September 11 Anniversary of the terrorist attacks on commercial buildings in the United States
ខួបថ្ងៃទី១១ ខែកញ្ញា ការវាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មនៅអាមេរិក សហរដ្ឋអាមេរិក៖ ការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្ម កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ គឺជាថ្ងៃដែលប្រជាជនអាមេរិកឈឺចាប់បំផុត ហើយពិភពលោកទាំងមូលមានក្តីរន្ធត់យ៉ាងខ្លាំង។ ការវាយប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងសហរដ្ឋអាមេរិក បានឆក់យកអាយុជីវិតមនុស្សជិត៣០០០នាក់ និងជាង៦០០០នាក់រងរបួស។ វាជាការវាយប្រហារមួយ ក្រោមការដឹកនាំអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិកទី៤៣ លោក George W. Bush។ ការវាយប្រហារនៅព្រឹកថ្ងៃទី១១ខែកញ្ញា ឬគេហៅថា ព្រឹត្តិការណ៍ ៩/១១ គឺជាការវាយប្រហារភេរវកម្មបណ្តាក់គ្នាចំនួន៤លើក ដោយក្រុមភេរវករឥស្លាមអាល់កៃដា ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ការវាយប្រហារនោះ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២,៩៧៧នាក់ របួសជាង២៥,០០០នាក់ និងបង្កបញ្ហាសុខភាពរយៈពេលវែង។ លើសពីនេះ មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិគិតជាទឹកប្រាក់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ។ ៩/១១ គឺជាការវាយប្រហារភេរវកម្មដែលសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សនិងជាហេតុការណ៍មានអ្នកពន្លត់អគ្គិភ័យនិងមន្រ្តីអនុវត្តច្បាប់ ស្លាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក … Read More