កម្ពុជា បានជំរុញនឹងកំពុងចូលរួមជាមួយប្រទេសក្នុងតំបន់អាស៊ាន រៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា នាពេលនេះថា ប្រទេសកម្ពុជាបាន និងកំពុងចូលរួមជាមួយប្រទេសជាសមាជិកអាស៊ាន ជំរុញរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដើម្បីធ្វើយ៉ាងណាជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពីមួយទ្រីលានដុល្លារ ដល់ពីរទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០៣០។
ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាអន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ការលើកកម្ពស់ចិរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕