កងទ័ពអ៊ីស្រាអែល៖ ភាពតានតឹងនៅតាមព្រំដែនជាមួយលីបង់ កំពុងឡើងកម្តៅ បង្កើនការប្រុងជើងការខ្ពស់

គេឃើញកំពុងបើកតាមផ្លូវភាគខាងជើងប្រទេស អ៊ីស្រាអែល នូវរថពាសដែក អ៊ីស្រាអែលជាច្រើនគ្រឿង កាលពីថ្ងៃចន្ទកន្លងមកនេះ ខណៈភាពតានតឹងនៅតាមព្រំដែនជាមួយលីបង់ កំពុងឡើងកម្តៅ ។

ក្រុមសកម្មប្រយុទ្ធលីបង់ និងអ៊ីស្រាអែល បានបាញ់កាំភ្លើងឆ្លងព្រំដែនរវាង នៅតែបន្ដចាប់តាំងពីការ វាយប្រហាររបស់ក្រុមហាម៉ាស លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលអស់ជាង ១.៤០០នាក់ និងបានចាប់មនុស្សជាង២៤០នាក់ យកទៅតំបន់ហ្កាហ្សាជាចំណាប់ថ្នូរ ។

អាជ្ញាធលីបង់ កាលពីថ្ងៃអាទិត្យបានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរថយន្ដ ១គ្រឿងនៅភាគខាងត្បូងលីបង់ បានសម្លាប់ប់ក្មេង ៣នាក់ និងជីដូនរបស់ពួកគេម្នាក់៕