ការចែករំលែកឱកាស ចិន ជាមួយពិភពលោក ដោយកម្លាំងកាន់តែខ្លាំង

កាលពីថ្ងៃទី១០ ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី៦ បានបិទបញ្ចប់ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ ៧ម៉ឺន៨ពាន់៤រយ១០លានដុល្លារអាមេរិក បានកើនឡើង ៦,៧ភាគរយ បើប្រៀបធៀប នឹងពិព័រណ៍លើកមុន ដែលបានបំបែកកំណត់ត្រា ខ្ពស់ថ្មីមួយទៀត ។ ក្នុងអំឡុងពេលពិព័រណ៍លើកនេះ សហគ្រាសចំនួន៣៤៨៦ ដែលមកពីប្រទេស និងតំបន់ចំនួន១២៨ បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម នៃសហគ្រស ក្នុងនោះ ក្រុមហ៊ុនលំដាប់កំពូល ទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខ ក្នុងមុខរបរមានចំនួន២៨៩ ដែលជាចំនួនច្រើនបំផុត ក្នុងពិព័រណ៍ កាលពីមុនទាំងអស់ ។ … Read More

អ៊ីស្រាអែល កាន់តែគាំទ្រ ពីសហរដ្ឋអាមេរិក ជំរុញឱ្យរដ្ឋនៅ អារ៉ាប់មានកំហឹង

បរទេស៖  អ្នកការទូតអាមេរិកម្នាក់ បានព្រមានរដ្ឋបាលលោក Biden ថា ការបន្តគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ ហ្គាហ្សា គឺ កំពុងបង្កកំហឹងនៅក្នុងពិភពអារ៉ាប់ នេះបើតាមខ្សែបណ្តាញការទូតទទួលបានដោយ CNN ។ បណ្តាញព័ត៌មានបានរាយការណ៍កាលពីថ្ងៃសុក្រថា ខ្សែបណ្តាញនេះ បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភ ផ្នែកការទូត របស់សហរដ្ឋអាមេរិក ចំពោះការកើនឡើង អំពីការមិនសប្បាយចិត្ត របស់បណ្តាប្រទេស អារ៉ាប់​នៅមជ្ឈឹមបូព៌ា ជុំវិញការយល់ព្រមរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ក្នុងការសងសឹក ចំពោះការវាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី … Read More

ទីតាំង ៤ ជ្រកក្រោមស្លាកម៉ាស្សាកោសជប់ បានបង្ក្រាបករណីសញ្ចារកម្ម ឃើញមាននារីរងគ្រោះ១៤នាក់ និងបុរសរងគ្រោះម្នាក់

ភ្នំពេញ៖ ហាងម៉ាស្សាកោសជប់ យ៉ាងហោចណាស់ចំនួន៤ទីតាំង ស្ថិតក្នុងភូមិសាស្រ្តតែមួយគឺភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីលួចលាក់ប្រព្រឹត្តិអំពើសញ្ចារកម្ម ជ្រកក្រោមស្លាកហាងម៉ាស្សាកោសជប់ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៣នេះ ។ ប្រតិបត្តិការចុះបង្រ្កាបនេះ សមត្ថកិច្ចចម្រុះឆែកឆេររកឃើញជនរងគ្រោះសរុប១៥នាក់ ក្នុងនោះមាននារី១៤នាក់ និងបុរសម្នាក់ផងដែរ ។ ចំណែកជនសង្ស័យវិញឃាត់ខ្លួនបានចំនួន៣នាក់ភេទស្រី ។ បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ត្រូវប្រគល់ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការបន្ត។ … Read More

ថ្នាំញៀនជាង១០០គីឡូក្រាម សមត្ថកិច្ចបង្ក្រាបឧក្រិដ្ឋជន ជនជាតិថៃ-ឡាវសរុប ៣នាក់ ជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនជាតិថៃ-ឡាវសរុបចំនួន ៣នាក់ ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរឹបអូសថ្នាំញៀនជាង១០០គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ដោយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) (ក៤) និង (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៣នាក់រួមមាន៖ ១-ឈ្មោះ … Read More

ក្រុមហាម៉ាស់៖ ខ្លួនបានវាយប្រហារ លើគោលដៅយោធា អ៊ីស្រាអែល ជាង ១៦០កន្លែងនៅតំបន់ហ្គាហ្សា

ហ្កាហ្សា៖ ជាក្រុមប្រដាប់អាវុធរបស់ក្រុមជីវពលហាម៉ាស់ កងពលតូច Izz el-Deen al-Qassam បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានបំផ្លិចបំផ្លាញទាំងស្រុង ឬដោយអន្លើរ គោលដៅយោធាអ៊ីស្រាអែលជាង ១៦០កន្លែង នៅតំបន់ហ្គាហ្សា រួមទាំងរថយន្តជាង ២៥គ្រឿង នៅក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ ។ អ្នកនាំពាក្យរបស់កងពលតូច Izz el-Deen al-Qassam លោក Abu Ubaida គឺជាអ្នកនិយាយថា ការប្រឈមដាក់គ្នាគឺមិនស្មើគ្នានោះទេ ប៉ុន្តែវាបានធ្វើឲ្យភ័យខ្លាចដល់កងកម្លាំងខ្លាំងបំផុតនៅក្នុងតំបន់ ។ លោកបន្ថែមថា … Read More

ព្រះរាជទស្សនកិច្ចផ្លូវការរយៈពេល ១សប្តាហ៍ ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទៅប្រទេសបារាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តបតាមសេចក្ដី អញ្ជើញ សូមយាងរបស់ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ក៏បានសព្វព្រះរាជហឫទ័យសេ្តចយាង ទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ការអញ្ជើញចូលរួមដង្ហែ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត … Read More

នៅថ្ងៃមុនពិធីបុណ្យ Diwali អ័ព្ទនៅតែបន្តកើតមាន ស្របគុណភាពខ្យល់នៅទីក្រុងញូវដែលី( New Delhi) មានភាពប្រសើរឡើងវិញ

ឥណ្ឌា៖ បន្ទាប់ពីភ្លៀងធ្លាក់មួយរំពេច ខណៈមួយថ្ងៃបន្ទាប់ពីអ្នកស្រុកញូវដែលី ដកដង្ហើមធូរស្បើយ ដែលបណ្តាលឲ្យមានខ្យល់អាកាសកាន់តែល្អ នៅក្នុងរដ្ឋធានីឥណ្ឌា អ័ព្ទត្រូវបានគេឃើញ នៅតាមផ្នែកជាច្រើននៃទីក្រុងកាលពីថ្ងៃសៅរ៍ ទី១១ វិច្ឆិកា នៅមុនថ្ងៃបុណ្យ Diwali ដែលជាពិធីបុណ្យពន្លឺរបស់សាសនាហិណ្ឌូ ។ ទីភ្នាក់ងារត្រួតពិនិត្យគុណភាពខ្យល់ និងព្យាករណ៍អាកាសធាតុ (SAFAR) បានកត់ត្រាគុណភាពខ្យល់ថា «អន់» កាលពីថ្ងៃសៅរ៍មកនេះ ជាមួយនឹងកម្រិត PM-១០ នៅ ១៤៤ និង PM២,នៅ ៩១ ។ គុណភាពខ្យល់ នៅទីក្រុងដែលី … Read More

ជំនួយយោធាដល់អ៊ុយក្រែន របស់សហភាពអឺរ៉ុបលើផែនការ ២០ពាន់លានអឺរ៉ូ ជួបនូវការជំទាស់ពីបណ្តាប្រទេស EU

EU ៖ សហភាពអឺរ៉ុប គ្រោងនឹងចំណាយរហូតដល់ ២០ពាន់លានអឺរ៉ូ (២១.៤ ពាន់លានដុល្លារ) លើជំនួយយោធាសម្រាប់អ៊ុយក្រែន កំពុងជួបនឹងការប្រឆាំងជំទាស់ពីបណ្តាប្រទេស EU ហើយប្រហែល ជាមិនអាចជៀសផុតពីទម្រង់បច្ចុប្បន្ននេះបានទេ បើតាមក្រុមអ្នកការទូត បានលើកឡើង ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) បាន ស្នើកាលពីខែកក្កដាថា ប្លុកនេះ បង្កើតមូលនិធិ ដែលមានទឹកប្រាក់រហូតដល់ ៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំក្នុងរយៈពេល៤ឆ្នាំ ដែលជាផ្នែកនៃការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់លោកខាងលិច កាន់តែទូលំទូលាយក្នុងការជំរុញអ៊ុយក្រែន នៅពេលប្រទេសនេះ … Read More

ខ្នើយទឹកក្តៅលើពោះ អាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត

#ក្រោយសំរាល ការស្អំក្អមក្តៅ ការសង្កត់ថ្មក្តៅ របស់ដែលក្តៅ ខ្នើយទឹកក្តៅលើពោះ អាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត កំឡុងពេលមានផ្ទៃពោះ សរសៃឈាមចិញ្ចឹមស្បូន និង ស្បូន ត្រូវរីកធំ បន្តិចម្តង បន្តិចម្តងពីមួយខែ ទៅមួយខែ។ ក្រោយសំរាលសរសៃឈាមចិញ្ចឹមស្បូននោះ នឹងត្រូវរួមតូចបន្តិចម្តង បន្តិចម្តង មកដូចដើមវិញ ។ ទាំងស្បូនដូចគ្នា ក្រោយសំរាល តួនាទីរបស់ស្បូនត្រូវតែកន្ត្រាក់រួមតូច ។ ការសំរាលដោយធម្មជាតិ ត្រូវការរយះពេល 3អាទិត្យ ទើបសរសៃឈាម និង ស្បូនរួមតូចដូចដើមវិញ ករណីសំរាលដោយវះ … Read More