បុរសណូវ៉ែលហ្សេឡង់ពីរនាក់ ជាប់ចោទប្រកាន់ពីបទវាយនគរបាល ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ
ថៃ៖ ការផ្សព្វផ្សាយរូបថតជាច្រើនសន្លឹក ពីក្រុមអាជ្ញាធរថៃ ដោយបាននិយាយថា បុរសពីរនាក់ បានជាប់ចោទពីបទវាយនគរបាលចរាចរនៅលើកោះវិស្សមកាលភូកេត (Phuket) និងបានយកកាំភ្លើងពីនគរបាលនោះគ្រវែងចោលកាលពីថ្ងៃអាទិត្យកន្លងមកនេះ ។
នគរបាលមូលដ្ឋាន បានកំណត់មុខសញ្ញាជនសង្ស័យពីរនាក់ ជាជនជាតិណូវ៉ែលហ្សេឡង់ ដោយបាននិយាយថា នគរបាលបានប៉ុនប៉ងបញ្ឈប់ពួកគេ កុំឲ្យបើកលឿន និងមិនអោយជិះលើចិញ្ចើមផ្លូវខាងស្តាំឡើយកាលពីរសៀលថ្ងៃសៅរ៍។ ហើយបុរសពីរនាក់នោះ មិនព្រមធ្វើតាម និងបានបន្ដដំណើរទៅមុខទៀត បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះលើហ្វេសបុក (Facebook) បានឲ្យដឹង ។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា ជនសង្ស័យត្រូវបានបញ្ឈប់នៅទីបំផុត ប៉ុន្ដែមានការប្រទូស្សរ៉ាយដោយខឹងសម្បា និងបានបន្ដប្រវ៉ាយប្រតប់គ្នា បន្ទាប់ពីសមត្ថកិច្ចបានព្យាយាមថតហេតុការណ៍នោះតាមទូរស័ព្ទដៃ និងបាញ់កាំភ្លើងគ្រាប់។
ជនសង្ស័យពីរនាក់នោះ ត្រូវាបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីមន្រ្ដីនកម្លាំងគរបាលបន្ថែមបានទៅដល់កន្លែងកើតហេតុ។ ក្រុមអាជ្ញាធរបាននិយាយថា ការស៊ើបអង្កេតត្រូវបានគេកំពុងបន្ដធ្វើ ហើយជនសង្ស័យពីរនាក់នោះ នឹងត្រូវបានកាត់ទោសទៅតាមច្បាប់៕