អគ្គស្នងការនគរបាលជាតិ
អគ្គស្នងការនគរបាលជាតិ សម្រេចដកមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកជាមន្ត្រី។
អគ្គស្នងការនគរបាលជាតិ សម្រេចដកមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកជាមន្ត្រី។
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ៕
គ្រួសារអាមេរិកជាច្រើនមិនសូវមានសុទិដ្ឋិនិយមអំពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ពួកគេ រួមទាំងកំណើនប្រាក់ចំណូល និងលក្ខខណ្ឌឥណទាន ខណៈការរំពឹងទុករបស់ពួកគេសម្រាប់អនាគតកាន់តែអាក្រក់ទៅៗ។ អ្នកប្រើប្រាស់មានអារម្មណ៍ថាស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ គឺអាក្រក់ជាងកាលពីឆ្នាំមុនបន្តិច នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិលើការរំពឹងទុករបស់អតិថិជនកាលពីខែសីហា ឆ្នាំ 2023 របស់ New York Fed ។ អ្នកប្រើប្រាស់ក៏រំពឹងថាការងាររបស់ពួកគេ ក៏ដូចជាអតិផរណានឹងកាន់តែអាក្រក់ទៅៗនៅឆ្នាំក្រោយ។ អ្នកប្រើប្រាស់មានអារម្មណ៍ច្របូកច្របល់អំពីទីផ្សារការងារទាំងមូល ជាមួយនឹងឱកាសចាកចេញពីការងារដោយស្ម័គ្រចិត្តពួកគេកើនឡើង។ ការស្ទង់មតិលើការរំពឹងទុករបស់អតិថិជននៅខែសីហា ឆ្នាំ 2023 របស់ធនាគារកណ្តាលញូវយ៉កបានសាកសួរ1,300 គ្រួសារលើការរំពឹងទុករបស់ពួកគេចំពោះអតិផរណា លទ្ធភាពការងារ ប្រាក់ចំណូល និងការចំណាយ។ សរុបមក វាបានបង្ហាញថា គ្រួសាររបស់ពួកគេបានចាត់ទុកស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នមានការធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំមុន។ … Read More
ភ្នំពេញ៖ តាមការមើលឃើញ ពលរដ្ឋភាគច្រើនងាកទៅប្រើប្រាស់ស្មាតហ្វូន ជាមធ្យោបាយទទួលព័ត៌មាន អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានដាក់ដំណើរការអ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានជម្រុញការលើកកម្ពស់សិទ្ធិស្ត្រី និងសិទ្ធមនុស្សនៅកម្ពុជា។ បើតាមលោក គីម ចាន់ចាវ រាយការណ៍ដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធឌីជីថលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈប្រជាពលរដ្ឋជាច្រើនងាកមកប្រើប្រាស់ទូរសព្ទស្មាតហ្វូន អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានដាក់ដំណើរការអ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មី។ កម្មវិធីសម្ពោធ អ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មីនេះត្រូវបានប្រព្រឹត្តិឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ សាន់វេ ភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនិងបុគ្គលិកអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោក ហួត … Read More
អង់គ្លេស៖ លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្ត្រីអង់គ្លេស បានលើកឡើងអំពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីក្រុងប៉េកាំង ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងការជ្រៀតជ្រែកនៅក្នុងសភាអង់គ្លេស។ នេះជាការរៀបរាប់ពីកង្វល់របស់លោក ស៊ូណាក់ ទៅកាន់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា បន្ទាប់ពីមានការចាប់ខ្លួនចារបុរសចិនម្នាក់ដែលធ្វើការនៅក្នុងសភាអង់គ្លេស។ អ្នកសារព័ត៌មាននៅក្នុងទីក្រុងញូវដែលី (New Delhi) ទទួលបានពី លោក ស៊ូណាក់ ថា លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការចូលជ្រៀតជ្រែកលទ្ធិប្រជាធិបតេយ្យ នៅក្នុងសភារបស់អង់គ្លេសដោយលោកបានលើកឡើងថា … Read More
អ៊ីស្រាអ៊ែល៖ នៅក្នុងទីក្រុងសំខាន់ៗនានានៅទូទាំងប្រទេស ពលរដ្ឋអ៊ីស្រាអ៊ែលរាប់ម៉ឺននាក់បាននាំគ្នាប្រមូលផ្តុំការតវ៉ាសារជាថ្មី កាលពីថ្ងៃសៅរ៍កន្លងមកនេះ ដើម្បីបង្ហាញការប្រឆាំងចំពោះផែនការនៃកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល ខណៈដែលកាលបរិច្ឆេទជុំវិញសេចក្ដីសម្រេចរបស់ស្ថាប័នតុលាការកំពូលកាន់តែខិតជិតចូលមក។ សូមរំលឹកថា ច្បាប់ស្តីពីការសើរើប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់ក្រុមអ្នកនយោបាយស្តាំនិយមនៃរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្រ្តីប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានស្នើឡើងដំបូងកាលពីដើមឆ្នាំ ២០២៣ ដោយក្រុមអ្នកវិភាគមើលឃើញថា គឺធើ្វឡើងដើម្បីដកហូតសិទ្ធិអំណាចស្របច្បាប់របស់ស្ថាប័នតុលាការ ដែលតែងតែចេញមុខធើ្វការរារាំងរដ្ឋាភិបាលក្នុងការជ្រើសតាំងក្រុមមន្រ្តីសំខាន់ៗ។ ទោះជាយ៉ាងណា ដោយប្រឈមទៅនឹងសម្ពាធដ៏លើសលប់របស់សាធារណៈជន បានធើ្វឱ្យខ្លឹមសារច្បាប់មួយផ្នែកធំ ត្រូវពន្យាពេលរហូតដល់សព្វថ្ងៃ ទន្ទឹមនឹងក្រុមអ្នកគាំទ្រការអនុម័តច្បាប់ថ្មីបានលើកឡើងថា វានឹងជួយស្តារតុល្យភាពអំណាចរបស់ស្ថាប័នរដ្ឋាភិបាលឡើងវិញ។ ផែនការកំណែទម្រង់ច្បាប់ប្រព័ន្ធតុលាការថ្មីនេះ បានធើ្វឱ្យមានការតវ៉ាទ្រង់ទ្រាយធំពីសំណាក់ក្រុមពលរដ្ឋអ៊ីស្រាអ៊ែលនៅទូទាំងប្រទេសអស់រយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែបាតុកម្មតវ៉ារបស់ក្រុមពលរដ្ឋអ៊ីស្រាអ៊ែល នៅពេលនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយដែលមានសារៈសំខាន់ជាពិសេស នៅស្របពេលស្ថាប័នតុលាការកំពូលរបស់ប្រទេសនេះគ្រោង និងប្រកាសសេចក្តីសម្រេចចិត្តរបស់ខ្លួនពាក់ព័ន្ធនឹងសំណើវិសោធនកម្មច្បាប់នៅថ្ងៃទី១២ ខែកញ្ញានេះ ៕ ប្រភព៖ Reuters
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាពីការអនុវត្ត ការណែនាំ ឲ្យលុបបំបាត់រាល់បទល្មើសក្មេងទំនើង តាមបណ្តាស្រុក-ក្រុង ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ។ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណចំនួន ១៨នាក់ និងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចំនួន ១០នាក់ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ចាប់ពីម៉ោង ២៣:០០នាទី យប់រហូតដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញប្រតិបត្តិការល្បាតទប់ស្កាត់បទល្មើស និងបានពិនិត្យលើក្មេងដើរលេងរំលងអធ្រាត ក្នុងភូមិសាស្ត្រក្រុងបានចំនួន ៤២នាក់ … Read More
New crisis could hit Korean peninsula, Russia warns. រុស្សី៖ ឧបទ្វីបកូរ៉េ អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិថ្មីមួយក្នុងពេលឆាប់ៗនេះ យោងតាមការព្រមានពីក្រសួងការបរទេសរុស្ស៊ី។ អ្នកការទូតជាន់ខ្ពស់ម្នាក់បានចាត់ទុកការកើនឡើងនៃភាពតានតឹងជាចម្បង នោះគឺការកើនឡើងនៃវត្តមានយោធាអាមេរិកនៅក្នុងតំបន់។ ការចេញផ្សាយលើសារព័ត៌មាន RT នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុង Vladivostok កាលពីថ្ងៃចន្ទ លោក Georgy Zinoviev ប្រធាននាយកដ្ឋានអាស៊ីទីមួយរបស់ក្រសួងការបរទេសរុស្ស៊ី បានអះអាងថា … Read More
ថៃ៖ ការប្រកាសទឹកប្រាក់ចំនួន ៥៦០ពាន់លានបាត ស្មើនឹង១៥,៧ពាន់លានដុល្លារ ដើម្បីចែកពលរដ្ឋ ពីនាយករដ្ឋមន្រ្ដីថៃ លោក សេដ្ឋា ថាវីស៊ីន នៅក្នុងកិច្ចប្រឹងប្រែងដើម្បីស្រោចស្រង់សេដ្ឋកិច្ចថៃឡើងវិញ ខណៈដែលលោកបានបង្ហា្ញញពីការចាប់ផ្ដើមបញ្ចប់គោលនយោបាយគណៈរដ្ឋមន្រ្ដីទៅកាន់សភានៅថ្ងៃច័ន្ទនេះ។ ពលរដ្ឋម្នាក់ៗនឹងទទួលបានប្រាក់ចំនួន១ម៉ឺនបាត ស្មើនឹង ២៨២ដុល្លា តាមរយៈកម្មវិធីកាបូបប្រាក់ឌីជីថល ហើយរដ្ឋាភិបារបស់លោកសេដ្ឋា ក៏នឹងធ្វើឲ្យការសងបំណុលធូរស្រាលជាងមុន បញ្ចុះតម្លៃប្រេងសាំង ហើយនិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ បើតាមសម្តីលោកនាយករដ្ឋមន្រ្ដី។ ទោះបីជាយ៉ាងណាក៍ដោយ សមាជិកសភា លោកស្រី ស៊ីរីកានីយ៉ា តានសាគុនមកពី គណបក្សប្រឆាំងបោះជំហានទៅមុខ បានលើកឡើងពីមន្ទិលសង្ស័យចំពោះប្រភពមូលនិធិដែលត្រូវចំណាយ។ ការស្រោចស្រង់សេដ្ឋកិច្ចថៃឡើងវិញ នឹងក្លាយជាការងារដ៏ធំបំផុតនៅក្នុងចំណោមការងារធំៗជាច្រើនសម្រាប់លោកសេដ្ឋា ដែលជាអ្នកនយោបាយថ្មី និងបានក្លាយជានាយករដ្ឋមន្រ្ដីកាលពីខែមុនបន្ទាប់ពីភាពមិនច្បាស់លាស់បានអូសបន្លាយក្រោយការរបោះឆ្នោតកាលពីខែឧសភាកន្លងទៅ។ … Read More