ការបោកប្រាស់តាមរយៈកម្មវិធី តេឡេក្រាម (Telegram)
តេឡេក្រាម (Telegram) ជាប្រព័ន្ធកម្មវិធីផ្ញើសារដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងមានការពេញនិយម ក្នុងការប្រើប្រាស់បំពេញតម្រូវការ ការងារ ផ្សព្វផ្សាយព័ត៌មាន ឬអាជីវកម្មជាដើម។ ទន្ទឹមនឹងការពេញនិយមនេះ ក៏ជាឱកាសមួយដែលចោរព័ត៌មានវិទ្យា/ហេកគ័រ បានផ្តោតការវាយប្រហារតាមរយៈមធ្យោបាយផ្សេងៗដូចជា ការលួចចូលគណនីរបស់អ្នកប្រើប្រាស់ ការបោកបញ្ឆោតផ្សេងៗដោយផ្ញើតំណរភ្ជាប់ https://telegrams.org-web.net//?rcd បូករួមការសរសេខ្លឹមសារថា “អ្នកបានប្រព្រឹត្តខុសពីរ គោលការណ៍របស់ក្រុមហ៊ុន Telegram តម្រូវអោយអ្នកប្រើប្រាស់ធ្វើការបំពេញការផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីប្រាកដថាគណនីរបស់អ្នកមិនមានបញ្ហាអី។ ប្រសិនបើការផ្ទៀងផ្ទាត់នោះមិនត្រឹមត្រូវគណនី របស់អ្នកនឹងត្រូវបានលុបក្នុងរយៈពេល 24 ម៉ោង ដោយតម្រូវអោយអ្នកទទួលបានសារធ្វើការចុចលើតំណរភ្ជាប់វេបសាយនិងបំពេញព័ត៌មាន”។ សូមចចាំងថា គណនីរបស់ក្រុមហ៊ុន Telegram ផ្លូវការគឺមានសញ្ញាគ្រីសពណ៌ខៀវ តែមួយគត់ (ប្រសិនបើអ្នកឃើញសារ ឬក៏ខ្លឹមសារ … Read More