សក្ខីកម្មក្នុងការស៊ើបអង្កេត SEC ព្យាយាមជំរុញលោក Musk លើការកាន់កាប់ Twitter

អាមេរិក៖ ជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោក លោក Elon Musk កំពុងត្រូវបានប្តឹងដោយគណៈកម្មាធិការមូលបត្រសហរដ្ឋអាមេរិក (SEC) ដែលព្យាយាមជំរុញរូបលោក ឲ្យផ្តល់សក្ខីកម្ម ជាផ្នែកមួយនៃការស៊ើបអង្កេតលើការកាន់កាប់របស់លោកលើបណ្ដាញសង្គមខ្នាតយក្ស Twitter ដែលមានតម្លៃ ៤៤ពាន់លានដុល្លារ។ ការស៊ើបអង្កេត ដែលបង្កើនជម្លោះដ៏យូរអង្វែង រវាង SEC និង Musk ធ្វើឲ្យមានការបារម្ភថា តើលោក Musk បានបំពានច្បាប់មូលបត្រសហព័ន្ធ នៅឆ្នាំ២០២២ នៅពេលដែលរូបលោកបានទិញភាគហ៊ុន នៅក្នុងបណ្ដាញសង្គម Twitter ដែលត្រូវបានប្តូរឈ្មោះទៅជាបណ្ដាញសង្គម X ក៏ដូចជាសេចក្តីថ្លែងការណ៍ … Read More

ដើម្បីសម្រេចឱ្យបាននូវភាពស្អាត បៃតង និងចីរភាព UNICEF នឹងរួមចំណែកជាមួយក្រសួងបរិស្ថាន

ភ្នំពេញ៖ តំណាងប្រចាំប្រទេសនៃអង្គការ UNICEF លោក Will Parks ថ្លែងអះអាងថា នឹងរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រា របស់ក្រសួងបរិស្ថាន ឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយប្រកាន់ខ្ជាប់នូវអនាម័យ សុខភាព និងបរិស្ថាន ។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តី នាទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងនោះផងដែរ តំណាងប្រចាំប្រទេសនៃអង្គការ UNICEF បានគូសបញ្ជាក់បន្ថែមថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកល ដែលប្រទេសទាំងអស់នៅលើសកលលោកមានការយកចិត្តទុកដាក់ … Read More

ក្រោយបរិបទកូវីដ១៩ សមាជិកSME ១៥០នាក់ ទទួលចំណេះដឹងពីការអភិវឌ្ឍន៍អាជីវកម្ម

បន្ទាយមានជ័យ៖ “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជាកម្មវិធីសិក្ខាសាលាលើប្រធានបទដ៍សំខាន់ដែលត្រូវបាន សមាជិកក្នុងវិស័យសហគ្រាសចំនួនជាង១០០នាក់ ចូលរួមពិភាក្សាពិគ្រោះយោបល់ នៅក្នុងអង្គសិក្ខាសាលាមួយរៀបចំឡើងនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ។ កម្មវិធីសិក្ខាសាលា បានផ្តល់ចំណេះដឹងលើការអភិវឌ្ឍន៍អាជីវកម្ម ក្រោយបរិបទកូវីដ១៩ ទៅដល់សមាជិក សមាជិកា របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តបន្ទាយមានជ័យនេះ ត្រូវបានរៀបចំនិងដឹកនាំដោយលោក តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដោយមានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពរបស់ ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាល រង … Read More

ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ សហព័ន្ធសេវាអប់រំនៅកម្ពុជា ស្នើសុំចូលរួមជាមួយរដ្ឋាភិបាល

ភ្នំពេញ៖ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានស្នើសុំឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារការងារទៅអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី និងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានពិភាក្សាយ៉ាងផុលផុស នៅក្នុងជំនួបការងារ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីចក្ខុវិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលកំពុងក្លាយជាប្រធានបទចាប់អារម្មណ៍ ពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈសាលាបណ្តុះបណ្តាលរបស់ក្រសួង បាននិងកំពុងបណ្តុះបណ្តាលដល់យុវជន និងសិស្សានុសិស្ស ដើម្បីបំពេញតម្រូវការរបស់ទីផ្សារការងារដ៏ទូលំទូលាយនៅកម្ពុជា។ … Read More

មានហេតុផលអ្វី អាចឲ្យ Yudai Ogawa ទទួលសញ្ជាតិខ្មែរ?

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ប្រកាសផ្ដល់សញ្ជាតិខ្មែរ ជា​ផ្លូវ​ការ​ដល់​កីឡាករ Yudai Ogawa សមាជិករបស់ភ្នំពេញក្រោន ដើម្បីចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នាព្រឹក​ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣នេះ ។   មានហេតុផលអាចឲ្យកីឡាករ Yudai Ogawa អាចទទួលបានសញ្ជាតិខ្មែរ នោះគឺដោយសារខ្សែបម្រើវ័យ២៧ឆ្នាំខាងលើបានរស់នៅលើទឹកដីកម្ពុជា រយ:ពេល៥ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៨ ដល់បច្ចុប្បន្ន។ Yudai Ogawa ផ្លាស់មកប្រកបអាជីពបាល់នៅកម្ពុជាដំបូង ក្នុងឆ្នាំ២០១៨ ចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធព​លខេមរភូមិន្ទ) ខណ: ឆ្នាំ … Read More

នីតិកាលទី15៖ ពាក់កណ្ដាលអាណត្តិ វៀតណាមរឹបអូស ទ្រព្យពុករលួយជាង 386,000,000,000,000 ដុង

វៀតណាម៖ បេសកកម្ម​រឹបអូស​យក​ទ្រព្យ ​ដែល​បាន​ពី​អំពើ​ពុក​រលួយ​មាន​ការ​ប្រែ​ប្រួល​វិជ្ជមាន​ ក្នុង​នោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​​រឹបអូស​ប្រាក់​បាន​ជាង 386,000,000,000,000 ដុង បើយោង​តាម​ស្ថាប័ន​នានា​របស់​សភា​។ វៀតណាម​បាន​រកឃើញ​អំពើ​​ពុក​រលួយ​ចំនួន​ 865 ករណី​ ក្នុង​នោះ​មាន​បុគ្គល 1374 នាក់​ត្រូវ​បាន​រក​ឃើញ​ថា​បាន​​រលោភ​ច្បាប់​ និង​សំណង​គិត​ជា​ប្រាក់​ជាង 972 ពាន់​លាន​ដុង​ (ប្រហែល 39.8 លាន​ដុល្លារ​អាមេរិក) បើរាប់​ចាប់​ពី​ដើម​អាណត្តិ​សភា​នីតិកាល​ទី 15 ឆ្នាំ2021 ដល់ឆ្នាំ2026 ​នេះ​បើ​តាម​​ទំព័រ​សារព័ត៌មាន​វៀតណាម Sai Gon Giai Phong (SGGP) ចុះ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃទី … Read More

ប្រកាស​​​​​ចាប់ផ្ដើម​ដំណើការ​ឧបករណ៍​ AI ក្រុម​ហ៊ុន​មេតា Facebook

ការបំពាក់​បច្ចេកវិទ្យា ​បញ្ញា​សិប្បនិម្មិត (AI) របស់ក្រុម​ហ៊ុន Meta ទៅ​ក្នុង​បណ្ដាផលិតផល​របស់​ខ្លួន ​ដើម្បី​ប្រើ​ប្រាស់​ឃ្លាំង​ទិន្នន័យ ​ដែល​ប្រមូលបាន​នា​ពេល​កន្លងមក​ ក្នុង​បំណង​បង្កើត​ខ្លឹមសារ​ច្នៃ​ប្រឌិត​ថ្មី​ មាន​ដូចជា​អត្ថបទ​ សិល្បៈ  និង​កូដ​កម្មវិធី​​កុំព្យូទ័រ​ជា​ដើម ​។ ក្រុម​ហ៊ុន​មេតា​របស់ Facebook ប្រកាស​ថា បាន​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ ​បណ្ដា​ឧបករណ៍​បញ្ញាសិប្បនិម្មិត ​ច្នៃ​ប្រឌិត ​ដែល​អាច​បង្កើត​ខ្លឹម​សារ​ មាន​ជាអាទិ៍ រូប​ភាព និង​បណ្ដា​ទម្រង់​អត្ថបទ​ សម្រាប់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី 04 ខែតុលា ឆ្នាំ2023កន្លងមកនេះ ​។ Meta … Read More

ជាប់ប្រទេសដែលមានប្រជាជនមានកាំភ្លើងច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍ ក្នុងនោះប្រជាជនថៃ ១០០នាក់ មានកាំភ្លើង១៥ដើមក្នុងដៃ

បរទេស៖  បើយោងតាមរបាយការណ៍ស្ទាបស្ទង់អាវុធធុនតូច (SAS) ដែលមានមូលដ្ឋាននៅប្រទេសស្វីសក្នុងឆ្នាំ ២០១៧ លើជនជាតិថៃមានកាំភ្លើងកាន់ផ្ទាល់ខ្លួនប្រហែល ១០,៣ លានដើម ដោយដាក់ប្រទេសថៃឱ្យស្ថិតក្នុងចំណាត់ថ្នាក់ទី ១៣ ទូទាំងពិភពលោកសម្រាប់ការកាន់កាប់កាំភ្លើងធុនតូច ។ តាមការប៉ាន់ស្មានថា ប្រជាជនថៃមានកាំភ្លើងច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយគិតជាមធ្យម គឺមនុស្ស ១០០នាក់ មានអាវុធ១៥ដើមកាន់ នេះបើយោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។ ក្នុងចំណោមកាំភ្លើង ១០,៣លានដើម ដែលត្រូវបានកត់ត្រាដោយ … Read More

មិនអនុញ្ញាតឲ្យចូលលេងល្បែងក្នុងកាស៊ីណូ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ពលរដ្ឋទូទៅ…

ភ្នំពេញ៖ មិនត្រូវបានអនុញ្ញាត និងហាមដាច់ខាត មិនឲ្យចូលលេងល្បែងស៊ីសង នៅក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម បុគ្គលមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬថ្នាំញៀន បុគ្គលយកមកជាមួយអាវុធគ្រប់ប្រភេទ បុគ្គលមានអាយុក្រោម១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរទូទៅ រួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ ។ នេះបើតាមរយៈសេចក្ដីណែនាំស្ដីពី ការរឹតត្បិតពីការលេងល្បែង ក្នុងកាស៊ីណូនៅកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។ នៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គល៖ ក-បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធន ដោយតុលាការ។ … Read More