ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងតម្លៃប្រេង
📢 នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈតាមស្ថានីយ៍ លេខ ២៨៥៣ ព.ណ អដល ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
📢 នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈតាមស្ថានីយ៍ លេខ ២៨៥៣ ព.ណ អដល ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានកើនឡើងខ្ពស់នៅពេលថ្ងៃត្រង់ ហើយឆ្ពោះទៅរកការឈ្នះរយៈពេលប្រាំថ្ងៃ ខណៈរបាយការណ៍អតិផរណាដ៏សំខាន់មួយបានបង្ហាញពីការកើនឡើងតិចតួចនៅក្នុងខែកក្កដា វាបានជំរុញឱ្យមានក្តីសង្ឃឹមថា Fed ចាប់យកការដំឡើងអត្រាការប្រាក់មកវិញ។ Dow, S&P 500, និង Nasdaq សុទ្ធតែឡើងខ្ពស់ជាងមុន បើទោះជាកំពុងឈានទៅដល់ការបញ្ចប់ខែសីហាជាមួយនឹងការខាតបង់ប្រចាំខែក៏ដោយ។ ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅពាក់កណ្តាលថ្ងៃព្រហស្បត្តិ៍ ទី 31 ខែសីហា ឆ្នាំ 2023 ហើយបានឆ្ពោះទៅរកប្រៀបឈ្នះជាប់គ្នាទី 5 ខណៈដែលរបាយការណ៍បានបង្ហាញថាអតិផរណាបានកើនឡើងតិចតួចកាលពីខែមុន។ Salesforce គឺជាភាគហ៊ុនបានដំណើរការល្អបំផុតនៅក្នុង Dow ខណៈដែលក្រុមហ៊ុនបានកាត់បន្ថយការចំណាយ និងបានធ្វើការផ្លាស់ប្តូរបន្ថែមទៀតចូលទៅក្នុងបញ្ញាសិប្បនិម្មិត។ Hormel Foods បានកាត់បន្ថយការណែនាំសេវារបស់ខ្លួនលើតម្លៃសាច់ជ្រូក … Read More
Binance ជា exchange រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតបានប្រកាសពីការចាប់ផ្តើមនៃ “ផ្ញើសាច់ប្រាក់” ដែលជាសេវាផ្ទេរប្រាក់ដែលផ្តោតលើ Latam ។ សេវ៉ាកម្មដែលទើបនឹងចេញថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសចំនួនប្រាំបួននៅក្នុងតំបន់អាចផ្ញើគ្រីបតូទៅកាន់គណនីធនាគាររបស់មិត្តភក្តិ ឬក្រុមគ្រួសារនៅក្នុងប្រទេសអាហ្សង់ទីន និងកូឡុំប៊ីដោយផ្ទាល់ ដោយឆ្លងកាត់អន្តរការីភាគីទីបី។
ចិន៖ «រក្សាភាពស្ងប់ស្ងាត់» ជាពាក្យរបស់ចិនបានប្រាប់ឥណ្ឌា លើផែនទីចិនថ្មី ដែលក្រុងដែលីនិយាយថា ជាការអះអាងសិទ្ធិលើទឹកដីរបស់ខ្លួន។ ប្រទេសឥណ្ឌា បានតវ៉ាបន្ទាប់ពីទីក្រុងប៉េកាំងបានចេញផ្សាយផែនទីបង្ហាញពីរដ្ឋអារុណាចាល ប្រាដេស (Arunachal Pradesh) ភាគឦសាន និងខ្ពង់រាបអាក់សៃ ជីន ( Aksai Chin) ដែលមានជម្លោះជាទឹកដីរបស់ប្រទេសចិន។ ទីក្រុងប៉េកាំង បានឆ្លើយតបដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួន គួរតែជៀសវាងពី«ការបកស្រាយហួសហេតុ»អំពីបញ្ហានេះ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping) ទំនងជានឹងមិនចូលរួមកិច្ចពិភាក្សារបស់មេដឹកនាំG20 នៅទីក្រុងដែលី នៅសប្តាហ៍ក្រោយទេ បើយោងលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ … Read More
អាមេរិក៖ លោក Donald Trump អតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់បទឧក្រិដ្ឋនៅរដ្ឋចចា កើតមានជាបន្តបន្ទាប់ បទចោទប្រកាន់មកលើលោកកើតពីការព្យាយាមបង្វែរការបរាជ័យរបស់លោកលើការបោះឆ្នោតឆ្នាំ២០២០ ។ ការចោទប្រកាន់នៅរដ្ឋចចា ត្រូវបានប្តឹងកាលពីដើមខែនេះ ដែលបទចោទប្រកាន់លោកត្រាំផ្ទាល់មានចំនួនបទឧក្រិដ្ឋ១៣ករណី រួមមានទាំងសកម្មភាពទុច្ចរិត។ អ្នកដែលត្រូវចោទប្រកាន់១៨នាក់ផ្សេងទៀត រួមជាមួយលោកត្រាំ ប្រឈមបទក្រិដ្ឋសរុប៤១ករណី រួមមានការផ្តល់ភស្តុតាងមិនពិតចំពោះសមាជិកសភាថាការបន្លំការបោះឆ្នោតបានកើតមានឡើង និងបានជំរុញឲ្យឲ្យមន្ត្រីរដ្ឋបំពានពាក្យសម្បថក្នុងតំណែងរបស់ពួកគេ ដោយការកែប្រែលទ្ធផលបោះឆ្នោត។ លោកត្រាំ ការផ្តល់ចម្លើយពីភាពគ្មានទោសនេះ មានន័យថា នឹងមិនបង្ហាញខ្លួនផ្ទាល់នៅតុលាការកំពូលតំបន់ Fulton នៅសប្តាហ៍ក្រោយដើម្បីប្រឈមមុខបទចោទប្រកាន់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកត្រាំ បានស្នើសុំឲ្យចៅក្រម ដកចេញករណីរបស់លោក … Read More
រុស្ស៊ី៖ ប្រព័ន្ធការពារមីស៊ីលប្រឆាំងយន្តហោះចេញពីប្រជុំកោះកូរីល (Kuril) ដែលបានដាក់ នៅទីនោះតាំងពីឆ្នាំ២០២០ ត្រូវបានប្រទេសរុស្ស៊ីបានដកចេញ។ ពួកគេប្រហែលជាត្រូវបានផ្ទេរសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនវិញ។ លោក យូ កយហ្សូមី (Yū Koizumi) មកពីសាកលវិទ្យាល័យក្រុងតូក្យូ បានកត់សម្គាល់ដោយអ្នកជំនាញយោធាលើកឡើងថា មានការបាត់វត្តមាននៃប្រព័ន្ធការពារដែនអាកាស ។ លោកក៏បានបង្ហាញទំនុកចិត្តថា យោធារុស្ស៊ី បានយករថក្រោះ និងកាំភ្លើងធំចាស់ៗពីប្រជុំកោះកូរីល។ លោកបន្តថា អាវុធដែលរក្សាទុកនៅទីតាំងយោធានៅកោះសាខាលីន ( Sakhalin) នឹងត្រូវបញ្ជូនទៅកាន់ខ្សែត្រៀមជួរមុខ ក្នុងប្រទេសអ៊ុយក្រែន។ សម្រាប់ប្រព័ន្ធការការពារដែនអាកាសវិញ លោកកយហ្សូមី កត់សម្គាល់ថា វាគឺជាប្រព័ន្ធS-300B4 ។ … Read More
សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និង សមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត ។ … Read More
កណ្ដាល៖ នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំទៅជនអគតិមួយក្តាប់តូច ដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកទៅអាម៉េរិក នាចុងខែកញ្ញា ឆ្នាំ២០២៣នេះ ធ្វើយ៉ាងកុំឲ្យហួសព្រំដែនកំណត់ប្រយ័ត្នអាជ្ញាធរអាម៉េរិកចាប់។ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើង នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(UN) លើកទី៧៨ នៅទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក ហើយដំណើរទេស្សនកិច្ចរបស់លោកនេះ គឺមានពលរដ្ឋខ្មែរអាម៉េរិកមួយចំនួនតូច ប្រកាសប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងដំណើររបស់លោកផងដែរ។ … Read More
វៀតណាម៖ ព្យុះទីហ្វុង សាវឡា បានចូលក្នុងសមុទ្រវៀតណាមខាងកើតហើយ និងកំពុងរំកិលទៅទិសខាងលិចជាមួយកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ ២០១ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយរលកកម្ពស់ ១០ ម៉ែត្រផងដែរ បើតាមរាយការណ៍ទីភ្នាក់ងារអាកាសធាតុកណ្តាលរបស់ប្រទេសវៀតណាម ។ ព្យុះទីហ្វុងនេះស្ថិតនៅភាគខាងជើងនៃសមុទ្រវៀតណាមខាងកើត ចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍។ ស្របគ្នានេះ មជ្ឈមណ្ឌលព្យាករឧតុនិយមបានព្រមានថា ដោយសារតែកម្លាំងខ្យល់បក់ខ្លាំង ព្យុះទីហ្វុងនេះ នឹងបង្កការបំផ្លិចបំផ្លាញធំធេង ហើយអាចពន្លិចនាវាដែលដឹកធ្ងន់ៗផងដែរ។ ទន្ទឹមនេះ ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវៀតណាម បានចេញសេចក្តីជូនដំណឹងដល់អង្គភាព និងទីភ្នាក់ងារពាក់ព័ន្ធនានា ចាប់ពីភាគខាងជើងខេត្ត Quang Ninh ទៅកាន់ខេត្ត Ha Tinh ដោយស្នើឲ្យពួកគេចាត់វិធានការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលអាចកើតមានពីព្យុះទីហ្វុងនេះ ។ … Read More