ទស្សនកិច្ចរយៈពេល ១ខែកន្លងទៅនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តោតលើកិច្ចការសំខាន់ ៣

ទស្សនកិច្ចរយៈពេល ១ខែកន្លងទៅនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តោតលើកិច្ចការសំខាន់ ៣ រួមមាន៖ ១. ការងារការទូត ២. ការងារនយោបាយ ៣. ការងារសេដ្ឋកិច្ច

តំបន់ហ្គាហ្សា រងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ៣ថ្ងៃ ជាប់ៗគ្នា ខណៈអំពើហិង្សានៅតំបន់វេសបែង កាន់តែខ្លាំងឡើង

បរទេស៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានត្រូវចំទីតាំងឈរឃជើងរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា រយៈពេលបីថ្ងៃជាប់គ្នា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅជិតរបងព្រំដែន បានបាញ់បង្ហោះប៉េងប៉ោងមានឧបករណ៍បង្កចំហេះចូលទៅអ៊ីស្រាអែល ហើយបានគប់គ្រឿងផ្ទុះទៅលើទាហាន បើតាមយោធាអ៊ីស្រាអែល លើកឡើង។ ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅភាគខាងជើងតំបន់វេសបែង ដែលមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់។ នេះគឺជាការបង្ហូរឈាមចុងក្រោយបំផុត នៅក្នុងការកើនឡើងនៃអំពើហិង្សាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏សប្បាយរីករាយរបស់ជនជាតិជ្វីហ្វ។ ការកើនឡើងនៃអំពើហិង្សា ជាបន្តបន្ទាប់នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន បានបង្កើនទិដ្ឋភាពនៃការកើនឡើងភាពតានតឹង ជាលើកដំបូង ចាប់តាំងពីជម្លោះរយៈពេលដ៏ខ្លី កាលពីខែឧសភាឆ្នាំមុន រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាដឥស្លាមប៉ាឡេស្ទីន។ នេះជាពេលវេលាដ៏លំបាក … Read More

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ការបង្កើតក្រុមអ្នកនាំពាក្យរបស់ក្រសួង

📢សេចក្តីសម្រេច របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខៈ ០៨៤/២៣ ក.ប/ស.ស.រ.ខ.ល  ស្តីពី ការបង្កើតក្រុមអ្នកនាំពាក្យរបស់ក្រសួង ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖      

ក្រសួងអប់រំ៖ រៀបចំការប្រកួតស្នាដៃរចនាបង្កើតរូបតំណាង នៃការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអប់រំឌីជីថល

ភ្នំពេញ៖ ការប្រកាសរៀបចំឱ្យមានការប្រកួតស្នាដៃរចនា  បង្កើតរូបតំណាង(Mascot) នៃការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអប់រំឌីជីថល របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាឱកាសសម្រាប់សិស្ស និស្សិត វិចិត្រករ និង អ្នករចនារូបភាពកម្ពុជា ឬបរទេស ជារូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដើម្បីបង្កើតស្នាដៃសិល្បៈជារូបតុក្កតាចំនួន២ ដែលអាចប្រើប្រាស់​ជាតំណាងនៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ និងការអប់រំឌីជីថល នៅក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជា។ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន នឹងកីឡា ប្រកាសរៀបចំកម្មវីធីការប្រកួតស្នាដៃ​រចនា​រូបតំណាង … Read More

ខេត្តបាត់ដំបង៖ ដើម្បីលើកកម្ពស់វិស័យទឹកស្អាតនៅក្រុងបាត់ដំបង បានកំពុងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី មួយទីតាំងទៀត

បាត់ដំបង៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD នៃគម្រោងទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងប្រតិភូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនៃគម្រោងទឹកស្អាត និងអនាម័យខេត្តបាត់ដំបង រួមមាន ថ្នាក់ដឹកនាំ PIU និងសហការីរដ្ឋាករទឹកបាត់ដំបង ក្រុមហ៊ុនម៉ៅការសាងសង់ CCECC ទីប្រឹក្សាបច្ចេកទេស PIAC និងមន្រ្តីជំនាញវាយតម្លៃរបស់ក្រុមបេសកកម្ម ADB និង AFD ជាច្រើនរូបទៀត បានចុះត្រួតពិនិត្យ និងតាមដានវាយតម្លៃអំពីវឌ្ឍនភាពលើការងារអនុវត្តគម្រោងទឹកស្អាត … Read More

ខុទ្ទកាល័យ សម្តេចមហាបវធិបតី៖ សេចក្តីបំភ្លឺព័ត៌មាន

📢 សេចក្តីបំភ្លឺព័ត៌មាន របស់ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ស្តីពីការគាំទ្រ សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅលើបដាផ្សព្វផ្សាយនៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ជួបជុំគ្នាផឹកស្រាបៀរប្រចំាឆ្នាំ ជាបុណ្យទេសកាលនៅអាឡឺម៉ង់បានទាក់ទាញដល់វិស័យទេសចរណ៍

អាឡឺម៉ង់៖ រយៈពេលរហូតដល់ទៅជាង ២សប្តាហ៍ ជាព្រឹត្តការណ៍ជួបជុំពិសារស្រាបៀរប្រចាំឆ្នាំដ៏ធំមួយ ដែលត្រូវបានគេរៀបចំធើ្វឡើងក្នុងទីក្រុង មុយនិច របស់ប្រទេសអាឡឺម៉ង់កាលពីដើមសប្តាហ៍កន្លងទៅ ដោយបានទាក់ទាញក្រុមភ្ញៀវទេសចរឱ្យចូលរួមកម្សាន្តសរុបប្រមាណជា ៣.៤លាននាក់ ។ នៅថ្ងៃទី ៣ ខែតុលាខាងមុខព្រឹត្តការណ៍ជួបជុំគ្នាដ៏ធំនេះនឹងត្រូវបិទបញ្ចប់ ជាពេលវេលាដ៏ពេញនិយមមួយសម្រាប់ក្រុមភ្ញៀវទេសចរមកពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីកម្សាន្តជាមួយនឹងការប្រគុំតន្រី ច្រៀងរាំ និងសាកល្បងនូវរស់ជាតិស្រាបៀរផ្សេងៗ។ មានក្រុមភ្ញៀវទេសចរបរទេសជាច្រើននាក់បាននាំគ្នាស្លៀកឈុតសម្លៀកបំពាក់តាមបែបប្រពៃណីរបស់អាឡឺម៉ង់ទាំងបុរសនិងស្រ្តី ដើម្បីបង្ហាញការអបអរសាទរចំពោះឱកាសពិធីបុណ្យទេសកាលស្រាបៀរតាមបែបវប្បធម៌របស់ពលរដ្ឋអាឡឺម៉ង់ដែលមានប្រវត្តិអស់រយៈពេលជាង ២០០ឆ្នាំកន្លងមកហើយ បើតាមការលើកឡើងរបស់អាជ្ញាធរអាឡឺម៉ង់បានឱ្យដឹង។ សូមបញ្ជាក់ដែរថា ពិធីបុណ្យស្រាបៀរប្រចាំឆ្នាំរបស់ពលរដ្ឋអាឡឺម៉ង់ខាងលើនេះ គឺមានប្រវត្តិចេញមកពីព្រឹត្តការណ៍ប្រណាំងសេះមួយក្នុងឱកាសពិធីរៀបចំអាពាហ៍ពិពាហ៍អតីតទាយាទស្តេចអាឡឺម៉ង់ គឺរាជបុត្រ លូវីដ (Ludwig) ជាមួយនិងម្ចាស់ក្សត្រី ថេរីស … Read More

ការតវ៉ាពីប្រជាជនស៊ុយអែតលើការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការចូលរួមជាសមាជិកណាតូ

ស៊ុយអែត៖ នៅរដ្ឋធានីស្តុកហូម (Stockholm) ប្រជាពលរដ្ឋស៊ុយអែតជាង ១០០ នាក់បានមកជួបជុំគ្នា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ ដើម្បីបង្ហាញការតវ៉ាចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែត នៅក្នុងការចូលរួមជាមួយអង្គការណាតូ ដោយក្រុមអ្នកតវ៉ានាំគ្នាប្រឆាំងចំពោះសមាជិកភាពនៅក្នុងអង្គការ និងអំពាវនាវសូមឱ្យមានការបញ្ចប់សង្គ្រាម ។ ផ្ទាំងបដាដែលក្រុមអ្នកតវ៉ានាំគ្នាលើក សរសេរពាក្យថា “ស៊ុយអែតមិនត្រូវការណាតូ សម្រាប់ដោះស្រាយសន្តិភាពនោះទេ ព្រោះតែណាតូ នឹងនាំតែសង្គ្រាមមកឲ្យស៊ុយអែតតែប៉ុណ្ណោះ” អមដោយផ្ទាំងបដាមួយផ្សេងទៀតមានន័យថា “និយាយថាទេចំពោះណាតូ” ។ សកម្មភាពទាំងអស់នេះ ក្រុមអ្នកតវ៉ាបានសម្តែងការប្រឆាំងចំពោះការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់ស៊ុយអែតដោយសម្រេចក្លាយជាសមាជិកអង្គការណាតូ ។ ណាដចា អាល់ម៉ាលគី ហ្គុនណាសុន (Nadja Al-Malki Gunnarsson) … Read More

ម៉ូតូ BET និងម៉ូតូ HONDA WAVE ព្រលះគ្នាចេញស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ព្រះសីហនុ៖ ជិះម៉ូតូបុកគ្នាពេញទំហឹងនៅខេត្តព្រះសីហនុ ម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ កាលពីវេលាម៉ោង ជាង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខហាងជេភីឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ០១គ្រឿង ម៉ាក BET ពណ៍ក្រហម ពាក់ស្លាកលេខព្រះសីហនុ1G-7881 បុកប៉ះជាមួយម៉ូតូ ០១គ្រឿងទៀតម៉ាកHONDA WAVE ពណ៌ស ពាក់ស្លាកលេខកំពត1J-9147 បើកបរទិសដៅផ្ទុយគ្នា បណ្ដាលឲ្ភាគីខាងម៉ូតូ Bet ស្លាប់នៅកន្លែងកើតហេតុ និងភាគីម៉ូតូហុងដាឌ្រីម … Read More