ការបង្កើនសន្តិសុខសម្រាប់សមាជិកសភាអង់គ្លេស ស្របភាពតានតឹងផ្ទុះឡើងជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេស បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនកំពុងបង្កើនសន្តិសុខសម្រាប់សមាជិកសភា បន្ទាប់ពីអ្នកនយោបាយបានរាយការណ៍ពីការគំរាមកំហែង និងការបំភិតបំភ័យពាក់ព័ន្ធនឹងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ ក្រសួងមហាផ្ទៃ បាននិយាយថា មូលនិធិ ៣១លានផោន (៤០លានដុល្លារ) នឹងផ្តល់ឲ្យសមាជិកសភាគ្រប់រូបនូវការទំនាក់ទំនងជាមួយគរបាល ដែលមានឈ្មោះ និងផ្តល់ប្រាក់សម្រាប់អ្នក ដែលប្រឈមនឹងការគំរាមកំហែងក្នុងការចំណាយលើការការពារសន្តិសុខឯកជន។ រដ្ឋាភិបាល បានបញ្ជាក់ថា ប្រាក់មួយចំនួន នឹងធ្លាក់ទៅបន្ថែមទៀតដល់ការការពារ «ដំណើរការប្រជាធិបតេយ្យរបស់ចក្រភពអង់គ្លេសពីការបំភិតបំភ័យ ការរំខាន ឬវិទ្ធង្សនា នៅមុនការបោះឆ្នោតសកល នៅចុងឆ្នាំនេះ។ មូលនិធិនេះ រួមបញ្ចូលទាំងប្រាក់សម្រាប់ការល្បាតបន្ថែមរបស់នគរបាល នៅក្នុងតំបន់ ដែលមានភាពតានតឹងខ្លាំង។ ការបែកបាក់គ្នាជុំវិញជម្លោះនៅហ្កាហ្សា … Read More

ការបដិសេធពី បណ្តាប្រទេសណាតូ ជាច្រើន ចំពោះការលើកឡើង របស់លោក Macron ក្នុងការបញ្ជូនទ័ព ទៅអ៊ុយក្រែន

បរទេស៖ ចក្រភពអង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆេក ហ្វាំងឡង់ និងស៊ុយអែត សុទ្ធតែបាននិយាយកាលពីថ្ងៃអង្គារ ប្រឆាំងនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលថា ទាហានលោកខាងលិចអាចត្រូវបានដាក់ពង្រាយទៅកាន់អ៊ុយក្រែន នេះយោងតាមការចេញផ្សាយរបស់ RT ។ ស្របពេលដែលមិនមានការឯកភាពគ្នាអំពីការបញ្ជូនកងកម្លាំងជើងគោក លោក Macron បាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំកំពូលគាំទ្រអ៊ុយក្រែន នាទីក្រុងប៉ារីសថា៖ នៅក្នុងលក្ខខណ្ឌនេះ យើងមិនអាចដកចេញអ្វីទាំងអស់នៅក្នុងជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវបាននៅឡើយទេ។ ទោះបីជាយ៉ាងណាក្តី ជាការឆ្លើយតបលោក Jens Stoltenberg អគ្គលេខាធិការនៃប្លុកដឹកនាំដោយសហរដ្ឋអាមេរិក បានប្រាប់ … Read More

ប្រាក់ចំណេញពីទ្រព្យបង្កករុស្ស៊ី ប្រធានគណកម្មការអឺរ៉ុបស្នើសុំឲ្យប្រើប្រាស់ សម្រាប់យោធាអ៊ុយក្រែន

បរទេស៖ លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធថា សហភាពអឺរ៉ុប គួរតែពិចារណាលើប្រាក់ចំណេញពីទ្រព្យបង្កករុស្ស៊ី ដើម្បីទិញអាវុធផ្គត់ផ្គង់យោធាអ៊ុយក្រែន ។ លោកស្រី Von der Leyen ក្នុងសុន្ទរកថាជំរុញសហភាពអឺរ៉ុបធ្វើរឿងបន្ថែមទៀតលើគោលនយោបាយការពារជាតិ បាននិយាយប្រាប់សភាអឺរ៉ុបថា វាដល់ពេលត្រូវចាប់ផ្តើមសន្ទនាគ្នា ពីការប្រើប្រាស់ប្រាក់ចំណេញមិនរំពឹងទុកនៃទ្រព្យបង្កករុស្ស៊ី ដើម្បីទិញរួមគ្នានូវគ្រឿងយុទ្ធោបករណ៍ សម្រាប់យោធាអ៊ុយក្រែន ។ នៅក្នុងសុន្ទរកថានេះ លោកស្រី Von der Leyen បានពិនិត្យមើលយុទ្ធសាស្រ្តការពារឧស្សាហកម្មថ្មីរបស់អឺរ៉ុប ដែលគណកម្មកាលោកស្រី … Read More

មេគណបក្ស សាធារណរដ្ឋថា បញ្ហាព្រំដែនអាមេរិក គឺជាអាទិភាពធំជាងបញ្ហា នៅអ៊ុយក្រែន

អាមេរិក៖ លោក Mike Johnson ប្រធានសភាអាមេរិក បានថ្លែងថា សភានឹងមិនអនុម័តកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែនដោយគ្មានកំណែទម្រង់ ចំពោះគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកនោះទេ ដោយលោកបានលើកហេតុផលថា សន្តិសុខរបស់អាមេរិកផ្ទាល់បានយកជាអាទិភាពលើជម្លោះជាមួយរុស្ស៊ី។ ថ្លែងបន្ទាប់ពីជំនួបដ៏ចម្រូងចម្រាសមួយជាមួយប្រធានាធិបតី Joe Biden និងមេដឹកនាំសភាកាលពីព្រឹកថ្ងៃអង្គារ លោក Mike Johnson បានទទូចថា សមាជិកសភាគណបក្សសាធារណរដ្ឋនឹងមិនផ្លាស់ប្តូរចំពោះជំនួយបរទេសទេ ប្រសិនបើគណបក្សប្រជាធិបតេយ្យមិនសម្របសម្រួលនៅតាមព្រំដែន នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សមាជិកសភារបស់គណបក្សសាធារណរដ្ឋ (GOP) កំពុង “បន្តស្វែងរក … Read More

យោធាអាមេរិក ចាប់ផ្តើមហៅរុស្ស៊ី ថាជាសត្រូវ

អាមេរិក៖ កំពុងផ្សព្វផ្សាយសៀវភៅណែនាំ ដែលទើបចេញផ្សាយថ្មីៗ អំពីយោធារុស្ស៊ីនៅលើបណ្តាញសង្គម ថ្មីៗនេះកងទ័ពរបស់សហរដ្ឋអាមេរិក បានដាក់ចាត់ទុកទីក្រុងមូស្គូថាជា «សត្រូវ» ។ នាយកដ្ឋានគ្រប់គ្រងអាវុធរួមគ្នា (CADD) ចេញសៀវភៅណែនាំរបស់យោធាដែលមាន ២៨០ទំព័រថ្មី បានបង្ហាញនិងផ្តល់នូវទិដ្ឋភាពលម្អិតនៃយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រយោធារុស្ស៊ី ហើយព្យាយាមទស្សន៍ទាយពីរបៀប ដែលប្រទេសនេះនឹងដឹកនាំខ្លួនឯង នៅក្នុងជម្លោះនាពេលអនាគតហើយក្នុងនោះCADD បានផ្សព្វផ្សាយសៀវភៅដៃ នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃចន្ទជាមួយនឹងសំណួរថា៖ តើអ្នកស្គាល់សត្រូវរបស់អ្នកទេ?ទៀតផង។ ការផ្តោតជាចម្បងគឺទៅលើ កងកម្លាំងជើងគោករបស់ទីក្រុងមូស្គូ ដែលនឹងត្រូវប្រឈមមុខនឹងកងទ័ពអាមេរិក នៅក្នុងសង្គ្រាមផ្ទាល់ដោយសម្មតិកម្ម។ ឯកសារនេះត្រូវបានគេស្គាល់ថា ATP 7-100.1 ហើយបានចេញផ្សាយកាលពីសប្តាហ៍មុន … Read More

ប្រមុខដឹកនាំ UNថា មួយភាគបួននៃប្រជាជនតំបន់ហ្កាហ្សា បានឈានមួយជំហានចេញពីគ្រោះទុរ្ភិក្ស

លោក Robert Wood ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបាន ពោលទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា សហរដ្ឋអាមេរិក បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសអ៊ីស្រាអែល ឲ្យបើកចំហព្រំដែនឆ្លងកាត់ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា និងដើម្បីជួយសម្រួលដល់ការបើកច្រកឆ្លងកាត់បន្ថែមទៀត។ លោកបានបន្តថា «និយាយឲ្យសាមញ្ញ អ៊ីស្រាអែល ត្រូវតែធ្វើឲ្យបានច្រើនជាងនេះ។ យើងបន្តអំពាវនាវដល់អ៊ីស្រាអែល ធ្វើឱ្យប្រសើរឡើងនូវការខ្វែងគំនិតគ្នា ដើម្បីធានាបានថា ជំនួយអាចឆ្លងកាត់ដោយសុវត្ថិភាព។ លោក ខាល់ ស្កៅ (Carl Skau) នាយករងប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយទៅកាន់ ក្រុមប្រឹក្សាសន្តិសុខថា កម្មវិធីស្បៀងអាហារពិភពលោក ត្រៀមជាស្រេចដើម្បីពង្រីកប្រតិបត្តិការយ៉ាងឆាប់រហ័ស ប្រសិនបើមានកិច្ចព្រមព្រៀងបទឈប់បាញ់ ។ … Read More

ប្រមុខការបរទេសអ៊ីតាលីថា យើងមិនស្ថិត នៅក្នុងសង្គ្រាម ជាមួយនឹង រុស្សីឡើយ

អ៊ីតាលី៖ លោក Antonio Tajani រដ្ឋមន្ត្រីការបរទេស អ៊ីតាលី បានបញ្ជាក់ កាលពីថ្ងៃម្សិលមិញថា ប្រទេសអ៊ីតាលីមិនមានផែនការ និងការចូលរួមក្នុងការ ធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ ហើយមិនមានគម្រោងបញ្ជូន កងទ័ពទៅកាន់ប្រទេស អ៊ុយក្រែននោះដែរ នេះយោងតាមការចេញផ្សាយរបស់ RT ។ ការកត់សម្គាល់នេះ គឺជាផ្នែកមួយ នៃរលកនៃការបដិសេធពីបណ្តាប្រទេសណាតូ អំពីការរក្សាទុកផែនការ ណាមួយ ក្នុងការដាក់ពង្រាយកងទ័ពជំនួស ទីក្រុងគៀវក្នុងការប្រយុទ្ធ របស់ខ្លួនប្រឆាំងនឹង ទីក្រុងមូស្គូហើយលោក Tajani បានទទូចថា ការគាំទ្របន្តរបស់អ៊ីតាលី សម្រាប់អ៊ុយក្រែន … Read More

អតីតប្រធានាធិបតី Trump មានផែនការ ក្នុងការកែប្រែទម្រង់ ធ្វើការរបស់ CIA និង FBI

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងជានឹង ចាប់ផ្តើមកំណែទម្រង់ដ៏ ទូលំទូលាយទៅលើក្រុម ស៊ើបការណ៍ សម្ងាត់អាមេរិក ប្រសិនបើគាត់ ត្រូវបានជាប់ឆ្នោត ជាថ្មីក្នុងខែវិច្ឆិកា ដែលជំរុញឱ្យមានការព្រួយបារម្ភ ពីទីភ្នាក់ងារដែលធ្លាប់បានចោទប្រកាន់ គាត់ដោយគ្មានមូលដ្ឋានអំពី ទំនាក់ទំនងជាមួយរុស្ស៊ី នេះបើយោងតាមការចេញផ្សាយ របស់ RT ។ Politico បានសម្ភាសមន្ត្រីស៊ើបការណ៍ សម្ងាត់ចំនួន១៨ នាក់ រួមទាំងអតីតអ្នកតែងតាំងដោយលោក Trump ជាច្រើននាក់ ដែលក្រោយមកបានចេញមកជាអ្នករិះគន់ដោយឥតសំចៃមាត់នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយព្រមានថាការបោសសម្អាតដែលអាចកើតមានអាច … Read More

ការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ របស់ក្រសួង-ស្ថាប័ននានា ចំពោះព្រះសពសម្ដេចអគ្គព្រះមហាសង្ឃរាជ ទេព វង្ស

ភ្នំពេញ៖ បណ្ដាក្រសួង-ស្ថាប័ននានា នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានបន្តអញ្ជើញចូលរួមមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាដែលតម្កល់នៅទីតាំងវត្តឧណ្ណាលោមក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្តមានថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័នជាច្រើន បានដឹកនាំមន្ត្រីក្នុងអង្គភាពរបស់ខ្លួន និងនាំយកនូវកូរោនផ្កា ដើម្បីចូលមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ ការចូលមកគោរពព្រះវិញ្ញាក្ខន្ធនៅព្រឹកនេះ ចាប់ផ្ដើមដោយវត្តមាន សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី វត្តមានក្រសួងព្រះបរមរាជវាំង ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង … Read More