សូមប្រុងប្រយ័ត្ន! បើមានសញ្ញា លើក្មេង ឬចាស់ថាកើតគ្រុនឈាម
ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ បង្កឡើងដោយមូសខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ខាងក្រោមនេះជារោគសញ្ញានៃជំងឺគ្រុនឈាម ដែលយើងចាំបាច់ត្រូវដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។ ១- រោគសញ្ញាជំងឺគ្រុនឈាម – ក្តៅខ្លួនខ្លាំង លើស៣៨ អង្សារសេ – ឈឺក្បាល – ឈឺសន្លាក់ដៃជើង និងសាច់ដុំ – ស្នាមអុចក្រហមលើស្បែក – អាចមានជាអាការៈចុកនៅក្នុងពោះក្អួតចង្អោរ។ បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ខាងលើនេះគ្រាន់តែជារោគសញ្ញាដំបូងនៃជំងឺគ្រុនឈាមប៉ុណ្ណោះ ដែលជាទូទៅរយៈពេលពី ៣- ៤ថ្ងៃបន្ទាប់ អ្នកជំងឺអាចស្តែងចេញរោគសញ្ញាផ្សេងៗដូចជា ហូរឈាមនៅក្នុងភ្នែក ហូរឈាមតាមច្រមុះ ស្នាមជាំនៅលើស្បែក។ ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តទៅរកសភាពធ្ងន់ធ្ងរ … Read More