សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថលគឺដើម្បីចាប់យកឱកាស និងផលប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថលរបស់ រាជរដ្ឋាភិបាល គឺដើម្បីចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល និងដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ចព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ នាឱកាសអញ្ជើញជាអធិបតី ពិធីបើក«វេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃទី១១ មីនា ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះសម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗក្នុងវិស័យឌីជីថល … Read More

កម្ពុជា បានជំរុញនឹងកំពុងចូលរួមជាមួយប្រទេសក្នុងតំបន់អាស៊ាន រៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា នាពេលនេះថា ប្រទេសកម្ពុជាបាន និងកំពុងចូលរួមជាមួយប្រទេសជាសមាជិកអាស៊ាន ជំរុញរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដើម្បីធ្វើយ៉ាងណាជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពីមួយទ្រីលានដុល្លារ ដល់ពីរទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០៣០។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាអន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ការលើកកម្ពស់ចិរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

ក្រោយភ្លៀងធ្លាក់ខ្លាំង ! ប្រទេស បូលីវី ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន

បូលីវី៖ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានីឡាប៉ាស់ (La Paz) របស់ប្រទេសបូលីវី បានជំរុញឲ្យក្រុមអាជ្ញាធរប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីទឹកក្នុងទន្លេហក់ឡើងប្រៀបច្រាំងបំផ្លាញលំនៅឋានជាច្រើនខ្នងកាលពីចុងសប្ដាហ៍នេះ នេះបើយោងតាមឯកសាររដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យ ។ យោងតាមឯកសារខាងលើ លោក ល្វីស អាសេ(Luis Arce) ប្រធានាធិបតីបូលីវី បានសន្យាបញ្ជូនគ្រឿងចក្រធុនធ្ងន់ និងទាហានចំនួន៣ពាន់នាក់ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត ។ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានទឹកជំនន់ នៅក្នុងភូមិឋានមួយចំនួន និង កាត់ផ្ដាច់ទំនាក់ទំនងតំបន់មួយជាច្រើនទៀតនៅក្នុងទីក្រុងនេះ ព្រមទាំងកាត់ផ្ដាច់ចរន្តអគ្គិសនី និងជន់លិចផ្លូវផងដែរ។ លោកអាសេ បានថ្លែងនៅលើបណ្ដាញសង្គម Xថា យើងបារម្ភជាខ្លាំង … Read More

ដោយមានការផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គមចែកចាយតគ្នា លើករណីក្មេងស្រីម្នាក់ត្រូវបានគេនាំយកទៅបង្គាំងទុកនៅចិន

ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួង មហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចចិនដោយមានការស្នើសុំអន្តរាគមន៍ពីក្រសួងការបរទេសកម្ពុជា និងក្រសួងមហាផ្ទៃ គឺសមត្ថកិច្ចចិនបានទៅរំដោះក្មេងស្រីរងគ្រោះចេញពីបន្ទប់ដែលម្ចាស់ផ្ទះបង្ខាំងមិនឲ្យចេញទៅណាមកណា និងបន្តនីតិវិធីជាមួយស្ថាបកុងស៊ុលកម្ពុជាដើម្បីចាត់ចែងបញ្ជូនមកកម្ពុជាវិញ។

បទបញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និង នីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល

បទបញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និង នីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល

ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងជិត៣១.០០០នាក់

ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីបពីក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា បានកើនឡើងដល់៣០.៩៦០នាក់ហើយ និងចំនួន៧២.៥២៤នាក់ផ្សេងទៀតបានរងរបួស ។ នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងអំឡុងពេល២៤ម៉ោងចុងក្រោយនេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់ចំនួន៨២នាក់ និង១២២នាក់ផ្សេងទៀតរងរបួស ។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ឲ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង និងកង្វះផ្នែកការពារជនស៊ីវិល និងក្រុមរថយន្តសង្គ្រោះ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន ឈ្មោះថា WAFA បានរាយការណ៍មកថា ពលរដ្ឋប៉ាឡេស្ទីនរាប់សិបនាក់ ដែលភាគច្រើនជាកុមារ និងស្ត្រីត្រូវបានសម្លាប់ និងផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអ៊ែល ដែលបានកំណត់គោលដៅជាច្រើននៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប … Read More

ប្រមុខដឹកនាំលោក Biden ថា លោក Netanyahu កំពុងធ្វើឲ្យប៉ះពាល់ដល់អ៊ីស្រាអែលជាជាងជួយប្រទេសនេះ

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បាននិយាយថាលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងជាជាងជួយប្រទេសនេះ ដោយសារតែការមិនខ្វល់ពីការស្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង៣ ម៉ឺននាក់ ក្នុងតំបន់ហ្កាហ្សា ខណៈសង្រ្គាមជាមួយក្រុមហាម៉ាសនៅតែបន្ត ប៉ុន្តែនោះពុំមានន័យថា ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ឈប់ការគាំទ្ររដ្ឋជ្វីហ្វមួយនេះនោះទេ។ អំឡុងបទសម្ភាសន៍របស់លោកជាមួយទូរទស្សន៍ MSNBC កាលពីចុងសប្ដាហ៍ លោក Biden បានរិះគន់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាថ្មីទៀត ជុំវិញប្រតិបត្តិការយោធារបស់ប្រទេសនេះក្នុងតំបន់ហ្កាហ្សា។ លោកប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា លោក Netanyahu មានសិទ្ធិការពារអ៊ីស្រាអែល លោកមានសិទ្ធិបន្តស្វែងរកការកម្ចាត់ក្រុមហាម៉ាស … Read More

ប្រមុខដឹកនាំការបរទេសប៉ូឡូញ គាំទ្រការបញ្ជូនទ័ពណាតូ ជួយដល់អ៊ុយក្រែន

ប៉ូឡូញ៖ លោក Radoslaw Sikorski រដ្ឋមន្ត្រីការបរទេសប៉ូឡូញ បាននិយាយថាការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី គឺមិននឹកស្មានដល់នោះទេ នេះយោងតាមការចេញផ្សាយរបស់ RT ។ លោករដ្ឋមន្ត្រីការបរទេសរូបនេះ បាននឹងកំពុងធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីបារាំងលោកEmmanuel Macron ដែលបាននិយាយ កាលពីចុងខែមុនថាគាត់ មិនអាចដកចេញនិង លទ្ធភាពនៃទាហានមកពីប្លុកយោធា ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជូនទៅកាន់ជំនួយ គៀវ ។ សេចក្តីថ្លែងការណ៍ដំបូងរបស់លោក Macron បណ្តាលឱ្យមានរលកនៃការបដិសេធពីមេដឹកនាំនៃរដ្ឋសមាជិកណាតូ ដែលបានទទូចថាពួកគេមិនមានផែនការដាក់ពង្រាយកងទ័ពប្រយុទ្ធទៅកាន់អ៊ុយក្រែនទេ។ ទោះជាយ៉ាងណាក៏ដោយ … Read More

ក្នុងសង្កាត់ចតុមុខ បានបង្ក្រាបទីតាំងកម្សាន្តអតីតក្លិប BOEING ដែលបន្តលួចបន្លំចែកចាយ ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ៨៧នាក់

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ … Read More