ដូនជីអ៊ីរ៉ាក់ម្នាក់៖ ហេតុការណ៍ភ្លើងឆេះសាលអាពាហ៍ពិពាហ៍ បានហៅថា ជាសោកនាដកម្មមួយមិនអាចពិពណ៌នាបាន

ទីក្រុងហាំដានីយ៉ា៖ ដូនជីម្នាក់ដែលបានឃើញផ្ទាល់ហេតុការណ៍ភ្លើងឆេះសាលអាពាហ៍ពិពាហ៍មួយ ដែលបានសម្លាប់មនុស្សអស់ជាង ១៥០នាក់ និងជាង ១៥០នាក់ទៀត បានរងរបួសនោះ បានហៅឧបទ្ទហេតុនោះថា ជាសោកនាដកម្មដែលមិនអាចពិពណ៌នាបាន។

ដូនជីហ្វាឌូស វត្តរបស់គាត់ស្ថិតនៅក្បែរសាលអាពាហ៍ពិពាហ៍ Al Haitham ក្នុងទីក្រុងហាំដានីយ៉ា បាននិយាយថាដំបូងគាត់បានឮសំឡេងរថយន្ដគិលានសង្រ្គោះ នៅម៉ោង ១១យប់ នៅថ្ងៃទី២៦ ខែកញ្ញា។ ដូនជីបន្ដថា នៅពេលគាត់ទៅដល់ គាត់បានឃើញ សាកសពជាជាច្រើនត្រូវបានគេសែងចេញពីសាលអាពាហ៍ពិពាហ៍។

នាយកមន្ទីពេទ្យ លោកអ៊ីប្រាហ៊ីម ខាលីល បាននិយាយថា អ្នករបួសភាគច្រើនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតនោះ រួមមាន ក្រុងមូស៊ុល ដែលជាមជ្ឈមណ្ឌលផ្នែករលាកភ្លើង បានទទួលអ្នកជំងឺ ២០នាក់ ក្នុងនោះមាន៩នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវបានបញ្ជូនទៅផ្នែកសង្រ្គោះបន្ទាន់ផងដែរ៕