ការរស់នៅ ដោយគ្មានផ្ទះសំបែងជ្រកកោន របស់ពលរដ្ឋអ៊ុយក្រែន រាប់ពាន់នាក់ ក្នុងអង់គ្លេស

អង់គ្លេស៖ យ៉ាងហោចណាស់ មានជនភៀសខ្លួនជនជាតិអ៊ុយក្រែន ដល់ទៅ១៥០០០នាក់ បានស្វែងរកការគាំទ្រ ផ្នែកគ្មានផ្ទះសម្បែងឬ Homeless បន្ទាប់ពីទំនាក់ទំនងជាមួយអ្នកឧបត្ថម្ភ អង់គ្លេស របស់ពួកគេអស់ សុពលភាព នេះយោងតាមការដកស្រង់ ព័ត៌មានដោយ RT ។

ប្រជាជនអ៊ុយក្រែន ប្រហែល ១៤១០០០នាក់ គិតត្រឹមខែមករា បានធ្វើដំណើរមកចក្រភពអង់គ្លេស ក្រោមគម្រោង ផ្ទះសម្រាប់ អ៊ុយក្រែន ដែលបង់ប្រាក់ ឱ្យម្ចាស់ ផ្ទះអង់គ្លេស ៣៥០ផោនឬ៤៤៤ដុល្លារ ក្នុងមួយខែ ដើម្បីទទួលយកពលរដ្ឋ អ៊ុយក្រែន ឬគ្រួសារក្នុងកិច្ចសន្យារយៈពេលប្រាំមួយខែ។

ទោះជាយ៉ាងណាក៏ដោយ នៅចុងខែសីហា ឆ្នាំមុន មាន៤៨៩០គ្រួសារ របស់អ៊ុយក្រែន ដែលត្រូវបានទទួល យកក្រោមគម្រោងនេះ ត្រូវបានទុកចោលគ្មានផ្ទះសម្បែង ឬមកជិតភាពគ្មានផ្ទះសម្បែងនេះ បើយោងតាមការគណនា ដោយគណៈកម្មាធិការគណនេយ្យ សាធារណៈបានលើកឡើង នៅក្នុងរបាយការណ៍ ។

គួរឲ្យដឹងដែរថាយោង តាមរបាយការណ៍បានឱ្យដឹងថា ប្រជាជនអ៊ុយក្រែនសរុបចំនួន២០០០០០នាក់ បានស្វែង រកសិទ្ធិជ្រកកោន នៅចក្រភពអង់គ្លេស ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ហើយប្រហែលជា៤០០នាក់ បានបន្តធ្វើដំណើរមកដល់ប្រទេស អង់គ្លេសជារៀង រាល់សប្តាហ៍៕