សង្គ្រាមរវាងអ៊ីស្រាអ៊ែល-ហាម៉ាស់ប៉ាឡេស្ទីន ធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃ សុក្រ ទី៣ ខែវិច្ឆិកា ឆ្នំា២០២៣

-កងយោធាអ៊ីស្រាអ៊ែលបាននិយាយថា ខ្លួនបានឡោមព័ទ្ធទំាងស្រុង ជុំវិញទីក្រុងហ្គាហ្សា ហើយបានធ្វើការវាយប្រហារតម្រង់គោលដៅប៉ុស្តិ៍ជួរខាងមុខ និងបញ្ជាការដ្ឋាន រួមទំាងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមចលនាហាម៉ាស់ដទៃទៀតនៅព្រឹកថ្ងៃសុក្រនេះ។ -ស្ថិតនៅក្នុងសភាពការណ៍កំពុងតែវរវឹកនេះដែរ អង្គការសហប្រជាជាតិ ឯណោះបានលើកឡើងថា ជម្រកស្នាក់អាស្រ័យហើយធ្វើជាសាលារៀនបណ្តោះអាសន្នចំនួន៤ទីតំាង នៅក្នុងតំបន់ហ្គាហ្សារងការខូចខាតទំាងស្រុង ដោយសារតែការវាយប្រហារក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពីសំណាក់កងយោធាអ៊ីស្រាអ៊ែល។ -ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់សហប្រជាជាតិ ដើម្បីពលរដ្ឋប៉ាឡេស្ទីនឬហៅកាត់ថា(UNRWA)បាននិយាយនៅថ្ងៃនេះដែរថា មានពលរដ្ឋចំនួន២០នាក់ត្រូវគេរាយការណ៍ថាបានស្លាប់ នៅក្នុងសាលារៀនមួយកន្លែងស្ថិតនៅជំរុំជនភៀសខ្លួនចាបាលីយ៉ា(Jabalia)។ -រីឯសាលារៀនជាច្រើនទៀតដែលស្ថិតនៅជំរុំជនភៀសខ្លួនតាមបណ្តោយមាត់ឆ្នេរសមុទ្រ រួមបញ្ចូលទំាងជំរុំជនភៀសខ្លួន អាល់ ប៊ើជេហ្វ (Al Bureij)ផងនោះក៏រងការខូចខាតដែរ ចេញពីការវាយប្រហារ បណ្តាលឱ្យស្លាប់មនុស្ស៣នាក់នៅព្រឹកមិញ។ -ចាប់តំាងពីថ្ងៃទី៧ ខែតុលានោះមក កងយោធាអ៊ីស្រាអ៊ែល បានបើកការវាយប្រហាររាប់ពាន់ដង ទៅលើដែនដីហ្គាហ្សា … Read More

យល់ព្រមលក់សេវាកម្មដឹកទំនិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana ឱ្យក្រុមហ៊ុន Korean Air  

កូរ៉េខាងត្បូង៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍អាស៊ានណា (Asiana) របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍នេះ បានយល់ព្រមលក់សេវាកម្មដឹកទំនិញរបស់ខ្លួន នៅក្នុងការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines ស្របតាមការស្នើឡើង យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុងហាប់ (Yonhap) បានរាយការណ៍ ។ ការលក់អាជីវកម្មដឹកទំនិញតាមផ្លូវអាកាសរបស់ក្រុមហ៊ុនអាស៊ានណា (Asiana) និងត្រូវផ្ទេរទៅកាន់ទីក្រុងមួយចំនួនរបស់សហភាពអឺរ៉ុប ហើយក៏ជាមធ្យោបាយដោះស្រាយមួយ ដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ខូរៀនអ៊ែរ (Korean Air) ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយ របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលបានការឯកភាពពីសហភាពអឺរ៉ុប ជុំវិញប្រតិបត្តិការទិញយកគូប្រជែងរបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍ Korean Air នឹងដាក់បញ្ចូលនូវកញ្ចប់សេវាកម្មមួយចំនួន … Read More

​ផ្កាយ​ពីរ​ដួង​បុក​គ្នាពេញទំហឹង«​បង្កើត​បាន​ជា​មាស»

ណាសា៖ តាមរយៈការ​ប្រើ​ប្រាស់​តេឡេស្កុប​អវកាស​ James Webb (JWST) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ករណី​ផ្ទុះ​កាំរស្មី​ហ្គាម៉ា (GRB) ដ៏​មហា​ចែង​ចាំង​ ។ នេះ​គឺជា​ករណី​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង​ក្លា​រវាង​ផ្កាយ​ណឺត្រុង​ពីរ​ដួង ​។ ក្នុង​ទីអវកាស​ ករណី​ផ្ទុះ​ ដ៏កម្រ​ដែល​​​​ត្រូវ​បាន​ហៅ​ថា គីឡូណូវ៉ា (Kilonova) នេះ ខ្លាំង​រហូត​ដល់​អាច​បង្កើត​បាន​ជា​មាស​ ប្លាទីន និង​អ៊ុយរ៉ាញ៉ូម​ក្នុង​ទីអវកាស ​។   ការ​ស្លាប់​របស់​ផ្កាយ​ណឺត្រុង​ពីរ​ដួង​ ករណី​ផ្ទុះ​គីឡូណូវ៉ា កើត​ឡើង​នៅ​ពេល​ផ្កាយ​ណឺត្រុង​ពីរ​ដួង​ (ជា​ផ្កាយ​ខ្នាត​យក្ស​ដែល​ត្រូវ​បែក​ធ្លាយ) ស្រូប​ទាញ​គ្នា​ ហើយ​ចុង​ក្រោយ​ក៏ប៉ះ​ទង្គិច​នឹង​គ្នា​ ។ ការ​ប៉ះទង្គិច​ខ្លាំងក្លា​នេះ​ត្រូវ​បាន​ហៅ​ថា … Read More

​ម៉ាស៊ីន​ព្យាបាល​ជំងឺ​មហា​រីកទំនើប​ចុង​ក្រោយ​បង្អស់​​ វៀតណាម​​ចង់​​ទិញ មានតម្លៃ​ជាង​មួយ​រយ​លាន​​ដុល្លារ​អាមេរិក​/គ្រឿង

ម៉ាស៊ីន​វិទ្យុសកម្ម​ប្រូតុង ត្រូវបានប្រធាន​មន្ទីរ​ពេទ្យ​ជោរៃរបស់​វៀតណាម បាន​ដាក់​សំណើ​ទិញ​ដើម្បី​​យកមកព្យាបាល​ជំងឺ​មហា​រីក​ ចំនួន​ពីរ​គ្រឿង សម្រាប់​រដ្ឋធានី​ហាណូយ និង​ទីក្រុង​ហូជីមិញ ក្នុង​នោះ​ ម៉ាស៊ីន​នេះ​​​មាន​តម្លៃ​យ៉ាង​តិច​ប្រហែល​ពី​ 101,719,000.00 ដុល្លារ​អាមេរិក​ ។ ម៉ាស៊ីន​វិទ្យុសកម្ម​ប្រូតុង គឺជាម៉ាស៊ីន​បាញ់​​កាំរស្មី​ពី​ក្រៅទំនើប​បំផុត​នាបច្ចុប្បន្ន​ ដែល​អនុញ្ញាត​​ឱ្យ​បាញ់​​វិទ្យុសកម្ម​សម​ស្រប​ និង​សុក្រឹតទៅ​កាន់​ដុំ​គីស សូម្បី​តែពួក​វា​​​មាន​រូប​រាង​ស្មុគ​ស្មាញ​ និង​ស្ថិត​នៅ​ក្បែរ​អវយវៈ​មិន​មាន​ជំងឺ​ និង​ងាយ​ប្រតិកម្ម​ ។ វិធីសាស្ត្រ​នេះ​នឹង​ដោះ​ស្រាយ​បាន​នូវ​ចំណុច​អវិជ្ជមាន​នៃ​ការ​ព្យាបាល​ដោយ​ម៉ាស៊ីន​បង្កើន​ល្បឿន​លីនេអ៊ែរ​ LINAC (Linear Accelerator) ដែល​អាច​បង្ក​ផលប៉ះពាល់​ច្រើន​ ។ ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា វៀតណាម​មាន​អ្នក​ជំងឺមហា​រីក​ប្រមាណ 9,000 នាក់​ ដែល​ត្រូវ​ការ​ការ​ព្យាបាល​ដោយ​ម៉ាស៊ីន​បច្ចេកវិទ្យា​ថ្មី​បំផុត​នេះ​ … Read More

ប្រមុខការបរទេស​ជប៉ុន​ធានាលើ​ជំនួយសមភាគី​ប៉ាឡេស្ទីន​ ក្រោយអ៊ីស្រាអ៊ែល បានវាយប្រហាជំរុំភៀសខ្លួនJabalia

ជប៉ុន៖  លោកស្រី Yoko Kamikawa ប្រមុខការបរទេសជប៉ុន គ្រោងនឹងជួបជាមួយ លោក Eli Cohen ប្រមុខការបរទេសអ៊ីស្រាអែល ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ខណៈដែលវិបត្តិ នៅតំបន់ហ្គាហ្សាកាន់តែតានតឹង បន្ទាប់ពីអ៊ីស្រាអែល បានធ្វើការវាយប្រហាលើជំរុំជនភៀសខ្លួន Jabalia ដែលបានប៉ះពាលល់ដល់ជនបរទេសក្នុងនោះមានទាំងជនជាតិជប៉ុនផងដែរ ។ ក៏ប៉ុន្តែ លោកស្រីប្រមុខការបរទេសជប៉ុន បាននិយាយថា ជំនួបជាមួយសមភាគីប៉ាឡេស្ទីន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល និងហ្ស៊កដានីនេះ គឺធ្វើឡើងក្នុងទំនាក់ទំនងដើម្បីត្រៀមខ្លួនផ្តល់ជំនួយដល់ប៉ាឡេស្ទីន។ លោកស្រី Kamikawa បានលើកឡើងអំពីកិច្ចប្រជុំជាមួយសមភាគីប៉ាឡេស្ទីនថា “ខ្ញុំសង្ឃឹមថានឺងមានការពិភាក្សាពីរបៀបឆ្លើយតបទៅនឹងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ Gaza … Read More

អគ្គនាយកដ្ឋានពន្ធដារ៖ ការចុះបញ្ជី សកម្មភាពអាជីវកម្មដោយឡែករបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

សេចក្តីណែនាំ របស់ អគ្គនាយកដ្ឋានពន្ធដារ លេខ៖ ៣០៣៣  អពដ ស្តីពី ការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Instruction 3033 on Registration of Separate Business Activities of Associations and Non-Governmental Organizations dated 06 Feb … Read More

ក្រសួងពាណិជ្ជកម្ម៖ ការអនុវត្តសិទ្ធិរបស់គូភាគីនៃប្រតិបត្តិការដែលមានកិច្ចធានា

ប្រកាស ថ្មី របស់ ក្រសួងពាណិជ្ជកម្ម លេខ៖ ៣១៩  ព.ណ.នតក.ប្រក ស្តីពី ការអនុវត្តសិទ្ធិរបស់គូភាគីនៃប្រតិបត្តិការដែលមានកិច្ចធានា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Prakas 319 on the Implementation of Rights of Parties in Secured Transactions dated 23 Oct 2023

ព្រះរាជក្រឹត្យ៖ ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ព្រះរាជក្រឹត្យ របស់ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហមុនី នស/រកត/១១២៣/២៣៨១ ថ្មី ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Royal Decree on the Establishment, Organization and Functioning of National Authority for Alternative Dispute … Read More

សមាជិកក្រុមហាម៉ាស និងវាយប្រហារបកវិញ រហូតដល់អ៊ីស្រាអែល ត្រូវបានបំផ្លាញទាំងស្រុង

បរទេស៖ សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស លោក Ghazi Hamad បានស្វាគមន៍ការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ក្នុងអំឡុងពេលដែលជនស៊ីវិល ត្រូវបានសម្លាប់យ៉ាងច្រើន ហើយបានសន្យាថា ក្រុមភេរវកម្មប៉ាឡេស្ទីន នឹងធ្វើការវាយប្រហារបែបនេះម្តងទៀតជាច្រើនដង នៅពេលអនាគត រហូតដល់វាបំផ្លាញអ៊ីស្រាអែលទាំងស្រុង។ «យើងត្រូវដកប្រទេសនេះចេញ ព្រោះវាបន្តបង្កើតមហន្តរាយផ្នែកសន្តិសុខ យោធា និងនយោបាយសម្រាប់ប្រទេសអារ៉ាប់ និងឥស្លាម ។ អ៊ីស្រាអែលគឺជាប្រទេសដែលគ្មានកន្លែង នៅលើទឹកដីរបស់យើងទេ។ យើងពុំមានការខ្មាស់អៀន ក្នុងការនិយាយបែបនេះទេ»។ ក្រុមភេរវករនេះ បានហៅការបន្តនៅរបស់អ៊ីស្រាអែលថា «មិនសមហេតុផល» ហើយបានបន្ថែមថា វាគួរតែត្រូវបានលុបបំបាត់ចោលពី «ទឹកដីប៉ាឡេស្ទីនទាំងអស់»។ នៅពេលសួរថា … Read More