តើអ្នកធ្លាប់មានកន្ទួលរមាស់ អេះស្រួល លើម្រាមដៃឬស្បែកបែបនេះឬអត់?

វាគឺជាជំងឺ Dyshidrotic Eczema ឬ Dyshidrosis គឺជាជំងឺស្បែកដែលមានពងបែកកើតឡើងនៅលើបាតជើង, បាតដៃ ឬ ក៏លើម្រាមដៃរបស់អ្នក។ ពងបែកនេះជាធម្មតារមាស់ណាស់ ហើយអាចពោរពេញទៅដោយសារធាតុរាវ។ ពងបែកជាធម្មតាមានរយៈពេលប្រហែល 2 ទៅ 4 សប្តាហ៍ ហើយអាចទាក់ទងនឹងអាឡែស៊ីតាមរដូវ ឬ ភាពតានតឹង។ វាក៏អាចកើតដោយសារតែទឹកកខ្វក់ ឬ ទៅលេងក្នុងអាងទឹករួមគ្នាដែលមានទឹកនោម។

📌ឱសថ ឬ ការព្យាបាលតាមវេជ្ជសាស្រ្ដ ចំពោះការផ្ទុះឡើងកម្រិតស្រាល ថ្នាំរួមមានក្រែម Corticosteroid ឬ ក្រមួនដែលអ្នកអាចលាបដោយផ្ទាល់ទៅលើស្បែករបស់អ្នក។ ចំពោះការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរ អ្នកអាចត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំស្តេរ៉ូអ៊ីត, ការចាក់ថ្នាំស្តេរ៉ូអ៊ីត ឬ ថ្នាំគ្រាប់។

📌ការព្យាបាលតាមវេជ្ជសាស្រ្ដផ្សេងទៀតដែលប្រើគឺ៖
• ការព្យាបាលដោយពន្លឺកាំរស្មីយូវី
• បំបាត់ពងបែកធំ
• ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន, ក្រែមប្រឆាំងនឹងការរមាស់ផ្សេងៗ
• ក្រមួនប្រឆាំងនឹងភាពស៊ាំ ដូចជា Protopic និង Elidel (នេះជាជម្រើសព្យាបាលដ៏កម្រ) បើស្បែករបស់អ្នកឆ្លងមេរោគ នោះអ្នកក៏នឹង ត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយោទិច ឬ ថ្នាំដទៃទៀត ដើម្បីព្យាបាលការឆ្លងមេរោគ៕

#សូមទៅជួបជាមួយលោកគ្រូពេទ្យជំនាញ