អាមេរិក គំរាមដាក់ទណ្ឌកម្មលើមន្ត្រី បុគ្គលិកតុលាការហុងកុង ចិន ថ្កោលទោសវិញ
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនសម្រាប់ការិយាល័យកិច្ចការហុងកុង និងម៉ាកាវ បានថ្កោលទោសអ្នកនយោបាយអាមេរិក ដែលបានគម្រាមដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល និងបុគ្គលិកតុលាការនៃ តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ។ នីតិរដ្ឋនៅក្នុង HKSAR បានទទួលការទទួលស្គាល់ យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ដោយបន្ថែមថា ការការពារសន្តិសុខជាតិ និងនីតិរដ្ឋនៅក្នុងទីក្រុងហុងកុង គឺជាភារកិច្ចរបស់មន្ត្រី HKSAR និងបុគ្គលិកតុលាការ ដែលមិនមានការជ្រៀតជ្រែកឡើយ បើតាមអ្នកនាំពាក្យនៃការិយាល័យនេះបានឲ្យដឹង ។ ការគំរាមកំហែងដែលធ្វើឡើង ដោយអ្នកនយោបាយអាមេរិកមួយចំនួន ដើម្បីដាក់ទណ្ឌកម្មលើពួកគេ គឺផ្ទុយទៅនឹងស្មារតីនៃនីតិរដ្ឋ និងបង្វែរភ្នែកមើលយុត្តិធម៌អន្តរជាតិ យោយតាមអ្នកនាំពាក្យរូបនេះបានឲ្យដឹង។ ទង្វើដ៏ក្រអឺតក្រទមនេះឆ្លុះបញ្ចាំង ឱ្យឃើញពីភាពស្រមើស្រមៃអនុត្តរភាពរបស់ពួកគេ … Read More