ប្រមុខការពារជាតិ៖ ការដោះស្រាយជម្លោះ ការសន្ទនា និងការទូតជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិកម្ពុជា នៅទីក្រុងបេកាំងប្រទេសចិន នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងការកើតឡើង​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ ដែលចេះតែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈបញ្ហាទាំងនេះកើតឡើង គឺ​កើតចេញ​ពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនានា ដូច្នេះកម្ពុជារំពឹងថា មាន​តែ​ការ​សន្ទនា និងការ​ទូតទេ​ជា​ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទាំង​ឡាយ​នោះ​។ ការថ្លែងរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចូលរួមក្នុង វេទិកា សៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ដោយ​វេទិកា​នេះ មានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ព​មក​ពី​បណ្តា​ប្រទេស​នៅ​អឺរុប អាហ្វ្រិកអាស៊ី និងប្រទេសក្នុងតំបន់អាស៊ានសរុបទាំងអស់ជាង ៦០ប្រទេស។ នាយឧត្តមសេនីយ៍ … Read More

មន្ទីរពេទ្យមួយកន្លែង ស្ថិតក្រោមមូលនិធិតួកគី រងការវាយប្រហារ នៅក្នុងតំបន់ហ្គាហ្សា តួកគីថ្កោលទោស

បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសតួគីកាលពីថ្ងៃចន្ទ បានចេញសេចក្តី ប្រកាសថ្កោលទោស យ៉ាងខ្លាំងទៅលើការវាយប្រហារ ដោយប្រទេសអ៊ីស្រាអ៊ែល ទៅលើមន្ទីរពេទ្យមិត្តភាពមួយកន្លែង រវាងតួគីនិងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា បើយោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ ។  មិនអាចមានហេតុផល សម្រាប់ការវាយប្រហារ បែបនេះលើមន្ទីរ ពេទ្យមហារីក តែមួយគត់នៅហ្គាហ្សានោះទេ ចាប់តាំងពីព័ត៌មានចាំបាច់ទាំងអស់ រួមទាំងការសម្របសម្រួល របស់ស្ថាប័នដែលចោទសួរ ត្រូវបានចែករំលែកជាមួយអាជ្ញាធរ អ៊ីស្រាអែលជាមុនរួចទៅហើយក្តី បើតាមក្រសួងបរទេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ។ ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យដែលផ្តល់មូលនិធិដោយតួគី នេះបើយោងតាមអាជ្ញាធរ សុខាភិបាល … Read More

ករណីគ្រឿងញៀន ឃាត់ខ្លួន មេប៉េអឹមរងខេត្តកំពង់ស្ពឺ មេប៉េអឹមស្រុកភ្នំស្រួច និងបក្ខពួក ៤នាក់

ភ្នំពេញ ៖ កងកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន៤រូបទៀត ក្រោយរកឃើញពួកគាត់ ជាប់ពាក់ព័ន្ធទទួលផល ពីបទល្មើសគ្រឿងញៀន ។ មូលហេតុឈានដល់ការឃាត់ខ្លួននេះ ដោយសារកាលពីថ្ងៃ២៦ តុលា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវ បន្តរកឃើញបុគ្គល ពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាត ដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺ តាមនីតិវិធី បើតាមសេចក្តីប្រកាសព័ត៌មាន … Read More

ប្រមុខរដ្ឋអ៊ីស្រាអែល បដិសេធបទឈប់បាញ់ ក្នុងតំបន់ហ្គាហ្សា

អ៊ីស្រាអែល៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ បានច្រានចោលទាំងស្រុង នូវគំនិតនៃបទឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា ដែលមានន័យថាវាស្មើនឹង ជ័យជម្នះដោយក្រុមហាម៉ាស់ យោងតាមការចេញផ្សាយ របស់ RT ។ លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន ដោយប្តេជ្ញាថា ៖ការអំពាវនាវឱ្យមានបទឈប់បាញ់ គឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស ឱ្យចុះចាញ់ នឹងអំពើភេរវកម្ម ការចុះចាញ់នឹងភាពព្រៃផ្សៃ ហើយវាដាច់ខាត នឹងមិនកើតឡើងនោះទេ។ លោកបានបន្តទៀតថា ៖ទាំងសហរដ្ឋអាមេរិកក្តី នឹងមិនយល់ព្រមចំពោះបទឈប់បាញ់នេះ … Read More

រុស្សី៖ សម្រេចចិត្ត​ បញ្ចប់កម្មវិធី ផ្តល់ទិដ្ឋាការឥតគិតថ្លៃ ឲ្យជនជាតិអ៊ុយក្រែន

បំណុលកាតឥណទាន ជាមួយកំណើនយឺតយ៉ាវនៃប្រាក់កម្ចីរថយន្តអាចគំរាមកំហែងដល់ធនាគារ និងក្លាយជាចំណុចខ្សោយប៉ះពាល់ដល់សក្តានុពលក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន ប្រសិនបើស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ នេះបើយោងតាមរបាយការណ៍របស់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ។

រដ្ឋ២ នៅអាមេរិក ក្នុងពិធី Halloween មានបាញ់ប្រហារ បណ្តាលឱ្យស្លាប់ ៣នាក់ និងរបួស ២៦នាក់

អាមេរិក៖ នៅក្នុងការបាញ់ប្រហារពីរផ្សេងគ្នា នៅឯពិធីជប់លៀង Halloween ក្នុងរដ្ឋ Florida និង Indiana កាលពីព្រឹកថ្ងៃអាទិត្យ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ២៦ នាក់ទៀតរងរបួស ។ ប៉ូលីសបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយម៉ោងក្រោយមកថា មនុស្ស២នាក់បានស្លាប់ និង ១៨នាក់ទៀតបានរងរបួស នៅពេលដែលការបាញ់ប្រហារបានផ្ទុះឡើង អំឡុងពេលការប្រយុទ្ធគ្នារវាងក្រុមពីរនៅខាងក្រៅបារមួយក្នុងទីក្រុង Tampa រដ្ឋ Florida នៅម៉ោងប្រហែល ៣ ទៀបភ្លឺកាលពីព្រឹកថ្ងៃអាទិត្យ បើយោងតាមសារព័ត៌មាន … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការណែនាំ អនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ប្រកាស របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខៈ ៤៦៤ សហវ.ប្រក ស្តីពី ការណែនាំអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចុះថ្ងៃទី១២ មេសា ឆ្នាំ២០១៨ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Prakas 464 on Instruction for the Implementation of Tax Obligations for Associations and Non-Governmental Organizations … Read More

ប្រមុខរដ្ឋបេឡារុស្សថា សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី កំពុងស្ថិតក្នុងភាពទាល់ច្រក ខណៈជំរុញឱ្យមានការចរចា

បេឡារុស្ស៖ មេដឹកនាំផ្តាច់ការនៃប្រទេសបេឡារុស្ស លោក Alexander Lukashenko និង លោក Vladimir Putin ជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយនៅចុងសប្តាហ៍នេះថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងភាពជាប់គាំងនៅជួរមុខនៃសង្រ្គាមរបស់ពួកគេ ហើយភាគីទាំងពីរចាំបាច់ត្រូវអង្គុយចុះ និងធ្វើការចរចាដើម្បីបញ្ចប់ជម្លោះ។ លោក Lukashenko បាននិយាយថា «មានបញ្ហាគ្រប់គ្រាន់ហើយសម្រាប់ភាគីទាំងសងខាង ហើយជាទូទៅ ស្ថានភាពពេលនេះកំពុងស្ថិតក្នុងជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដោយគ្មាននរណាម្នាក់អាចធ្វើអ្វីបានឡើយ ហើយក៏មិនអាចពង្រឹង ឬជំរុញជំហររបស់ពួកគេបានដែរ»។ កងកម្លាំងរុស្ស៊ី បានបន្តវាយសម្រុកក្នុងសប្តាហ៍នេះ នៅជិតទីក្រុង Donetsk នៃតំបន់ … Read More

បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋទាំងអស់ របស់អាមេរិក អំពាវនាវឱ្យអ៊ីស្រាអែល កម្ចាត់ក្រុមហាម៉ាស

អាមេរិក៖ បេក្ខជននាំមុខ គឺលោក Donald Trump  រួមទាំងបណ្តាបេក្ខជន ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក បានលើកសរសើរពីការគាំទ្រឥតងាករេរបស់ពួកគេចំពោះអ៊ីស្រាអែល ក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឲ្យបាត់ពីផែនដី ខណៈពួកគេបានធ្វើយុទ្ធនាការដោយមានសុន្ទរកថាទៅកាន់ម្ចាស់ជំនួយជនជាតិជ្វីហ្វសំខាន់ៗ នៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ។ សម្ព័ន្ធជ្វីហ្វរបស់បក្សសាធារណរដ្ឋ (RJC) បានជួបជុំម្ចាស់ជំនួយចុងសប្តាហ៍ ដោយយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោកក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់មក … Read More