ការបង្កើនសន្តិសុខសម្រាប់សមាជិកសភាអង់គ្លេស ស្របភាពតានតឹងផ្ទុះឡើងជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស
អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេស បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនកំពុងបង្កើនសន្តិសុខសម្រាប់សមាជិកសភា បន្ទាប់ពីអ្នកនយោបាយបានរាយការណ៍ពីការគំរាមកំហែង និងការបំភិតបំភ័យពាក់ព័ន្ធនឹងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។
ក្រសួងមហាផ្ទៃ បាននិយាយថា មូលនិធិ ៣១លានផោន (៤០លានដុល្លារ) នឹងផ្តល់ឲ្យសមាជិកសភាគ្រប់រូបនូវការទំនាក់ទំនងជាមួយគរបាល ដែលមានឈ្មោះ និងផ្តល់ប្រាក់សម្រាប់អ្នក ដែលប្រឈមនឹងការគំរាមកំហែងក្នុងការចំណាយលើការការពារសន្តិសុខឯកជន។
រដ្ឋាភិបាល បានបញ្ជាក់ថា ប្រាក់មួយចំនួន នឹងធ្លាក់ទៅបន្ថែមទៀតដល់ការការពារ «ដំណើរការប្រជាធិបតេយ្យរបស់ចក្រភពអង់គ្លេសពីការបំភិតបំភ័យ ការរំខាន ឬវិទ្ធង្សនា នៅមុនការបោះឆ្នោតសកល នៅចុងឆ្នាំនេះ។ មូលនិធិនេះ រួមបញ្ចូលទាំងប្រាក់សម្រាប់ការល្បាតបន្ថែមរបស់នគរបាល នៅក្នុងតំបន់ ដែលមានភាពតានតឹងខ្លាំង។
ការបែកបាក់គ្នាជុំវិញជម្លោះនៅហ្កាហ្សា បានធ្វើឲ្យនយោបាយអង់គ្លេសមានការរង្គោះរង្គើ ដោយសមាជិកសភាមួយចំនួន បាននិយាយថា ពួកគេភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ បន្ទាប់ពីទទួលបានការគំរាមកំហែងលើមុខតំណែងរបស់ពួកគេក្នុងសង្គ្រាម។ របាយការណ៍នៃការរំលោភបំពានទាំងប្រឆាំងនឹងសាសនា និងប្រឆាំងនឹងមូស្លីមនៅក្នុងចក្រភពអង់គ្លេស បានកើនឡើង ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ដែលបង្កឲ្យមានការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា៕