ពង្រាយ F-16 នៅអ៊ុយក្រែន ដើម្បីវាយប្រហារចូលជ្រៅដល់ ក្នុងប្រទេសរុស្សី

NATO៖ លោក Jens Stoltenberg អគ្គលេខាធិការ នៃប្លុកដឹកនាំដោយសហរដ្ឋអាមេរិក បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋអាមេរិកថា អ៊ុយក្រែន នឹងមានសេរីភាព ក្នុងការប្រើប្រាស់ យន្តហោះចម្បាំង F-16 ដែលខ្លួននឹងទទួលបានពីណាតូ ប្រឆាំងនឹងគោលដៅយោធា នៅក្នុងប្រទេសរុស្ស៊ី ឬលើសពីព្រំដែន ដែលបានទាមទាររបស់ទីក្រុងគៀវ នេះយោងតាមការចេញផ្សាយរបស់ RT ។ នាក្នុងអំឡុងពេលបកស្រាយបែបនេះ ដែលលោកStoltenberg កំពុងនិយាយទៅកាន់ RFE/RL សម្រាប់ការសម្ភាសន៍ ដែលគ្រោងនឹងចាក់ផ្សាយកាលពីថ្ងៃសុក្រ។ បើយោងតាមអត្ថបទខ្លីៗ ដែលបានចេញផ្សាយជាមុន … Read More

មេដឹកនាំ Zelensky សន្យាប្រតិបត្តិការវាយលុករុស្សីសាជាថ្មី

អ៊ុយក្រែន៖ លោក Vladimir Zelensky ប្រធានាធិបតី បានថ្លែងថា អ៊ុយក្រែនកំពុងរៀបចំផែនការវាយលុកថ្មីប្រឆាំងនឹងរុស្ស៊ី បើទោះបីជាមានការបរាជ័យថ្មីៗជាច្រើន រួមទាំងការបរាជ័យក្នុងការទម្លុះប្រព័ន្ធការការពាររបស់ទីក្រុងមូស្គូកាលពីឆ្នាំមុន និងការបាត់បង់ទីក្រុងយុទ្ធសាស្ត្រ Avdeevka នៅ Donbass ក៏ដោយ។ លោក Zelensky នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ បានទទួលស្គាល់ថា អ្នកគាំទ្រលោកខាងលិចមួយចំនួនបានសម្តែងការមិនអត់ធ្មត់ចំពោះ រដ្ឋាភិបាលទីក្រុងគៀវនិងការយល់ឃើញពីភាពខ្វះខាតនៃការរីកចម្រើន ដោយសួរគាត់ថា ពេលណាយើងនឹងបញ្ចប់សង្រ្គាម តើយើងនឹងឈ្នះនៅពេលណា ? មេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ថា អាទិភាពបំផុតរបស់គាត់គឺជៀសវាងការស្លាប់ និងរបួសធ្ងន់ធ្ងរ … Read More

ការរស់នៅ ដោយគ្មានផ្ទះសំបែងជ្រកកោន របស់ពលរដ្ឋអ៊ុយក្រែន រាប់ពាន់នាក់ ក្នុងអង់គ្លេស

អង់គ្លេស៖ យ៉ាងហោចណាស់ មានជនភៀសខ្លួនជនជាតិអ៊ុយក្រែន ដល់ទៅ១៥០០០នាក់ បានស្វែងរកការគាំទ្រ ផ្នែកគ្មានផ្ទះសម្បែងឬ Homeless បន្ទាប់ពីទំនាក់ទំនងជាមួយអ្នកឧបត្ថម្ភ អង់គ្លេស របស់ពួកគេអស់ សុពលភាព នេះយោងតាមការដកស្រង់ ព័ត៌មានដោយ RT ។ ប្រជាជនអ៊ុយក្រែន ប្រហែល ១៤១០០០នាក់ គិតត្រឹមខែមករា បានធ្វើដំណើរមកចក្រភពអង់គ្លេស ក្រោមគម្រោង ផ្ទះសម្រាប់ អ៊ុយក្រែន ដែលបង់ប្រាក់ ឱ្យម្ចាស់ ផ្ទះអង់គ្លេស ៣៥០ផោនឬ៤៤៤ដុល្លារ ក្នុងមួយខែ ដើម្បីទទួលយកពលរដ្ឋ អ៊ុយក្រែន … Read More

អគ្គិភ័យឆេះអគារលំនៅឋានប្រទេសចិន មនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់

ចិន៖ យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង៤៤នាក់បានរងរបួសនៅក្នុងអគ្គិភ័យឆាបឆេះអគារលំនៅឋានមួយកន្លែងក្នុងទីក្រុង Nanjing ភាគខាងកើត ប្រទេសចិន នេះបើតាមអាជ្ញាធរ ក្នុងតំបន់បានលើកឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងមកនេះ ។ នៅក្នុងសន្និសីទសារព័ត៌មាន មន្ត្រីបានលើកឡើងថា អគ្គិភ័យបានឆាបឆេះកាលពីថ្ងៃសុក្រ ដោយការស៊ើបអង្កេតបឋមបង្ហាញថា អគ្គិភ័យបានចាប់ផ្តើមនៅអគារជាន់ទីមួយ ជាកន្លែងដាក់កង់អគ្គិសនី។ អគារនេះ មានទីតាំងស្ថិតនៅសង្កាត់ Yuhuatai ទីក្រុង Nanjing ជាទីក្រុងមានប្រជាជនរស់នៅជាង៨លាននាក់ ដែលស្ថិតនៅចម្ងាយប្រហែល ២៦០គីឡូម៉ែត្រ ភាគពាយព្យទីក្រុងសៀងហៃ។ អាជ្ញាធរបានលើកឡើងថា អគ្គិភ័យត្រូវបានពន្លត់ … Read More

បេសកជនចិន មានប្រសាសន៍ថា បទ​ឈប់​បាញ់​ជា​បន្ទាន់​ នៅ​តំបន់ហ្គាហ្សា គឺ​ជា​ការ​ចាំបាច់

UN៖ បទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា បេសកជនចិន បានលើកឡើងថា គឺជាការចាំបាច់ ហើយខ្លឹមសារនៃសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ គឺដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗ។ សហរដ្ឋអាមេរិក ប្រើសិទ្ធិវេតូនៃដំណោះស្រាយ ដែលព្រាងដោយអាល់ហ្សេរីកាលពីថ្ងៃអង្គារមានន័យថា ក្រុមប្រឹក្សាសន្តិសុខ បានខកខានឱកាសមួយផ្សេងទៀត ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ ការបន្ត​នៃ​ជម្លោះ​ សូម្បីតែ​មួយថ្ងៃ​ទៀត​នឹង​ធ្វើឱ្យ​ជនស៊ីវិល​ស្លាប់​និង​របួស​កាន់តែ​ច្រើន ហើយ​នាំឱ្យ​មាន​មហន្តរាយ​កាន់តែ​ខ្លាំង។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា បទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា គឺជាការចាំបាច់ជាបន្ទាន់មួយ ដើម្បីជួយសង្គ្រោះជីវិតមនុស្សស្លូតត្រង់ និងដើម្បីការពារកុំឲ្យមានសង្រ្គាមកាន់តែធំ។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “បទឈប់បាញ់ជាបន្ទាន់ គឺជាបំណងប្រាថ្នាទូទៅ ដែលបញ្ចេញដោយសហគមន៍អន្តរជាតិ … Read More

ការចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ របស់យានអវកាស​ឯកជនអាមេរិក

ក្រុម​ហ៊ុន Intuitive Machines ​ បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់​ពីយាន Odysseus ​​​បាន​ក្លាយ​ជា​យាន​អវកាស​ឯក​ជន​ដំបូង​គេ​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ កាល​ពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 កុម្ភៈ ឆ្នាំ​ 2024​ ម៉ោង​នៅ​កម្ពុជា​។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យនេះ គឺជា​​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ទីអវកាស​ កន្លង​មកពុំ​ធ្លាប់​មាន​យាន​អវកាស​ឯកជន​ណាមួយ​​ធ្លាប់បាន​​ទទួល​ជោគ​ជ័យ​ ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ និង​មិន​ទាន់​មាន​យាន​អវកាស​ណា​មួយ​របស់​អាមេរិក​ ចុះ​ចត​លើ​ផ្ទៃ​ឋាន​រណប​នេះនៅ​ឡើយ​ រាប់​ចាប់​ពី​ក្រោយ​ការ​ចុះ​ចត​របស់​យាន​មាន​មនុស្ស​ Apollo 17 កាលពី​ខែ​ធ្នូ ឆ្នាំ 1972​។ NASA ទីភ្នាក់​ងារ​អវកាស​អាមេរិក មាន​ផែនការ​កសាង​មូលដ្ឋាន​មាន​មនុស្ស​សម្រាប់​កម្មវិធី​ Artemis នៅ​តំបន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ … Read More

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ លើផ្លូវជាតិលេខ៥

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងការពារវេលាម៉ោង៩នឹង៣០នាទីយប់ ត្រូវនឹងថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចមុខបុរីហនុមាន លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ ម៉ូតូមួយគ្រឿងម៉ាក SUZUKI LET’S ពណ៌ស-ក្រហម ពាក់ស្លាក់លេខ ស្វាយរៀង 1Q-6788 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ស៊ី សុខណាន ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល … Read More