៥ថ្ងៃនៃម៉ោងរដ្ឋបាលក្នុងសប្ដាហ៍នេះ មន្រ្តីផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេសជាង១ម៉ឺន៣ពាន់សេវា!

ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងការងារដ្ឋបាល ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកម្ភៈ ឆ្នាំ២០២៤ នេះ មន្រ្តីរាជការស៊ីវិលនិងមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារសេវាអត្តសញ្ញាណកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបំពេញភារកិច្ចលើការងារផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេស សរុបបានចំនួន១៣. ៣៥៧សេវា។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២៤ នេះ ថា ពីចំណែកនៃសេវាដែលបានផ្ដល់ជូនសរុបនោះ ការផ្ដល់អត្តសញ្ញាណបណ្ណមានចំនួន ៤.៩០០សន្លឹក លិខិតឆ្លងមានចំនួន៣.៣៦៦លិខិត … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកយកគោលនយោបាយជាអទិភាព ចំនួន ៨ របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅខេត្តព្រៃវែង

ព្រៃវែង៖ ដើម្បីបន្តបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលកាន់តែធំធេងថែមទៀត ជាពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ខាងមុខ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានលើកយកគោលនយោបាយជាអាទិភាព ចំនួន ៨ចំណុច ក្នុងចំណោមគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តព្រៃវែង នៃមណ្ឌលភូមិភាគទី៦ នាព្រឹកថ្ងៃទី១០ … Read More

អតីតប្រធានាធិបតីលោក Trump ថា «បើលោក Biden មិនត្រូវបានចោទប្រកាន់ ដូច្នេះខ្ញុំមិនគួរត្រូវបានចោទប្រកាន់ដែរ»

អាមេរិក៖ នាទីក្រុង Harrisburg រដ្ឋ Pennsylvania នាកិច្ចប្រជុំរបស់សមាគមកាំភ្លើងជាតិ កាលពីថ្ងៃម្សិលមិញ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកគាំទ្រថា រូបលោកគួរតែត្រូវបានគេអនុវត្តដូចប្រធានាធិបតីលោក Joe Biden ដែរ នៅពេលលើកឡើងពីការកាន់កាប់ឯកសារសម្ងាត់ ដោយនិយាយថា៖ «ប្រសិនបើលោក Biden នឹងមិនត្រូវបានចោទប្រកាន់ទេនោះ ដូច្នេះ ខ្ញុំក៏មិនគួរត្រូវបានចោទប្រកាន់ដូចគ្នាដែរ»។ សូមបញ្ជាក់ថា របាយការណ៍ពីទីប្រឹក្សាពិសេសលោក Robert Hur អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកប្រចាំរដ្ឋ Maryland បានជំរុញឲ្យមានជម្លោះពីឆ្នាំបោះឆ្នោត … Read More

EU កំពុង​​ឈឺក្បាល ក៏ព្រោះ​ផ្ទាំង​សូឡា​តម្លៃ​ទាប​នាំ​ចូល​ពី​ប្រទេស​​ចិន​

ផ្ទាំង​សូឡា​តម្លៃ​ទាប​ ផលិត​នៅ​ប្រទេស​ចិន ធ្វើឲ្យក្រុម​អ្នក​ផលិត​នៅ​អឺរ៉ុប​នាំ​គ្នា​សុំ​ជំនួយ​ ព្រោះ​តែ​មិន​អាច​ប្រកួត​ប្រជែង​​ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​វិធី​ដោះ​ស្រាយ​ដែល​មិន​មាន​ផល​វិបាក​នោះឡើយ។ ក្នុង​វិស័យ​ថាមពល​បៃតង​ សហភាព​អឺរ៉ុប (EU) ទើប​តែ​ទទួល​បាន​ជោគ​ជ័យ​ នា​ឆ្នាំ​កន្លង​ ដោយហេតុថាពួក​គេ​បាន​ដំឡើង​ផ្ទាំង​សូឡា​ច្រើន​ជាង​ឆ្នាំ 2022 រហូត​ដល់ 40% បើ​គិត​អំពី​អានុភាព​ ក៏ប៉ុន្តែ ជោគ​ជ័យ​នេះ​មិន​បាន​ជួយ​អ្វី​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​​ផ្ទាំង​សូឡា​ក្នុង​ស្រុក​។ ព្រោះ​ថា ផ្ទាំង​សូឡា ក៏ដូច​ជា​ជើង​ទម្រ​ និង​ឧបករណ៍​ដំឡើង​ ភាគ​ច្រើន​​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ចិន​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរជាតិ​។ នៅ​​ពេល​ត្រូវ​បាន​ផ្ដួល​ដោយ​សារ​គូ​ប្រជែង​មក​ពី​ចិន​​ បូក​រួម​នឹង​ស្ថាន​ភាព​បរិមាណ​ច្រើន​លើស​ពីតម្រូវ​ការ​ ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ EU បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។ ការ​ប្រកាស​បិទ​ទ្វារ​រោង​ចក្រ​កំពុង​កើត​ឡើង​ជា​ហូរហែ​នៅ​អឺរ៉ុប​។ វិស័យ​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​នៅ​អឺរ៉ុប​បាន​ព្រមាន​ថា … Read More

ភាព​ជោគ​ជ័យ លើផ្កាយ​រណប​អាកាសធាតុ ​NASA និង SpaceX បានបាញ់​បង្ហោះ

ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​អវកាស​ SpaceX (អាមេរិក) និង​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA – ណាសា) ក្រោយ​ការ​ពន្យារពេល​ច្រើន​ថ្ងៃ​ដោយ​សារ​អាកាសធាតុ​មិន​ល្អ ក៏​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ PACE ​ទទួល​ជោគ​ជ័យ​​។ ផ្កាយ​រណប​ឧតុនិយម​ថ្មី​បំផុត​របស់​ណាសា ត្រូវ​បាន​ក្រុម​ហ៊ុន SpaceX បាញ់​បង្ហោះឡើង​ទៅ​កាន់​គន្លង​តារាវិថី​ផែនដី​​ដោយ​ជោគ​ជ័យ កាល​ពី​ថ្ងៃទី០៨ ខែកុម្ភៈ ​។ ផ្កាយរណប​នេះ​មាន​ភារកិច្ច​តាម​ដាន​មហា​សមុទ្រ​ និង​បរិយាកាស​ផែនដី ប្រកប​ដោយ​ភាព​លម្អិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ​រ៉ុក្កែត​ Falcon 9 របស់ SpaceX ​នាំ​ PACE ឡើង​ទៅ​កាន់​គោល​ដៅ​ … Read More

ប្រាក់ចំណូលជាប្រវត្តិសាស្ត្រ ក្រុមហ៊ុន OpenAI ឈានដល់២ពាន់លានដុល្លារ

សេចក្តីរាយការណ៍របស់សារព័ត៌មាន Financial Times (FT) កាលពីថ្ងៃទី៩ ខែកុម្ភៈថា ក្រុមហ៊ុន OpenAI ដែលគាំទ្រដោយក្រុមហ៊ុន Microsoft បានឈានដល់កម្រិតប្រាក់ចំណូលជាប្រវត្តិសាស្ត្រចំនួន ២ពាន់លានដុល្លារ នាខែធ្នូ ដោយការលើកឡើងនេះ បានដកស្រង់សម្ដីពីបុគ្គល ២រូប ដែលដឹងពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថ្មី ដែលបង្កើតបញ្ញាសិប្បនិម្មិត (AI) នេះ។ ក្រុមហ៊ុន OpenAI ជឿជាក់ថា ខ្លួនអាចកើនឡើងទ្វេដងនូវតួលេខនេះ ក្នុងឆ្នាំ២០២៥ ដោយផ្អែកលើការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនអាជីវកម្ម ដែលស្វែងរកការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីទទួលយកឧបករណ៍ AI បង្កើតឡើងវិញ … Read More

ការបើកសវនាការរបស់តុលាការកំពូលអាមេរិក លើទឡ្ហីករណ៍អំពីសិទ្ធិរបស់លោក ត្រាំ ដើម្បីឈរឈ្មោះជាប្រធានាធិបតី

អាមេរិក៖ អតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានបើកសវនាការលើទឡ្ហីករណ៍ថាតើអាចឈរឈ្មោះជាប្រធានាធិបតីស្របច្បាប់ ក្នុងខែវិច្ឆិកា ដែរឬទេ? រឿងនេះបានកើតឡើងបន្ទាប់ពីតុលាការកំពូលរដ្ឋ Colorado បានសម្រេចកាលពីខែធ្នូថា លោក ត្រាំ នឹងត្រូវដកសន្លឹកឆ្នោត សម្រាប់ការចូលរួមក្នុងអ្វីដែលត្រូវបានគេដាក់ស្លាកថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ រដ្ឋ Colorado បានអះអាងថា អតីតប្រធានាធិបតីរូបនេះ បានបំពានលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១៤ ដែលរារាំងអ្នកដែលចូលរួមក្នុង “ការបះបោរ” ពីការឈរឈ្មោះជាសាធារណៈ។ រដ្ឋ Colorado បានជំទាស់ថា អ្នកគាំទ្រលោក … Read More

មេដឹកនាំកំពូលកូរ៉េខាងជើង ត្រូវតែត្រៀមខ្លួនសម្រាប់ក្តោបក្តាប់កូរ៉េខាងត្បូង

ព្យុងយ៉ាង៖ លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងត្រូវតែ ត្រៀមខ្លួនដើម្បីដណ្តើមយកទឹកដីកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍គ្រាអាសន្នណាមួយ បើយោងតាមការចេញផ្សាយរបស់ RT ។ លោកKim ក្នុងសុន្ទរកថារំលឹកខួបលើកទី៧៦ នៃការបង្កើតកងទ័ពកូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានសរសើរយោធាចំពោះ ថាបានការការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេស ពីការគំរាមកំហែងយោធារបស់ចក្រពត្តិនិយម ការគំរាមកំហែង និងហានិភ័យនៃសង្គ្រាម ។ ជាមួយការអត្ថាធិប្បាយលើទំនាក់ទំនង កាន់តែតានតឹងជាមួយទីក្រុងសេអ៊ូល មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ប្រទេសរបស់លោកបានសង្ខេប ប្រវត្តិសាស្រ្តនៃការបែងចែក និងការប្រឈមមុខដាក់គ្នា … Read More

ម៉ិកស៊ិក បានជម្លៀសមនុស្សរាប់ពាន់នាក់ ចេញបន្ទាប់ពីការលេចធ្លាយប្រេង

ម៉ិកស៊ិក៖ មនុស្សជាង ២.០០០នាក់ ត្រូវបានជម្លៀសចេញកាលពីថ្ងៃសុក្រ ដោយសារតែការលេចធ្លាយប្រេងនៅភាគកណ្តាលប្រទេសម៉ិកស៊ិក ដោយគ្មានជនរងគ្រោះ និងពុំមានឧបទ្ទវហេតុផ្សេងទៀត ត្រូវបានរាយការណ៍ឡើយ នេះបើយោងឱ្យដឹងតាមមន្ត្រី ។ ការលេចធ្លាយបំពង់បង្ហូរប្រេងរបស់ក្រុមហ៊ុនរដ្ឋ Pemex នៅរដ្ឋ Jalisco ភាគកណ្តាល បានហូរប្រេងឥន្ធនៈ និងបំភាយឧស្ម័នទៅក្នុងបរិយាកាស ដោយបង្ខំឱ្យអ្នករស់នៅក្នុងភូមិក្បែរនោះជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នេះយោងតាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។ អភិបាលរដ្ឋ Jalisco បានជូនដំណឹងនៅលើវេទិកា X ថា ការរត់គេចចេញ ត្រូវបានរាយការណ៍នៅពេលព្រឹក ប៉ុន្តែពុំបានបញ្ជាក់ពីមូលហេតុអ្វីដែលអាចបណ្តាលឱ្យមានការលេចធ្លាយប្រេងនោះទេ។ រូបភាពដែលបានចែករំលែកដោយអង្គភាពការពារជនស៊ីវិលរដ្ឋ Jalisco … Read More