ជនស៊ីវិលស្លាប់ របួសយ៉ាងធ្ងន់ធ្ងរនៅយេម៉ែន ជាមួយស្នាមរបួសជារៀងរហូត មកពីគ្រាប់បែកចង្កោមរបស់អាមេរិក

អាមេរិក ៖  សោធនាកម្មនៃគ្រាប់បែកចង្កោមដែលផលិតដោយសហរដ្ឋអាមេរិក បានបង្កឲ្យមានការស្លាប់ នឹងរបួសធ្ងន់ធ្ងរសម្រាប់ជនស៊ីវិល នៅក្នុងប្រទេសនេះ ព្រមទាំងបង្កឲ្យមានស្នាមរបួសជារៀងរហូតដល់ប្រជាជន នេះបើយោងតាមរបាយការណ៍ស្តីពីគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលចេញផ្សាយដោយមជ្ឈមណ្ឌលប្រតិបត្តិសកម្មភាពកំចាត់មីនរបស់យេម៉ែន ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងទូទាំងពិភពលោកជុំវិញការផ្តល់គ្រាប់បែកចង្កោមដ៏សាហាវដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ទៅប្រទេសផ្សេងៗ។ នៅរាយប៉ាយពាសពេញទីតាំងចំនួន១២៤តំបន់ ក្នុងប្រទេសយេម៉ែន សារធាតុគ្រោះថ្នាក់ ដែលបញ្ចេញដោយគ្រាប់បែកទាំងនេះ និងសំណល់សង្រ្គាម បាននាំឱ្យមានកំណើនពិការភាពពីកំណើតក្នុងចំណោមទារកទើបនឹងកើត និងការចម្លងរោគយ៉ាងទូលំទូលាយនៃដីកសិកម្ម ដែលបណ្តាលឱ្យបសុសត្វជាច្រើនស្លាប់ ។ មជ្ឈមណ្ឌលនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកលក់អាវុធទាំងនេះ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងតម្លៃនៃការឈឺចាប់របស់ប្រជាជនទូទាំងពិភពលោក។ របាយការណ៍នេះក៏បានស្នើឱ្យប្រទេសយេម៉ែន ប្រញាប់ប្រញាល់រៀបចំផែនការបោសសម្អាតសំណល់នៃគ្រាប់បែកចង្កោម និងកម្ទេចកម្ទីដែលទាក់ទងនឹងសង្គ្រាមផ្សេងទៀតផងដែរ ។  ការខកខានមិនបានធ្វើដូច្នេះ … Read More

ការវាយប្រហារ​ របស់ក្រុមហាម៉ាស លើអ៊ីស្រាអែល ជនបរទេសត្រូវបានសម្លាប់ បាត់ខ្លួន ឬចាប់ពង្រត់

បរទេស៖ អំឡុងពេលការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលបានបណ្តាលឱ្យមនុស្ស ៨០០ នាក់ស្លាប់ ដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល ក៏មានជនបរទេសរាប់សិបនាក់ត្រូវបានសម្លាប់ រងរបួស ឬចាប់ជាចំណាប់ខ្មាំង។ ជនបរទេសដែលបាត់ខ្លួនជាច្រើននាក់ បានចូលរួមក្នុងពិធីបុណ្យតន្ត្រីអេឡិចត្រូនិកមួយនៅវាលខ្សាច់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដែលក្នុងនោះអ្នកសំដែងជាច្រើនត្រូវបានសម្លាប់ បើតាមប្រភពពីសារព៏ត៌មាន AFP បានឱ្យដឹង។ ក្នុងនោះមានដូចជា៖ -ប្រទេសថៃ៖ ស្លាប់១២នាក់ ចំណាប់ខ្មាំង១១នាក់ ។ យោងលើអ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Kanchana Patarachoke បាននិយាយកាលពីថ្ងៃចន្ទថា ពលករថៃ១២នាក់ បានស្លាប់ ៨នាក់រងរបួស … Read More

សម្ដេចធិបតី៖ លើកទឹកចិត្តពលរដ្ឋចុះឈ្មោះ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនមែនជាការបង្ខំឡើយ

ភ្នំពេញ៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ មិនមានចរិតបង្ខិតបង្ខំឲ្យប្រជាពលរដ្ឋ ចូលរួមចុះបញ្ជីនោះឡើយ តែជាការលើកទឹកចិត្តឲ្យចូលរួម។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឲ្យចុះបញ្ជី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែក៏អាចបង្កឲ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។ ក្នុងប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាថ្ងៃទី១០ ខែតុលា … Read More

រុស្ស៊ីទំនងជាប្រើសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស ជាប្រយោជន៍របស់ខ្លួន ចំពោះសង្គ្រាមជាមួយអ៊ុយក្រែន

បរទេស៖ បើតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ការព្រមានថ្មីកាលពីថ្ងៃអាទិត្យថា វិមានក្រឹមឡាំង គឺ “រួចរាល់ហើយ ហើយទំនងជានឹងបន្តប្រើប្រាស់ការ វាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែល” ដើម្បីបំផ្លើសវោហាសាស្ត្ររបស់ខ្លួនប្រឆាំងនឹង ការជ្រៀតជ្រែករបស់បស្ចិមប្រទេសក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យអ៊ុយក្រែនបាក់ទឹកចិត្ត និងធានាដល់ប្រជាជនរុស្ស៊ីថា ការផ្តោតអារម្មណ៍របស់បស្ចិមលោកលើ វិបត្តិអ៊ីស្រាអែលនឹងបង្វែរការយកចិត្តទុកដាក់ ចេញពីសង្គ្រាមនៅអ៊ុយក្រែន ។ បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស ក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា វិមានក្រឹមឡាំងបានស្តីបន្ទោសជាចម្បង ចំពោះលោកខាងលិចចំពោះការមិនយកចិត្តទុកដាក់ ទៅលើជម្លោះនៅមជ្ឈិមបូព៌ាដើម្បីគាំទ្រដល់អ៊ុយក្រែន ហើយបានអះអាងថា សហគមន៍អន្តរជាតិនឹងបង្វែរការ យកចិត្តទុកដាក់របស់ខ្លួនចំពោះវិបត្តិមជ្ឈិមបូព៌ា ហើយនឹងឈប់ផ្តោតលើអ៊ុយក្រែន នេះបើយោងតាមសារព័ត៌មាន VOA … Read More

រដ្ឋបាលខេត្តសៀមរាប៖ សៀមរាបឆ្លាតវ័យ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវ័យ

សៀមរាបឆ្លាតវ័យ របស់ រដ្ឋបាលខេត្តសៀមរាប ស្តីពី ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវ័យ នៃខេត្តសៀមរាប ចុះថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ ENG: SIEM REAP SMART Siem Reap Smart City Roadmap

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា – ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣

អគ្គិភ័យឆាបឆេះរោងចក្រផលិតផាវនៅប្រទេសឥណ្ឌា មនុស្សយ៉ាងហោច ៧នាក់ស្លាប់ និង១០នាក់ទៀត រងរបួស

ឥណ្ឌា៖  នៅរដ្ឋភាគខាងត្បូង Tamil Nadu ប្រទេសឥណ្ឌា មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់ ខណៈដែលមនុស្ស ១០នាក់ផ្សេងទៀត បានរងរបួស ក្រោយរោងចក្រផលិតផាវ កើតមានអគ្គិភ័យកាលពីថ្ងៃចន្ទ ទី៩ ខែតុលា កន្លងទៅនេះ ។ សំណុំផ្សែងខ្មៅយ៉ាងក្រាស់ បានផុសចេញពីលើរោងចក្រ ដែលបានផលិតផាវ ចាប់តាំងពីឆ្នាំ ២០១៦រហូតមក ។ អធិការនគរបាលស្រុក Ariyalur លោក Thiruk Feroze Khan Abdullah … Read More

សម្ពោធដាក់ដំណើរការ ប្រព័ន្ធវេជ្ជសាស្រ្ត​ មេតឡាថេតវៀតណាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ការសម្ពោធដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធវេជ្ជសាស្រ្ត មេតឡាថេត វៀតណាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមនឹងការបើកសិក្ខាសាលាស្តីពី ការធ្វើតេស្ត និងវិភាគរូបភាពវេជ្ជសាស្រ្ត ៤.០ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្នុងព្រឹតិ្តការណ៍សម្ពោធប្រព័ន្ធវេជ្ជសាស្រ្ត មេតឡាថេត ប្រចាំព្រះរាជាណាចក្រកម្ពុជា ឋិតក្រោមវត្តមានឯកឧត្តម ង្វៀន ហ៊ុយថាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល … Read More

ក្នុងនាមប្រធានគណបក្សកាន់អំណាចសម្ដេចតេជោនៅតែមានសិទ្ធិលើកិច្ចការងារនយោបាយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ដោយបាន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់? ដូច្នេះការលះបង់តំណែង ជានាយករដ្ឋមន្រ្ដីរបស់សម្ដេច គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព … Read More