ក្រុមកម្មករជីកដីដាក់លូបង្ហូរទឹកស្អុយចេញពីក្រុងបាត់ដំបង បានប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជិត១០០គ្រាប់

បាត់ដំបង៖ ប្រទះឃើញដោយក្រុមកម្មកររបស់ក្រុមហ៊ុន លឿង ជ័រ លើករណីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្រ្គាមប្រមាណជិត១០០គ្រាប់ ដែលបាននិងកំពុងធ្វើការជីកកកាយដាក់លូបង្ហូរទឹកស្អុយចេញពីក្រុង ស្ថិតនៅក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បន្ទាប់ពីបានប្រទះឃើញនៅក្នុងរណ្តៅដី រួចរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ មកជួយអន្តរាគមន៍ជាបន្ទាន់។ ចៅសង្កាត់អូរចារ លោក ឯម សុផល នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទីតាំងនេះ ទទួលបានការអភិវឌ្ឍក្នុងគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ មានប្រវែងដែលត្រូវកាយដាក់លូជិត១០០ម។ លោក បានបញ្ជាក់ថា ការងារកាយដីដាក់លូបានចាប់ផ្តើមដំណើរការតាំងពីថ្ងៃ០២ រហូតមកដល់នឹងពេលនេះ មានរយៈពេល៣ថ្ងៃកន្លងមកហើយ … Read More

លោក Volodymyr Zelensky ប្រកាសផ្លាស់ប្តូរ រដ្ឋមន្ត្រីការពារជាតិថ្មី

អ៊ុយក្រែន៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ទូរទស្សន៍ BBC បានចេញផ្សាយឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែនលោក Oleksii Reznikov ត្រូវបានប្រកាសដកតំណែង ចេញហើយដោយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ។ សូមរំលឹកថាលោក Reznikov បានដឹកនាំក្រសួង ការពារជាតិ របស់ប្រទេសអ៊ុយក្រែន ចាប់តាំងតែពីមុនការចាប់ផ្តើម នៃប្រតិបត្តិការយោធាពិសេស របស់ប្រទេសរុស្សីខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ។ ប្រធានាធិបតី Zelensky នៅក្នុងសេចក្តីប្រកាស ទាំងយប់ … Read More

ការពិភាក្សាគ្នារវាងទួរគី និងអ៊ីស្រាអែល ពីការនាំចេញឧស្ម័នធម្មជាតិ ទៅអឺរ៉ុប

ទួរគី៖  ការជួបពិភាក្សាគ្នារវាងមន្ត្រីទួរគី និងអ៊ីស្រាអែលអំពីកិច្ចសហប្រតិបត្តិការថាមពល ខណៈដែលប្រទេសទាំងពីរ ស្វែងរកការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច បន្ទាប់ពីមានជម្លោះរយៈពេលជាច្រើនឆ្នាំ។ កាលពីថ្ងៃអាទិត្យ ទី៣ ខែកញ្ញាកន្លងទៅនេះ រដ្ឋមន្ត្រីថាមពលទួរគីលោក អាល់ប៉ាស្លាន បេរ៉ាក់តា (Alparslan Bayraktar) បានពិភាក្សាគ្នាអំពី«ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថាមពលទ្វេភាគី និងក្នុងតំបន់ រួមទាំងឧស្ម័នធម្មជាតិ តាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត (Israel Katz)។ នៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមX លោកបេរ៉ាក់តាបាននិយាយថា៖«ខ្ញុំនឹងទៅទស្សនកិច្ចប្រទេសអ៊ីស្រាអែល តាមការអញ្ជើញរបស់លោករដ្ឋមន្ត្រីកាត នៅពេលវេលាឆាប់បំផុត ដែលអាចធ្វើទៅបាន» ។ ប្រទេសទាំងពីរ … Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា

ភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត ​អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា​ តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី ​នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់​ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ … Read More

ការអញ្ជើញជួបសំណេះសំណាល ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម-លោកជំទាវ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានជាច្រើនរូបទៀតផងដែរ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាឱកាសនោះ … Read More

AI កាត់បន្ថយបន្ទុកការងារមួយចំនួន និងការព្យាករណ៍សម្រាប់ការបាត់បង់អាចប្រែប្រួល

របាយការណ៍បង្ហាញថា ខណៈពេលដែល AI អាចយកឈ្នះលើមុខរបរមួយចំនួន វាក៏អាចជួយសម្រួលដល់ការខ្វះខាតកម្លាំងពលកម្មបានផងដែរ។ ជាមួយសមត្ថភាពរបស់វាក្នុងការឆ្លើយសំណួរ ការធ្វើការស្រាវជ្រាវ ការបង្កើតខ្លឹមសារ និងការអនុវត្តការងារផ្សេងៗទៀតដូចមនុស្ស ការភ័យខ្លាចថាបញ្ញាសិប្បនិម្មិត (AI) អាចគំរាមកំហែងការងារ និងឧស្សាហកម្មមួយចំនួនដែលមិនមានមូលដ្ឋានគ្រឹះរឹងមាំ។ ប៉ុន្តែស្រដៀងទៅនឹងបដិវត្តន៍បច្ចេកវិជ្ជាកន្លងមក AI ទំនងជាមិនបណ្តាលឱ្យមានការខាតបង់ការងារយ៉ាងធំសម្បើមនោះឡើយ ហើយនៅទីបំផុតអាចជួយជំរុញទីផ្សារការងារនេះ បើតាមរបាយការណ៍ពី Wells Fargo Economics បានសន្និដ្ឋាន។ របាយការណ៍របស់ Well Fargo Economics បានរកឃើញថា បដិវត្តន៍បច្ចេកវិជ្ជាកន្លងមក ដូចជាការទទួលយកអ៊ីនធឺណែតនៃទសវត្សរ៍ឆ្នាំ 1990 … Read More

គោលនយោបាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិនេះ

ភ្នំពេញ៖ ការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិថ្មី នីតិកាលទី៧នេះ ​ជាគោលដៅលើកកម្ពស់លទ្ធភាពការធ្វើ​អាជីវកម្ម​គ្រប់ប្រភេទ ​ដើម្បីទទួលបានអត្ថប្រយោជន៍ ក៏ដូចជាការគាំពារនៃការទទួលបាន​ហិរញ្ញប្បទាន​ផ្សេងៗ។ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ គង់ សូរីតា បាន​លើកឡើងក្នុងវេទិការសហគ្រិនស្រ្តី ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក​ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញ​ការអភវិឌ្ឍ​សេដ្ឋកិច្ចក្រៅ ថ្មីៗនេះកម្ពុជា​បានបើកកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីជជែកពិភាក្សាលើកិច្ចគាំពារ ក្នុងគោលដៅលើកកម្ពស់អ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលនិងយកចិត្តទុកដាក់ ជាពិសេសស្រ្តីដែលប្រកបមុខរបរ ឬធ្វើការនៅក្រៅប្រព័ន្ធ មិនថាជាសហគ្រិន ជាម្ចាស់អាជីវកម្ម និងជានយោជិតក៏ដោយ ពួកគេនឹងទទួលបាន​អត្ថប្រយោជន៍ដូចៗគ្នា ដោយមិនមានត្រូវបោះបង់អ្នកណាម្នាក់។ លោកជំទាវ លើកឡើងថា … Read More

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី២០ (2) EPS-TOPIK)

📢 កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ស្តីពីការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី២០ (2) EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ និងការប្រឡងតេស្តជំនាញ (Sart)សម្រាប់វិស័យឧស្សាហកម្ម លេខ: ០២៦/២៣ ក.ប/ស.ជ.ណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

រដ្ឋសភា អគ្គលេខាធិការដ្នាន ចេញសេចក្តីជូនដំណឹង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ  

📢 នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋសភាព អគ្គលេខាធិការដ្នានបានចេញសេចក្តីជូនដំណឹង ស្ដីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា លេខ: ៩៥៧/២៣ ស.រ.ស.ស.ជ.ណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖