ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ១.មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ«យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចតុកោណ» និង ចាប់ពីពេលនេះតទៅ«យុទ្ធសាស្ត្របញ្ចកោណ»ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ២.ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន(កម្ពុជាអធិបតេយ្យនិងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា«គម្ពី»ទី៣ ដែលតាមគោលការណ៍និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី … Read More

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបប្រជុំជាមួយ

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញសេចក្ដីសម្រេច របៀបរបបការងារ និងបែងចែកភារៈកិច្ច លេខៈ ៤៦២១ សសរ

📢 កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីសម្រេចស្តីពី របៀបរបបការងារ និងបែងចែកភារៈកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លេខៈ ៤៦២១ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

លោក គង់ សារិទ្ធិ ប្រគល់ថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពម្តាយលោក ស៊ីម រតនៈ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ចំនួន ១ ៥០០ ០០០(មួយលានប្រាំសែន)រៀល ចូលបុណ្យសពម្តាយលោក ស៊ីម រតនៈ … Read More

រៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់បក្សមិនមានអាសនៈក្នុងរដ្ឋសភា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ

ភ្នំពេញៈ  ​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដោយ​គណបក្សនយោបាយ​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​អាច​ចូលរួម​ដោយ​ឈរលើ​គោល​ការ​ណ៍​ស្ម័គ្រចិត្ត និង​ដោយ​អនុលោម​តាម​លក្ខខណ្ឌ​ទាំងឡាយ​ដែលមាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ​នេះ​ ព្រះមហាក្សត្របានឡាយព្រះហស្ថលេខា។ ​ព្រះរាជក្រឹត្យ​ស្តី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​​ពិគ្រោះ និង​ផ្តល់យោបល់​នេះ​មាន ​៧ ​ជំពូក និង ​២១ មាត្រា ដោយបាន​ឡាយព្រះហស្ថលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​​ថ្ងៃទី​ ២៦ ខែសីហា និង​ទើប​ចេញផ្សាយ​នាពី​ថ្ងៃទី​ ៣០ ខែសីហា ឆ្នាំ​ ២០២៣​។ ​ព្រះរាជក្រឹត្យ​លើក​ឡើង​ថា គណបក្សនយោបាយ​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី … Read More

ប្រវត្តិរបស់តេងស៊ាវភីងបិតាកំណែទម្រង់សេដ្ឋកិច្ចចិន ទ្រឹស្តីរបស់លោក ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង

I-ជីវៈប្រវត្តិសង្ខេបរបស់​លោក តេងស៊ាវភីង តេង ស៊ាវភីង កើត​នៅ​ឆ្នាំ១៩០៤ នៅ​ក្នុង​ត្រកូល​អ្នក​មាន​មធ្យម​មួយ នៅ​ស្រុក​គ័ងអាន ខេត្ត​ស៊ីឈ័ន។ នៅពេលនោះ​ចិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​រាជវង្សឆេង (Qing) ហើយ​សែស្រឡាយ​នៃ​ត្រកូល​តេង ធ្លាប់​ជា​អ្នក​មាន​កូនចៅ​ធ្វើ​ជា​មន្រ្តី ហេតុដូច្នេះហើយ​បាន​ជា​ឪពុក​របស់​តេង ស៊ាវភីង បាន​ខិតខំ​ផ្ចុងផ្តើម​កូន​ឲ្យ​បាន​រៀនសូត្រ ក្នុងក្តីស្រមៃ​ចង់​ឃើញ​កូនប្រុស​ក្នុង​ត្រកូល​បាន​ក្លាយ​ជា​មន្រ្តី​ខ្ពស់។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​តេង ស៊ាវភីង ទើប​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​សាលាបាន​មួយឆ្នាំ រាជវង្សឆេង​ត្រូវ​ដួលរលំ នៅ​ក្នុង​បដិវត្តន៍​ឆ្នាំ​១៩១១។ របបរាជានិយម​ត្រូវ​គេ​រំលាយ​ចោល ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ ហើយមុខងារ​ជា​មន្រ្តី​ក៏​ត្រូវ​គេលុបចោល។ តែទោះជាយ៉ាងណា ឪពុក​របស់​តេង ស៊ាវភីង មិនបាន​បោះបង់​ចោល​គំនិត​ចង់​ឲ្យ​កូន​ទទួល​បាន​ការ​រៀនសូត្រ​ខ្ពង់ខ្ពស់​នោះដែរ។ ដោយ​ការ​ប្រឹងប្រែង … Read More

រដ្ឋសភាប្រកាសព័ត៌មានលទ្ធផល សម័យប្រជុំសភាលើកទី១ នីតិកាលទី៧

📢 នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាពបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៧។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ការហាមឃាត់លក់ភេសជ្ជៈប៉ូវកម្លាំងដល់កុមារនៅសហរដ្ឋអាមេរិក

អាមេរិក៖  ការអំពាវនាវពីពេទ្យកុមារ និងក្រុមឪពុកម្តាយ កំពុងធ្វើឱ្យសហរដ្ឋអាមេរិក ចាត់ទុកភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាហ្វេអ៊ីនខ្ពស់ដូចជា អាល់កុល និងបារី ហើយហាមឃាត់មិនឲ្យលក់ទំនិញទាំងនេះដល់អនីតិជន ដោយសារការផឹកភេសជ្ជៈទាំងនេះតែមួយមុខ អាចមានជាតិកាហ្វេអ៊ីនច្រើនដូចកូកាកូឡាចំនួន៦កំប៉ុងដែរ ។ ក្នុងប៉ុន្មានឆ្នាំមកនេះ ដោយសារឃើញមានបរិមាណជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈប៉ូវកម្លាំងបានកើនឡើង រួមទាំងភេសជ្ជៈ Prime Energy ភេសជ្ជៈ Ghost ភេសជ្ជៈ Monster Energy និងភេសជ្ជៈជាច្រើនប្រភេទពីប្រ៊េន Kimade ផងនោះ ប្រទេសមួយចំនួន និងអ្នកលក់រាយបានហាមឃាត់ផលិតផលទាំងនេះ ខណៈដែលប្រទេសមួយចំនួនទាមទារភស្តុតាងអាយុសម្រាប់ការទិញទំនិញប្រទេសនេះ។ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គ្មាននិយ័តកម្មជាតិហាមឃាត់ការលក់ភេសជ្ជៈប៉ូវកម្លាំង … Read More

សម័យប្រជុំលើកទី១ នីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុង សម័យប្រជុំលើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ នេះ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖ ១- … Read More