊ីនធឺណិត និងចារកម្ម ។ អត្ថបទនេះក៏បានបង្ហាញផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិក … Read More