រដ្ឋសភាវៀតណាមនឹងបើកកិច្ចប្រជុំវិសាមញ្ញ ស្តីពី “បញ្ហាបុគ្គល” ពិសេសលើការរំពឹងទុកអំពីការផ្លាស់ប្តូរមន្រ្តីជាន់ខ្ពស់

វៀតណាម៖ រដ្ឋសភាវៀតណាមត្រូវបានគេរំពឹងថា នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ ដើម្បីពិចារណានិងសម្រេចចិត្តលើ “ការងារបុគ្គលិក” ចំពេលមានការរំពឹងទុកអំពីការផ្លាស់ប្តូរបុគ្គលិកជាន់ខ្ពស់។ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លិខិតចុះហត្ថលេខា ដោយអគ្គលេខាធិការរដ្ឋសភា Bui Van Cuong ផ្ញើជូនគណៈប្រតិភូរដ្ឋសភាមានខ្លឹមសារថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចកោះប្រជុំវិសាមញ្ញលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥ ដើម្បីពិចារណា និងសម្រេច។ ការកំណត់ការងារបុគ្គលិកស្ថិតនៅក្រោមអំណាចរបស់រដ្ឋសភា។ ពេលវេលាក្នុងលិខិតបញ្ជាក់ថា កិច្ចប្រជុំបានចាប់ផ្តើមនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ … Read More

មហាសេដ្ឋីអាមេរិក លើក្រុមហ៊ុនផ្កាយរណប Elon Musk កំពុងបង្កើតបណ្តាញផ្កាយរណប ចារកម្មដ៏ធំ ដែលគ្មានគោលដៅណា អាចលាក់បាំងពីរដ្ឋាភិបាលអាមេរិកបាន

អាមេរិក៖ ដំណោះស្រាយរបស់មហាសេដ្ឋីជាមួយមន្ទីរបញ្ចកោណថា គម្រោង Starshield សម្ងាត់របស់មហាសេដ្ឋីអាមេរិក លោក Elon Musk នឹងអនុញ្ញាតឱ្យយោធាអាមេរិក តាមដានគោលដៅ និងគាំទ្រកងកម្លាំងជើងគោកអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងពេលជាក់ស្តែងស្ទើរតែគ្រប់ទីកន្លែងនៅលើផែនដី បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយចែករំលែក ព័ត៌មានលម្អិតថ្មីៗ ។ ក្រុមហ៊ុន SpaceX បាននឹងកំពុងបាញ់បង្ហោះផ្កាយរណបយោធាគំរូជាមួយនឹងបន្ទុក “ស៊ីវិល” នៅលើគ្រាប់រ៉ុក្កែត Falcon 9 ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ២០២០ មុនពេលទទួលបានកិច្ចសន្យាដែលមានតម្លៃ ១,៨ ពាន់លានដុល្លារជាមួយការិយាល័យឈ្លបយកការណ៍ជាតិ … Read More

ប្រមុខដឹកនាំកំពូលរុស្ស៊ី ថា វាមិនមែនជារឿងសម្ងាត់ទេ ដែលទាហានណាតូ មានវត្តមានរួចទៅហើយ នៅលើដីក្នុងប្រទេសអ៊ុយក្រែន

រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយថា វាមិនមែនជារឿងសម្ងាត់ទេ ដែលទាហានណាតូមានវត្តមាននៅលើដីក្នុងប្រទេសអ៊ុយក្រែន ដោយកត់សម្គាល់ថា សមាជិកបម្រើការទាំងនោះកំពុងប្រឈមមុខនឹងការរំពឹងទុកដ៏អាក្រក់បំផុត។ ថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាននៅយប់ថ្ងៃអាទិត្យបន្ទាប់ពីការបញ្ចប់នៃការបោះឆ្នោតប្រធានាធិបតី ដែលក្នុងនោះលោកត្រូវបានគេរំពឹងថានឹងឈ្នះដោយភ្លូកទឹកភ្លូកដី លោក ពូទីន បានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូបានដឹងយ៉ាងច្បាស់អំពីការជំរុញរបស់ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសអ៊ុយក្រែន នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។ លោកថា “យើងឮទាំងសុន្ទរកថាបារាំង និងអង់គ្លេសនៅទីនោះ។ វាគ្មានអ្វីល្អទេ ជាដំបូងសម្រាប់ពួកគេ ព្រោះពួកគេស្លាប់នៅទីនោះ … Read More

ទស្សនកិច្ចប្រធានបក្សភឿថៃ ដំណើរមកកម្ពុជា ជាការចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសកម្ពុជានឹងថៃ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ(Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃក៏ជាការចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងជាប់គ្នា និង «ភាពជាដៃគូយុទ្ធសាស្ត្រ» ហើយដំណើរទស្សនកិច្ចនេះ ក៏ជាការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងគណបក្សទាំងពីរផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីផេថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹង … Read More

ប្រធានគណបក្សភឿថៃ មានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសកម្ពុជា-ថៃ

ភ្នំពេញ៖ ប្រធានគណបក្សភឿថៃ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ បានប្រកាសជំហរ និងមានជំនឿជឿជាក់ថា ទំានក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច និងបន្តរក្សាបាននូវសន្ដិភាព និងនិរន្តរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវប្រធានគណបក្សភឿថៃ បានបង្ហាញនូវជំនឿបែបនេះ ក្នុងឱកាស ជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ … Read More

ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានវាយតម្លៃខ្ពស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។ នាឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ … Read More