ក្រុមហាម៉ាស៖ មនុស្សរាប់រយនាក់បានស្លាប់ ឬត្រូវកប់ក្នុងការវាយប្រហារលើជំរំជនភៀសខ្លួន ចាបាលីយ៉ា

បរទេស៖ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ឬត្រូវកប់នៅក្រោមកំទេចថ្ម បន្ទាប់ពីការវាយប្រហារបស់អ៊ីស្រាអែល២ថ្ងៃលើជំរុំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) ដែលការវាយប្រហារនោះ ត្រូវបានក្រុមមន្រ្ដីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយថា អាចឈានឧក្រឹដ្ឋកម្មសង្រ្គាមទៀតផង បើតាមក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងនេះ។ កងទ័ពអ៊ីស្រាអែលដែលបញ្ចេញវីដេអូកាលពីថ្ងៃពុធ បាននិយាយថា យុទ្ធនាការយោធារបស់ពួកគេតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស មានគោលបំណងបោសសម្អាតក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមនេះ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលាមក។ អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអង្គារ និងថ្ងៃពុធ លើជំរំជនភៀសខ្លួន ចាបាលីយ៉ា បានសម្លាប់មេទ័ពហាម៉ាសពីរនាក់ និងពួកសកម្មប្រយុទ្ធផ្សេងទៀត។ កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះដែរ ក្រុមហាម៉ាស … Read More

ការស្លាប់របស់ជនស៊ីវិល នៅតំបន់ហ្គាហ្សា សមាជិកព្រឹទ្ធសភាអាមេរិកថា គឺមិនមែនជាបញ្ហា នោះឡើយ

អាមេរិក៖ លោក Lindsey Graham ជាសមាជិកព្រឹទ្ធសភា បានអះអាងថា សហរដ្ឋអាមេរិក គួរតែឈរនៅខាងអ៊ីស្រាអែល ក្នុងយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាស់ មិនថាមានចំនួន ជនស៊ីវិលស្លាប់ច្រើនប៉ុណ្ណា នៅក្នុងហ្គាហ្សានោះទេ ។ លោកបានប្រដូចប្រតិបត្តិការ យោធា របស់អ៊ីស្រាអែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ទៅនឹងការតស៊ូរបស់សម្ព័ន្ធមិត្ត ប្រឆាំងនឹងណាស៊ីអាល្លឺម៉ង់ និងជប៉ុន ក្នុងអំឡុង សង្រ្គាមលោកលើកទីពីរ។  នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ លោក Graham ត្រូវបានសួរថាតើមាន “កម្រិត” សម្រាប់លោកដែរឬទេ … Read More

ការសិក្សានៅបរទេស និស្សិត វៀតណាម ប្រហែល ៤០.០០០ នាក់ ក្នុងមួយឆ្នាំៗ

វៀតណាម៖ ប្រជាជនវៀតណាម ប្រមាណ ៤ ម៉ឺននាក់ ទៅសិក្សានៅបរទេស ក្នុងមួយឆ្នាំៗ ដែលបានកើនឡើង ២,៥ ដង បើធៀបនឹងតួលេខមុនឆ្នាំ ២០១៣ យោងតាមមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល របស់វៀតណាម បានលើកឡើង ។  ថ្លែងសុន្ទរកថាក្នុងអង្គប្រជុំត្រួតពិនិត្យរយៈពេល ១០ ឆ្នាំនៃការ អនុវត្តសេចក្តី សម្រេចស្តីពីការអប់រំ និងការបណ្តុះបណ្តាលនវានុវត្តន៍ជាមូលដ្ឋាន និងទូលំទូលាយ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ កាលពីថ្ងៃអង្គារ លោក … Read More

អ៊ីរ៉ង់៖ ជំរុញបណ្តារដ្ឋាភិបាលឥស្លាម បញ្ឈប់ការនាំចេញប្រេង និងអាហារ ទៅកាន់អ៊ីស្រាអែល

អ៊ីរ៉ង់៖  មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យរដ្ឋាភិបាលឥស្លាម បញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ ប្រទេសអ៊ីស្រាអែល ដោយទាមទារឲ្យបញ្ចប់ការទម្លាក់គ្រាប់បែករបស់ខ្លួន ទៅលើតំបន់ហ្កាហ្សាស្ទ្រីប យោយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ ។ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ត្រូវបានដកស្រង់សម្តី ដោយប្រាប់ក្រុមនិស្សិតនៅទីក្រុងតេអេរ៉ង់ថា៖«ការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ត្រូវតែបញ្ឈប់ជាបន្ទាន់… ផ្លូវនៃការនាំចេញប្រេងនិងអាហារ ទៅកាន់របបជ្វីហ្វនិយម គួរតែត្រូវបានបញ្ឈប់»។ «រដ្ឋាភិបាលឥស្លាមទាំងអស់ ត្រូវតែទទូចឲ្យបញ្ចប់អំពើឧក្រិដ្ឋកម្មឲ្យបានឆាប់រហ័ស» ។ ការប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស ពី អ៊ីស្រាអែល … Read More

UN៖ អ៊ីស្រាអែលបានវាយប្រហារ លើជំរំជនភៀសខ្លួនតំបន់ហ្កាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម

បរទេស៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួនដ៏ធំបំផុត របស់តំបន់ហ្កាហ្សា ស្រ្ទីប «អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម» យោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅលើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ចំនួនពីរដងក្នុងរយៈពេលពីរថ្ងៃ ដោយបានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីប៉ាឡេស្ទីន គ្រប់គ្រងដោយក្រុមហាម៉ាស ។ នៅលើបណ្ដាញសង្គម X ការិយាល័យសិទ្ធិមនុស្ស របស់UN បានសរសេរថា «ដោយសារចំនួនជនស៊ីវិលស្លាប់ និងរបួសច្រើន ព្រមទាំងទំហំដ៏ធំនៃការបំផ្លិចបំផ្លាញ … Read More

ប្រសិនបើអ្នកជាសសរទ្រូងនៃគ្រួសារ ចូរកុំរំលងអត្ថបទនេះឲ្យសោះ

ប្រសិនបើអ្នកដែលកំពុងអូសរទេះនោះគឺជាអ្នក នៅខាងលើមានឪពុកម្តាយ ខាងក្រោមមានប្រពន្ធនិងកូន ដោយគ្រាន់តែអ្នកធ្វេសប្រហែសតែមួយវិនាទី តើអ្នកអាចរក្សាពួកគេបានដែរឬទេ? នៅក្នុងភ្នែកអ្នកដទៃ អ្នកអាចជាដើមស្មៅមួយដើម តែនៅក្នុងគ្រួសាររបស់អ្នក អ្នកជាព្រះអាទិត្យទាំងមូលសម្រាប់ពួកគេ។ -ជាមនុស្សប្រុស រស់នៅត្រូវរ៉ាប់រងគ្រួសារ -ជាមនុស្សស្រី រស់នៅត្រូវមានទំនួលខុសត្រូវ -មនុស្សប្រុសហត់ ដោយសារមិនមានមនុស្សស្រីនៅពីខាងក្រោយដើម្បីជួយរុញរទេះ -មនុស្សស្រីហត់ ដោយសារមិនមានមនុស្សប្រុសនៅពីខាងមុខដើម្បីជួយទាញរទេះ -ឪពុក ម្តាយហត់ដោយសារមិនមានកូនជួយរ៉ាប់រង -កូនៗហត់ ដោយសារមិនមានដំបូលដែលមានន័យថាដំបូល -ដូច្នេះជីវិតរស់នៅកុំបណ្តោយខ្លួនឲ្យស្រណុកពេក ព្រោះជីវិតត្រូវការអត្ថន័យពេញលេញរបស់វា មិនមែនយើងចេះតែថាឲ្យរួចពីមាត់នោះទេ។ -កុំមានអារម្មណ៍ថាយើងរស់នៅវេទនា លំបាក ឬត្រូវគេមើលងាយ។ តាមពិតទៅជីវិតរបស់មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ជួបរឿងលំបាក វេទនា គ្រាន់តែគេមិនបង្ហាញវាឲ្យអ្នកឃើញតែប៉ុណ្ណោះ។ … Read More

ជនជាតិជ្វីហ្វ ទទួលការស្អប់ខ្ពើម រីករាលដាលកាន់តែខ្លាំងទូទាំងពិភពលោក ខណះសង្រ្គាមនៅតំបន់ហ្កាហ្សា

បរទេស៖ ការចាប់ផ្តើមមើលឃើញកំណើននៃការស្អប់ខ្ពើមចំពោះជនជាតិជ្វីហ្វ ក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដោយបានផ្ទុះឡើងកាន់តែខ្លាំង ស្របពេលជម្លោះជុំថ្មីនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ។ រូបតំណាងក្នុងទង់ជាតិអ៊ីស្រាអែល គឺរូបផ្កាយខៀវ ដែលត្រូវបានប្រើថ្នាំបាញ់ជាប់ជញ្ជាំងរាប់សិបផ្ទាំង បានគ្របដណ្តប់លើអគារលំនៅឋានក្នុងទីក្រុងប៉ារីស ក្នុងសប្តាហ៍នេះ ក្នុងឧប្បត្តិហេតុមួយ ដែលទីក្រុង និងរដ្ឋាភិបាលបារាំង ចាត់ទុកថាបង្កឡើង ដោយអ្នកប្រឆាំងនឹងជនជាតិជ្វីហ្វ ។ ស្លាកសញ្ញាគំនូរបែបនេះមានតាមអគារនានា គ្រាន់តែជាឧទាហរណ៍មួយក្នុងចំនោមឧទាហរណ៍ថ្មីៗនៃឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ ដែលបានកើនឡើងទូទាំងពិភពលោក ចាប់តាំងពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ព្រមទាំងសង្រ្គាមជាបន្តបន្ទាប់ លើក្រុមអ៊ីស្លាមនិយមមួយនេះ ដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា … Read More

មន្ទីរអប់រំរាជធានីភ្នំពេញ៖ ការពិនិត្យមើលឈ្មោះបេក្ខជនប្រឡង តាមអក្ខរក្រមនៅមណ្ឌលប្រឡងទាំង៣១ ក្នុងរាជធានីភ្នំពេញ សម័យប្រឡង ៦ វិច្ឆិកា ២០២៣

សេចក្តីជូនដំណឹង របស់ មន្ទីរអប់រំរាជធានីភ្នំពេញ លេខ៖ អយកត ស្តីពី ការពិនិត្យមើលឈ្មោះបេក្ខជនប្រឡង តាមអក្ខរក្រមនៅមណ្ឌលប្រឡងទាំង៣១ ក្នុងរាជធានីភ្នំពេញ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖   #ចុចលើតំណរភ្ជាប់ខាងក្រោមដើម្បីទាញយកបញ្ជីឈ្មោះបេក្ខជនទាំងអស់

ក្រសួងមុខងារសាធារណះ ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម ចំនួន ២៥០ នាក់ ថ្នាក់ឃុំ-សង្កាត់ អោយចូលបម្រើការងារក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឱកាសចូលបម្រើការងាររដ្ឋ សេចក្ដីជូនដំណឹង របស់ ក្រសួងមុខងារសាធារណះ លេខ៖ ៥៦២៥/២៣ ម.ស សជណ  អនក្រ.បក ស្តីពី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម ចំនួន ២៥០ នាក់ ថ្នាក់ឃុំ-សង្កាត់ អោយចូលបម្រើការងារក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ – ចុះឈ្មោះសុំសិទ្ធិប្រឡង : http://sms.era.gov.kh – ផុតកំណត់ទទួលពាក្យ : ៣០-វិច្ឆិកា-២០២៣