Biden visits Vietnam to bring China’s neighbor closer to US
ទស្សនកិច្ច លោក បៃដិន ទៅកាន់វៀតណាម ដើម្បីទាញប្រទេសជិតខាងរបស់ចិនឱ្យកាន់តែជិតស្និទ្ធនឹងអាមេរិក
បរទេស៖ ជាមួយនឹងកិច្ចព្រមព្រៀងមួយនៅក្នុងដៃ ដើម្បីទាក់ទាញអ្នកជិតខាងមួយទៀតរបស់ចិន ឱ្យកាន់តែខិតទៅជិតសហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទៅដល់មាត់ទ្វារផ្ទះរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង នាថ្ងៃអាទិត្យ ទី១០ ខែកញ្ញា នេះ ។
លោក បៃដិន ក្នុងរយៈពេលត្រឹមតែប្រាំខែចុងក្រោយនេះ បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីហ្វីលីពីននៅឯសេតវិមានជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍។ លោកបានជូនដំណើរនាយករដ្ឋមន្រ្តីឥណ្ឌាជាមួយនឹងអាហារពេលល្ងាចបែបរដ្ឋដ៏ប្រណិត ហើយលោកបៃដិន ក៏បានធ្វើជាម្ចាស់ផ្ទះ សម្រាប់សមភាគីជប៉ុន និងកូរ៉េខាងត្បូងក្នុងកិច្ចប្រជុំកំពូលមួយ នៅឯវិមានសម្រាកលំហែប្រធានាធិបតី Camp David ក្នុងសហរដ្ឋអាមេរិកផងដែរ។
ទំព័រចុងក្រោយបំផុតនៅក្នុងសៀវភៅល្បែងនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក នឹងកើតឡើងតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិកមានប្រៀបជាមួយនឹងដៃគូកម្រិតខ្ពស់បំផុតរបស់វៀតណាម រួមទាំងប្រទេសចិនផងដែរ នេះបើយោងតាមក្រុមមន្ត្រីអាមេរិកដែលដឹងពីបញ្ហានេះ។
លោក បៃដិន នៅក្នុងប្រទេសវៀតណាម មិនមែនកំពុងប្រកួតប្រជែងជាមួយឥទ្ធិពលចិនតែមួយនោះទេ។ ខណៈលោកទៅដល់ប្រទេសរៀតណាម របាយការណ៍បាននិយាយថា ទីក្រុងហាណូយកំពុងរៀបចំការបញ្ជាទិញអាវុធយ៉ាងសម្ងាត់ពីរុស្ស៊ី ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាវុធយូរអង្វែងរបស់ខ្លួន។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា នៅថ្ងៃចន្ទ (១១ កញ្ញា) ស្អែកនេះ លោក បៃដិន គ្រោងនឹងប្រកាសពីជំហានដើម្បីជួយវៀតណាមធ្វើពិពិធកម្មឆ្ងាយពីការពឹងផ្អែកខ្លាំងលើអាវុធរបស់រុស្ស៊ីផងដែរ៕