ជាប់ប្រទេសដែលមានប្រជាជនមានកាំភ្លើងច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍ ក្នុងនោះប្រជាជនថៃ ១០០នាក់ មានកាំភ្លើង១៥ដើមក្នុងដៃ

បរទេស៖  បើយោងតាមរបាយការណ៍ស្ទាបស្ទង់អាវុធធុនតូច (SAS) ដែលមានមូលដ្ឋាននៅប្រទេសស្វីសក្នុងឆ្នាំ ២០១៧ លើជនជាតិថៃមានកាំភ្លើងកាន់ផ្ទាល់ខ្លួនប្រហែល ១០,៣ លានដើម ដោយដាក់ប្រទេសថៃឱ្យស្ថិតក្នុងចំណាត់ថ្នាក់ទី ១៣ ទូទាំងពិភពលោកសម្រាប់ការកាន់កាប់កាំភ្លើងធុនតូច ។

តាមការប៉ាន់ស្មានថា ប្រជាជនថៃមានកាំភ្លើងច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយគិតជាមធ្យម គឺមនុស្ស ១០០នាក់ មានអាវុធ១៥ដើមកាន់ នេះបើយោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។

ក្នុងចំណោមកាំភ្លើង ១០,៣លានដើម ដែលត្រូវបានកត់ត្រាដោយ SAS ក្នុងឆ្នាំ ២០១៧ មានតែប្រហែល ៦,២ លានដើមប៉ុណ្ណោះ ដែលត្រូវបានចុះបញ្ជីស្របច្បាប់។ ដោយលើកឡើងពីការត្រួតពិនិត្យចំនួនប្រជាជនពិភពលោកក្នុងឆ្នាំ ២០២២ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី ១៥ នៃការស្លាប់ដោយកាំភ្លើងជាមួយនឹងមនុស្សចំនួន ២.៨០៤ នាក់ ដោយអាវុធជាមួយនឹងអត្រា ៣,៩១ នាក់ក្នុងចំណោមប្រជាជន ១០០.០០០នាក់ ។

លោកឧត្តមសេនីយ៍ តូសក្តិ ស៊ុកវិមុល  អគ្គស្នងការនគរបាលជាតិថៃ បានឆ្លើយតបកាលពីម្សិលមិញថា ប៉ូលិសបានអនុវត្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មកាំភ្លើង។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប៉ូលិសបានកាត់ទោសជនល្មើសក្នុងករណីជាង ២០០០ ករណី និងរឹបអូសបានកាំភ្លើងជាង ៩០០ ដើម៕