យុវជនម្នាក់ ត្រូវ៥កំផ្លៀង ឥឡូវស្គាល់មុខអ្នកគ្រូពេទ្យ ទះកំផ្លៀង
ភ្នំពេញ៖ ជាថៅកែគ្លីនិកមួយកន្លែងនៅសង្កាត់ទទួលសង្កែ ១ ខណ្ឌ ឬស្សីកែវ លោកស្រី អយ ឆវឌ្ឍនី អាយុ ៣៨ ឆ្នាំ កំពុងរងការប្ដឹងបកពី យុវជនមួយរូបឈ្មោះ ហឿន សុខរតណី អាយុ ១៩ ឆ្នាំ បន្ទាប់ពីលោកស្រីបានប្រើហិង្សា( ទះ៥កំផ្លៀង ) ព្រោះតែខឹងយុវជនរូបនេះបេីកបរម៉ូតូធ្វេសប្រហែសប៉ះកាងរថយន្ត Lexus 570 សេរីឆ្នាំ ២០១១ ឡើងសេរី គូរូ ពណ៌ខ្មៅ បណ្ដាលឲ្យដាច់ថ្នាំកាងបន្តិចបន្តួច ។ ក្រៅពីទះកំផ្លៀងយុវជនរូបនេះហើយ លោកស្រីបានដកហូតយកម៉ូតូទៅចាក់ច្រវ៉ាក់ទុកដោយគ្មានការអនុញ្ញាតិពីម្ចាស់ម៉ូតូ និង សមត្ថកិច្ចឡើយ ។
ពាក់ព័ន្ធការទាមទារសំងការខូចខាតកាងរថយន្តលោកស្រីថាយក ៣០០ដុល្លារ តែក្រោយមកក៏មិនយកវិញដោយសុំបញ្ចប់គ្នាត្រឹមនិង ។ ប៉ុន្តែយុវជនរងគ្រោះមិនព្រមហើយនៅរសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៣ នេះ យុវជនបង្ករករណីគ្រោះថ្នាក់ចរាចរណ៍តែជាជនរងគ្រោះនៃអំពើហិង្សាបានមកដាក់ពាក្យបណ្ដឹងនៅ នគរបាលប៉ុស្តិ៍ទួលសង្កែ១ ខណ្ឌ ឬស្សីកែវរួចហើយ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ចំពោះរថយន្ត Lexus 570 2011 ឡើងសេរី គូរូ ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា -CEO.TGN1 គឺ លោកស្រី ទើបតែទិញបន្តពី អគ្គនាយក ធី ជី អិន កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣ និយាយរួមទើបតែទិញបាន ២ថ្ងៃ ប៉ុណ្ណោះ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ គួរតែដោះស្រាយដោយសមត្ថកិច្ចនគរបាលចរាចរណ៍ គូរភាគីមិនអាចបង្ករអំពើហិង្សានោះទេ ។ បើគេបុកយើង គេខុសហើយ ទុកឲ្យច្បាប់ដោះស្រាយតែបើយើងទៅវាយគេ គឺយើងជាអ្នកត្រូវក្លាយទៅជាអ្នកខុសវិញ ។ ដូចករណីខាងលើនេះជាដើម ។
បទល្មើសទះកំផ្លៀងបានក្លាយជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពី បុរសម្នាក់បានទះកំផ្លៀងយុវតីម្នាក់ព្រោះតែជិះម៉ូតូសាចទឹកប៉ះគាត់បន្តិចបន្តួច ។ បច្ចុប្បន្នបុរសទះកំផ្លៀងយុវតីរូបនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់រួចហើយ ។ ចំពោះលោកស្រីថៅកែគ្លីនិកដែលទះកំផ្លៀងយុវជនមួយរូបចំនួន ៥ កំផ្លៀង តើមានវាសនាដូចបុរសទះកំផ្លៀងយុវតីនោះឬយ៉ាងណា ។