បេសកកម្មជំនួយមនុស្សធម៌ មន្ទីរពេទ្យចល័តនៃកងនាវាប្រទេសចិនបានមកដល់ទឹកដីទីម័រខាងកើត
ចិន៖ ទូកសន្តិភាព (Peace Ark) ជាឈ្មោះ នាវានៃមន្ទីរពេទ្យចល័តរបស់ប្រទេសចិន បានចូលមកដល់ទឹកដីរបស់ប្រទេសទីម័រខាងកើត កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីបេសកកម្មជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋក្នុងតំបន់ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅឯកំពង់ផែ Dili ដែលមានការចូលរួមពីប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta និងក្រុមប្រតិភូមន្រ្តីស្ថានទូត និងក្រុមសហគមន៍ជនជាតិចិនក្រៅប្រទេសជាង ៣០០នាក់។ សូមជម្រាបជូនថា នាវានៃមន្ទីរពេទ្យចល័តរបស់ចិន បានធើ្វដំណើរចាកចេញពីប្រទេសចិននៅថ្ងៃទី៣ ខែកក្កដា ដោយបានបំពេញបេសកកម្មមនុស្សធម៌នៅក្នុងប្រទេស គីរី បាទី តុងហ្គា វ៉ានូអាទូ និងកោះសាឡូម៉ូន មុននឹងបន្តដំណើរមកដល់ប្រទេសទីម័រខាងកើតក្នុងពេលនេះ … Read More