រុស្ស៊ី៖ យន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ ១៩គ្រឿង និងមីស៊ីល១១គ្រាប់ វាយប្រហារអ៊ុយក្រែន ត្រូវបាញ់ទម្លាក់ទាំងអស់

រុស្សី៖ ការការពារដែនអាកាសរបស់ប្រទេសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើតំបន់ពីរនៃប្រទេសរុស្ស៊ី ក៏ដូចជានៅលើសមុទ្រខ្មៅ និងឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី យោងតាមមន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើ Telegram ថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន២គ្រឿងពីលើតំបន់ Kursk និង២គ្រឿងទៀតលើតំបន់ Bryansk ។ តំបន់ទាំងពីរជាប់ព្រំដែនអ៊ុយក្រែន។ យោងតាមការចេញផ្សាយសារព័ត៌មាន VOA កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹង។ អភិបាលតំបន់ Kursk លោក Roman Starovoyt បាននិយាយថា ផ្ទះជាច្រើនខ្នង និងអគាររដ្ឋបាលមួយត្រូវបានខូចខាត ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ … Read More

ការពង្រីកសម្ព័ន្ធមិត្តយោធាតាមទំនើងចិត្តរបស់អាមេរិក ចិនចេញមុខប្រឆាំង

ចិន៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា នេះថា ទីក្រុងប៉េកាំងប្រឆាំងនឹង «ការពង្រីកសម្ព័ន្ធមិត្តយោធាតាមទំនើងចិត្ត» ដែលជាការព្រមានចុងក្រោយបង្អស់ ខណៈគូប្រជែងក្រុងវ៉ាស៊ីនតោន បង្កើនទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ចិនបានព្រមានជាយូរមកហើយថា កិច្ចខិតខំប្រឹងប្រែងណាមួយក្នុងការបង្កើតសម្ព័ន្ធភាពយោធា ដូចអង្គការណាតូ នៅអាស៊ីប៉ាស៊ីហ្វិក នឹងមានតែការបង្កជាជម្លោះប៉ុណ្ណោះ។ ចិនក៏បានលើកឡើងផងដែរថា ការពង្រីកយ៉ាងឆាប់រហ័សរបស់ប្លុកនៅអឺរ៉ុបខាងកើត គឺជាផ្នែកមួយនៃមូលហេតុចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលខ្លួនបដិសេធមិនថ្កោលទោស។ លោក វ៉ាង បាននិយាយថា ទីក្រុងប៉េកាំងនឹងស្វែងរក «ការដោះស្រាយភាពខុសគ្នា និងជម្លោះរវាងប្រទេសនានា តាមរយៈការសន្ទនា … Read More

នាយឧត្តមសេនីយ៍ វង្ស ពិសេន កម្លាំងពិសេសប្រឆាំងភេរវកម្មត្រូវហ៊ានពលីគ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជន

ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​ផ្តាំទៅកាន់មេបញ្ជាការ បញ្ជាការដា្ឋនជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវតែហ៊ានពលីគ្រប់បែប​យ៉ាងទាំងអស់ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានពិសសប្រឆាំង​ភេរវកម្ម កាលរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ​នាយឧត្តមសេនីយ៍ ​វង្ស ពិសេន​ បានលើកឡើងថា ​ក្នុងនាមបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ​ត្រូវ​អនុវត្តឲ្យបានខ្ជាប់ខ្ជូន «ដោយ​ក្នុងនោះ​ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា​ ព្រះមហាក្សត្រ លើកកម្ពស់​មនសិការ​ស្នេហាជាតិ ​ស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល … Read More

លោក ចូ បៃដិន ទទួលស្គាល់ប្រទេសប៉ាស៊ីហ្វិកចំនួនពីរ លើសកម្មភាពប្រឆាំងនឹងប្រទេសចិន

សហរដ្ឋអាមេរិក៖ លោក ចូ បៃដិន ​ប្រធានាធិបតីអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកបានទទួលស្គាល់ជាផ្លូវការ នូវប្រជាជាតិប៉ាស៊ីហ្វិកនៃប្រជុំកោះ ឃុក (Cook) និងប្រទេសកោះ នីញូអេ (Niue) កាលពីថ្ងៃចន្ទ ទី២៥ ខែកញ្ញា ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំក្នុងតំបន់ ក្នុងគោលបំណងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន។ សេចក្តីប្រកាសនេះ បានធ្វើឡើងនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូល ជាមួយវេទិកាប្រជុំកោះប៉ាស៊ីហ្វិក ដែលមានសមាជិក១៨ប្រទេស ដោយក្រុមមន្ត្រីអាមេរិកបាននិយាយថា លោកប្រធានាធិបតីកំពុងប្រកាសជំហររបស់អាមេរិក ដែលមានការអះអាងបន្ថែមទៀតនៅក្នុងតំបន់។ លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ប្រជុំកោះ ឃុក … Read More

បច្ចេកវិទ្យាទីអវកាស សហរដ្ឋអាមេរិក និងចិន បង្កើនការវិនិយោគទុនដើម្បីវិលត្រឡប់ទៅកាន់ឋានព្រះចន្ទវិញ

លោក Bill Nelson ប្រធានអង្គការណាសា បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការប្រកួតប្រជែងនៅទីអវកាសជាមួយចិន ដើម្បីវិលត្រឡប់ទៅកាន់ឋានព្រះចន្ទវិញ ។ នៅក្នុងបទសម្ភាសជាមួយ BBC លោក Nelson និយាយថា លោកចង់ឲ្យប្រាកដថា ពួកយើងត្រូវតែទៅដល់ទីនោះមុនគេ ។ សេចក្តីអធិប្បាយរបស់លោក នឹងធ្វើឲ្យគេនឹកឃើញដល់កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ និងឆ្នាំ ១៩៧០ ពេលដែលអង្គការណាសា ចូលរួមប្រកួតប្រជែងជាមួយសហភាពសូវៀត ។ ប៉ុន្តែពាក់កណ្តាលសតវត្សរ៍ក្រោយមក អង្គការណាសា នឹងជួលក្រុមហ៊ុនឯកជន ដើម្បីធ្វើការងារឲ្យបានច្រើនជាងនេះបន្ថែមទៀត ។ … Read More

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ជាង៥ពាន់គ្រួសារ

កំពង់ធំ៖ ប្រជាពលរដ្ឋប្រមាណជាង៥.២០០គ្រួសារ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀន វត្តអារាមនិងដំណាំផ្សេងៗទៀត កំពុងត្រូវបានទឹកជំនន់ធ្វើឲ្យលិចលង់ផងដែរ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ  កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ អញ្ជើញទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងដំណើរនៃការពិនិត្យនេះ ឯកឧត្តមសង្កេតឃើញស្ថានភាពទឹកនៅតែបន្តកើនឡើង ដែល​នឹងធ្វើប្រជាពលរដ្ឋ នៅតែបន្តរងផលប៉ះពាល់ទាំងការធ្វើដំណើរ ​និងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ណែនាំដល់អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក … Read More

គួររៀនជំនាញ«ចិត្តវិទ្យា» បើចង់ក្លាយអ្នកប្រឹក្សាចិត្តសាស្រ្ត និងអ្នកស្រាវជ្រាវ

មុខ​វិជ្ជាចិត្តវិទ្យា ជាជំនាញមួយបែបយ៉ាងពិសេស ក្នុងចំណោមមុខវិជ្ជាជាច្រើន ​ ដែលសិស្សនិស្សិតមិនគួរមើលរំលង ដែល​វា​មិនត្រឹមតែជាជំនាញទន់សម្រាប់អ្នកសិក្សាទាំងឡាយទេ តែ​ថែមទាំងសំខាន់សម្រាប់សង្គមជាតិផងដែរ។ ថ្វីត្បិតថាមនុស្សភាគច្រើនមិនទាន់មានការយល់ដឹងច្រើនពីនិយមន័យនៃចិត្តវិទ្យា ដែលជាហេតុធ្វើឲ្យមានការយល់ច្រ​ឡំថា មុខវិជ្ជាចិត្តវិទ្យាពេលដែលរៀនចប់ គឺធ្វើអ្នកព្យាបាលមនុស្សមានសតិមិនល្អ ឬបែបនេះបែបនោះ តាមតែការនឹកឃើ​ញ ឬយល់ឃើញ។ តាមពិតទៅ ជំនាញចិត្តវិទ្យានេះ គឺទូលំទូលាយណាស់ ដែលជំនាញនេះសិក្សាពីបាតុភូតចិត្តមនុស្ស ដូច្នេះសម្រាប់អ្នកដែលសិក្សាជំនាញនេះ គឺអាចស្វែងយល់ចិត្តខ្លួនឯង និងអ្នកដទៃបាន ដែលជាទុនសម្រាប់ដោះស្រាយប​ញ្ហានានា ដែលកើតមានឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ នេះបើតាមការយល់ឃើញ​របស់ កញ្ញា ឆន សុវត្តី ជានិ​ស្សិតឆ្នាំទី៣ សិក្សាជំនាញចិត្តវិទ្យានៃតេប៉ាតឺម៉ងចិត្តវិទ្យា ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ … Read More

គួរទិញផ្ទះបង់រំលស់ថេរ ឬបង់រំលស់ថយចុះ

នាពេលបច្ចុប្បន្ននេះយើងឃើញកំណើតនៃការចូលមករស់នៅទៅក្រុងកាន់តែច្រើន ហើយក្នុងនោះមានគ្រួសារមួយចំនួនគាត់ធ្វើការសម្រេចចិត្តទិញផ្ទះរំលស់។ ការបង់រំលស់លើការទិញផ្ទះវាមិនខុសទេឲ្យយើងយល់ពីវិធីចាត់ចែងហិរញ្ញវត្ថុរបស់យើងបានល្អ ក្នុងពេលនេះខាងយើងខ្ញុំក៏សូមលើកយកនូវចំនុចមួយតូចសម្រាប់លោកអ្នកដែលចង់ខ្ចីលុយធនាគារ ឬបង់រំលស់ជាមួយបុរី តើគួរជ្រើសរើសជម្រើសបង់រំលស់ថេរ ឬបង់រំលស់ថយចុះ? តើជម្រើសមួយណាសម្រួលលទ្ធភាពក្នុងការបង់ប្រចាំខែរបស់លោកអ្នក? ហើយជម្រើសមួយណាចំណេញជាង? ខាងក្រោមនេះជាការរៀបរាប់ និងប្រៀបធៀបអំពីជម្រើសទាំងពីរនេះជូនលោកអ្នកទាំងអស់គ្នា។ ជាដំបូងយើងត្រូវយល់សិនថា ការបង់សងប្រចាំខែនេះ គឺយើងសងទាំងដើម ទាំងការប្រាក់ ដែលការបង់ប្រចាំខែ = ចំណែកបង់ដើម + ចំណែកបង់ការប្រាក់។ ១-ការបង់រំលោះថេរ (annuity mortgage)៖ ជាការបង់ប្រចាំខែនៅក្នុងតម្លៃថេរមួយ រហូតដល់ពេលដែលសងអស់លុយដែលខ្ចី។ សម្រាប់ការបង់ប្រភេទនេះ ចំណែកបង់ដើម គឺតិចជាងចំណែកបង់ការប្រាក់ នៅក្នុងឆ្នាំដំបូងៗ តែយូរៗទៅ … Read More

ឈ្មោះ អែម ដាំ ម្ចាស់ទូកខ្នាតយក្ស អូសខ្យង ស ប្រចាំ តំបន់សមុទ្រកំពង់សោម

ខេត្តកោះកុង៖  ម្ចាស់ទូក បានអូសខ្យងស ខ្នាតយក្ស  ប្រចាំ តំបន់ សមុទ្រកំពង់សោមម្ចាស់ឈ្មោះ អែម ដាំ។ទូក ខ្នាតយក្សអូសខ្យង សនេះ ត្រូវកម្លាំងជលផល ចាប់បានកាលយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំកម្លាំង ដោយលោក ឈ ប៊ុនឈង់ នាយរងអធិការដ្ឋានជលផល ឈូងសមុទ្រ ដែលបានសហការជាមួយ ខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុងលោក វ៉ាន់ ថុង ព្រមទាំងកម្លាំង ជលផលស្រុកបូទុមសាគរ លោក ប៉ោ … Read More