ផ្ញើការនឹករលឹករបស់ សម្ដេចតេជោ ចំពោះពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា

ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣​នេះ បានសរសេរសារ ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និង​កាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូប​សម្ដេច​កាល​ពីឆ្នាំក​ន្ល​ង​ទៅ​។ សម្ដេចតេជោ មានប្រសាសន៍ថា «ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការ​សហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់​បាន​និយាយ​ច្រើន​ដង​ណាស់​ថា ​(ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)»។ សម្ដេច​តេជោបញ្ជាក់ថា «ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែល​គេ​ឃើញ​ការ​ពិត​ដែល​បាន​កើត​រួច​ទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបាន​ទម្លាក់​ចុះ​ពី​ស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង ៣៨ … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ៖ ការបង្កើត និងការគ្រប់គ្រងអាជីវកម្មអគារលក់ទំនិញរួចពន្ធ

📢ចរាចរណែនាំលេខ០០៧ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការបង្កើត និងការគ្រប់គ្រងអាជីវកម្មអគារលក់ទំនិញរួចពន្ធ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Circular 007 on Establishment and Management on Duty Free Shop Business dated 25 Jul 2018 

រដ្ឋសភា៖ ការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដា្ឋនរដ្ឋសភា

📢សេចក្តីសម្រេច របស់ រដ្ឋសភា លេខ៖ ១៤២ រ.ស ស្តីពី ការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដា្ឋន រដ្ឋសភា ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងពាណិជ្ជកម្ម៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមសា្ថនីយ ចាប់ថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

📢សេចក្តីជូនដំណឹង របស់ ក្រសួងពាណិជ្ជកម្ម លេខ ៣០៨១ ព.ណ.អវឯ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមសា្ថនីយចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

មើល​ធ្លុះជញ្ជាំង​ ដោយបច្ចេកវិទ្យា ​ WiFi

សហរដ្ឋ​អាមេរិក៖ សាកល​វិទ្យាល័យ California Santa Barbara មានអ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ អភិវឌ្ឍ​ន៍វិធី​សាស្ត្រ​ថ្មី​ដែល​អាច​បង្ហាញ​ត្រាប់​តាម​រូប​ភាព​ហ្នឹង ដែល​នៅ​ពី​ក្រោយ​ជញ្ជាំង​ ដោយ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ WiFi។ ​«ឆ្លុះ​មើល​» តេស្តលើ ​វត្ថុ​កំពុង​ផ្លាស់​ទី​​ខាង​ក្រោយ​ជញ្ជាំង​ដោយ​ការ​ប្រើ​ប្រាស់​រលក​សញ្ញា​ WiFi ទទួល​បាន​​លទ្ធផល​ប្រកប​ដោយ​សក្ដានុពល ប៉ុន្តែ​វា​ជួប​ឧបសគ្គ​នៅ​ពេល​ប្រើ​ប្រាស់​ចំពោះ​​វត្ថុ​ដែល​នៅ​នឹង​មួយ​កន្លែង​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ក្រុម​ស្រាវ​ជ្រាវ​ប្រើ​ប្រាស់​តួអក្សរ​អង់គ្លេស​ធ្វើ​ជា​វត្ថុ​នឹង​។ វិធីសាស្ត្រ​ដែល​មាន​ឈ្មោះ​ថា Wiffract របស់​ពួក​គេ​ ប្រើ​ប្រាស់​រលក​សញ្ញា​របស់​ម៉ាស៊ីន​ផ្សាយ​ និង​ទទួល​ WiFi ដើម្បី​ធ្វើ​ការ​ពិសោធ​។ ​យោង​ទៅ​តាម​ទ្រឹស្ដី​ GTD (Geometrical Theory of … Read More

លោក Edi Rama ប្រាប់រុស្ស៊ីឲ្យបញ្ឈប់សង្រ្គាម និងលោក Zelenskiy មិនចាំបាច់និយាយទេ

UN៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodomyr Zelenskiy បានបង្ហាញខ្លួនលើកដំបូង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការលុកលុយរបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសរបស់លោក  ពេលឯកអគ្គរដ្ឋទូត រុស្ស៊ី លោកវ៉ាស៊ីលីណេបេនស៊ៀ (Vassily Nebenzia) បានជំទាស់នឹងរូបលោកនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ។ លោក អេឌី រ៉ាម៉ា (Edi Rama) នាយករដ្ឋមន្ត្រីអាល់បានី ដែលកាន់តំណែងជាប្រធានកិច្ចប្រជុំដ៏តានតឹងនេះ បានឆ្លើយតបសម្ដីខ្លាំងៗ ទៅកាន់ទីក្រុងមូស្គូ ដោយបាននិយាយថា ការវាយលុកនេះពុំមែនបង្កើតទៅជាសង្គ្រាម តែជាប្រតិបត្តិការយោធាពិសេសដ៏ព្រៃផ្សៃ។ លោក Rama ដែលគេស្គាល់ថាជាមនុស្សចូលចិត្តលេងសើច បាននិយាយទាំងសើចបិទមាត់ថា ខ្ញុំចង់ធានាដល់សហសេវិករុស្ស៊ីរបស់យើង និងអ្នករាល់គ្នានៅទីនេះថា នេះមិនមែនជាប្រតិបត្តិការពិសេសរបស់ប្រធានអង្គសន្និបាត … Read More

សម្ដេចធិបតី សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមរយៈសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំង អស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និង ភាតរភាពជាអន្តរជាតិ។ សម្ដេចបន្តថា ភ្នក់ភ្លើងសង្គ្រាម សោកនាដ៍កម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មានដែលប្រជាជាតិយើងបានឆ្លងកាត់ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និងបទ ពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបាន ហើយដែលនាំឱ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ ពីគុណតម្លៃនៃសន្តិភាព។ ខ្លឹមសារទាំងស្រុងរបស់សម្ដេចធិបតី … Read More

រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញបិទសមយុទ្ធសុខាពិបាល «ទេវតាសន្តិភាព ឆ្នាំ២០២៣» កម្ពុជា-ចិន

ភ្នំពេញ៖  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធសុខាភិបាល កងយោធពលខេមរភូមិន្ទ ជាមួយ​កងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា «ទេវតាសន្តិភាព ឆ្នាំ២០២៣» នា​បញ្ជាការដ្ឋាន​កង​ទ័ព​ពិសេស ​កងទ័ពជើងគោក ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ។ សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃ​ទី​២៦​ ខែកញ្ញាឆ្នាំ២០២៣នេះ ហើយការធ្វើនេះ គឺដើម្បីអបអរសាទរខួប លើកទី៦៥ឆ្នាំ នៃ​ការ​បង្កើត​ចំណង​ការ​ទូតរវាងកម្ពុជា-ចិន, … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

📢ប្រកាសលេខ១៦០៨ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Prakas 1608 on Provision of Public Services of General Department of Customs and Excise dated 21 Dec 2018