ខេត្តរតនគីរី៖ ជំងឺភ្នែកក្រហម ឆ្លងមនុស្សជិត១០០នាក់
ភ្នំពេញ៖ ផ្ទុះចេញករណីជំងឺភ្នែកក្រហមចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ករណីនេះកើតឡើងដំបូងដោយសារអ្នកភូមិចំនួន៨នាក់ បានទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមការបង្ហាញរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។ ជំងឺភ្នែកក្រហមនេះ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ៖ ការប៉ះពាល់ផ្ទាល់ រឺចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម តាមរយៈខ្យល់ដោយការក្អក រឺកណ្តាស់ និងប៉ះពាល់របស់ រឺផ្ទៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹង។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង … Read More