ពង្រាយ F-16 នៅអ៊ុយក្រែន ដើម្បីវាយប្រហារចូលជ្រៅដល់ ក្នុងប្រទេសរុស្សី
NATO៖ លោក Jens Stoltenberg អគ្គលេខាធិការ នៃប្លុកដឹកនាំដោយសហរដ្ឋអាមេរិក បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋអាមេរិកថា អ៊ុយក្រែន នឹងមានសេរីភាព ក្នុងការប្រើប្រាស់ យន្តហោះចម្បាំង F-16 ដែលខ្លួននឹងទទួលបានពីណាតូ ប្រឆាំងនឹងគោលដៅយោធា នៅក្នុងប្រទេសរុស្ស៊ី ឬលើសពីព្រំដែន ដែលបានទាមទាររបស់ទីក្រុងគៀវ នេះយោងតាមការចេញផ្សាយរបស់ RT ។
នាក្នុងអំឡុងពេលបកស្រាយបែបនេះ ដែលលោកStoltenberg កំពុងនិយាយទៅកាន់ RFE/RL សម្រាប់ការសម្ភាសន៍ ដែលគ្រោងនឹងចាក់ផ្សាយកាលពីថ្ងៃសុក្រ។
បើយោងតាមអត្ថបទខ្លីៗ ដែលបានចេញផ្សាយជាមុន ប្រមុខអង្គការណាតូបានអះអាងថា អ៊ុយក្រែនមានសិទ្ធិការពារ ខ្លួនប្រឆាំងនឹង ការឈ្លានពាន របស់រុស្ស៊ី ដែលនឹងរួមបញ្ចូល ទាំងការវាយលុកគោលដៅយោធារុស្ស៊ី ស្របច្បាប់នៅខាងក្រៅអ៊ុយក្រែនផងដែរ ។
ទោះបីជាយ់ាងណាក្តី ចំពោះពេលវេលា ដែលរដ្ឋាភិបាលនៅទីក្រុងគៀវ ពិតជាអាចទទួលបានយន្តហោះដែលបានសន្យានោះលោក Stoltenberg បានធ្វើការបញ្ជាក់នោះទេហើយលោកបានពន្យល់ថា សមាជិកណាតូនីមួយៗ ដែលបានសន្យាផ្តល់យន្តហោះ F-16 មានគោលនយោបាយផ្សេងៗគ្នា ហើយនឹងសម្រេចចិត្តដោយខ្លួនឯង ៕