ផ្តាំទៅអ្នកចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅអាម៉េរិក ធ្វើម៉េចកុំឲ្យខុសច្បាប់ប្រយ័ត្នគេចាប់

កណ្ដាល៖ នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំទៅជនអគតិមួយក្តាប់តូច ដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច​របស់​លោកទៅអាម៉េរិក នាចុងខែកញ្ញា ឆ្នាំ២០២៣នេះ ធ្វើយ៉ាងកុំឲ្យហួសព្រំដែនកំណត់ប្រយ័ត្ន​អាជ្ញាធរអាម៉េរិកចាប់។ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស ​ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើង ​នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិភូកម្ពុជា​ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(UN) លើកទី៧៨ នៅទីក្រុងញូវយ៉ក​សហរដ្ឋ​អាម៉េរិក ហើយដំណើរទេស្សនកិច្ចរបស់លោកនេះ គឺមានពលរដ្ឋខ្មែរអាម៉េរិកមួយចំនួនតូច ប្រកាស​ប៉ុនប៉ង​ធ្វើបាតុកម្មប្រឆាំងនឹងដំណើររបស់លោកផងដែរ។ … Read More

សមុទ្រវៀតណាម ព្យុះទីហ្វុង សាវឡា ចូលដល់ជាមួយកម្លាំងខ្យល់ ២០១គីឡូម៉ែត្រក្នុងមួយម៉ោង

វៀតណាម៖ ព្យុះទីហ្វុង សាវឡា បានចូលក្នុងសមុទ្រវៀតណាមខាងកើតហើយ និងកំពុងរំកិលទៅទិសខាងលិចជាមួយកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ ២០១ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយរលកកម្ពស់ ១០ ម៉ែត្រផងដែរ បើតាមរាយការណ៍ទីភ្នាក់ងារអាកាសធាតុកណ្តាលរបស់ប្រទេសវៀតណាម ។ ព្យុះទីហ្វុងនេះស្ថិតនៅភាគខាងជើងនៃសមុទ្រវៀតណាមខាងកើត ចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍។ ស្របគ្នានេះ មជ្ឈមណ្ឌលព្យាករឧតុនិយមបានព្រមានថា ដោយសារតែកម្លាំងខ្យល់បក់ខ្លាំង ព្យុះទីហ្វុងនេះ នឹងបង្កការបំផ្លិចបំផ្លាញធំធេង ហើយអាចពន្លិចនាវាដែលដឹកធ្ងន់ៗផងដែរ។ ទន្ទឹមនេះ ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវៀតណាម បានចេញសេចក្តីជូនដំណឹងដល់អង្គភាព និងទីភ្នាក់ងារពាក់ព័ន្ធនានា ចាប់ពីភាគខាងជើងខេត្ត Quang Ninh ទៅកាន់ខេត្ត Ha Tinh ដោយស្នើឲ្យពួកគេចាត់វិធានការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលអាចកើតមានពីព្យុះទីហ្វុងនេះ ។ … Read More

អាចទេ! លោក Prigozhin និយាយថា ខ្លួនកំពុងនៅអាហ្វ្រិក បង្កការភ្ញាក់ផ្អើល

បរទេស៖ លោក Yevgeny Prigozhin ដែលគេដឹងថាជាមេទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានស្លាប់បាត់ជីវិតដោយសារធ្លាក់យន្តហោះទៅហើយនោះ ស្រាប់តែវីដេអូថ្មីបង្កើតការភ្ញាក់ផ្អើលមួយ បានបង្ហាញពីរូបគាត់ និយាយថាមានគេចង់កម្ចាត់គាត់។ គាត់ច្បាស់ណាស់ត្រូវបានគេធ្វើឃាត តាមបញ្ជាលោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីសងសឹកចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលគាត់បានដឹកនាំ កាលពីខែមិថុនា ដោយមនុស្សជាច្រើននៅលោកខាងលិចជឿថាបែបនេះ។ លោក Prigozhin អាយុ៦២ឆ្នាំត្រូវបានគេឃើញក្នុងវីដេអូដោយពាក់អាវយោធានៅក្នុងឡាន ហើយនិយាយមុខកាមេរ៉ាថា “ផ្ញើជូនអ្នកដែលជជែកគ្នាថាតើខ្ញុំនៅរស់ឬអត់។ តើខ្ញុំសុខសប្បាយជាទេ? វាជាថ្ងៃចុងសប្តាហ៍ ចុងខែសីហាឆ្នាំ២០២៣ ខ្ញុំ​នៅ​អាហ្វ្រិក។ ដូច្នេះ អ្នកគាំទ្រដែលពិភាក្សាពីការកម្ចាត់ខ្ញុំ គំរាមជីវិតខ្ញុំ ឬអ្វីក៏ដោយ តាមពិតអ្វីៗគឺមិនអីទេ”។ វីដេអូនេះ ត្រូវបានបង្ហោះដោយ Grey Zone ដែលជាឆានែល Telegram មានទំនាក់ទំនងជាមួយក្រុមទាហានស៊ីឈ្នួល Wagner។ យ៉ាងណាក្តី ក្នុងការបង្ហោះនោះ មិនមាន … Read More

ពលរដ្ឋឥណ្ឌា ៥៩ភាគរយគាំទ្រលោក Putin តាមការស្ទាបស្ទង់

ឥណ្ឌា៖ ប្រជាជនឥណ្ឌា ភាគច្រើនមានគំនិតវិជ្ជមានចំពោះរុស្ស៊ី និងប្រធានាធិបតី Vladimir Putinហើយអ្នកឆ្លើយតបភាគច្រើនបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបានថាមពលដែលមានតម្លៃសមរម្យ បើយោងតាមការស្រាវជ្រាវ និងស្ទាបស្ទង់មតិលើប្រទេសចំនួន២៤កន្លងមកដោយវិទ្យាស្ថាន Pew ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ិនតោនបានបង្ហាញ។ ប្រជាជនឥណ្ឌា ប្រមាណជា៥៩ភាគរយបានបង្ហាញទំនុកចិត្តលើប្រធានាធិបតីរុស្ស៊ី ក្នុងការធ្វើរឿងត្រឹមត្រូវទាក់ទងនឹងកិច្ចការពិភពលោកខណៈ ដែលអត្រាប្រមាណជា១២ភាគរយប៉ុណ្ណោះដែលគាំទ្រលោក Putin ក្នុងចំណោមអ្នកឆ្លើយតបនៅក្នុងបណ្តាប្រទេសផ្សេងទៀត នេះជាទិន្នន័យបានបង្ហាញដែលត្រូវបានដកស្រង់ដោយ RT ។ ទិន្នន័យដដែលនេះក៏បានបង្ហាញដែរថា ប្រជាជនសរុបចំនួន៥៧ភាគរយនៅក្នុងប្រទេសឥណ្ឌាមានទស្សនៈវិជ្ជមានចំពោះប្រទេសរុស្ស៊ី ហើយជាង៤០ភាគរយជឿថាឥទ្ធិពលសកលរបស់ទីក្រុងម៉ូស្គូបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាងនេះទៀតលទ្ធផលក៏បានបង្ហាញឱ្យឃើញដែរថា៧១ភាគរយ នៃប្រជាជនឥណ្ឌាបាននិយាយថា ការរក្សាសិទ្ធិចូលទៅកាន់ទុនបម្រុងប្រេង និងឧស្ម័នរបស់រុស្ស៊ីគឺសំខាន់ជាង ភាពប្រឈមមុខដាក់គ្នានិងការតានតឹងដាក់គ្នានៅក្នុងជម្លោះជាមួយរុស្ស៊ី និងអ៊ុយក្រែន៕

កម្មវិធី AI Chatbot ក្រុមហ៊ុន Baidu ដាក់ឲ្យដំណើរការ បន្ទាប់ពីទទួលបានការយល់ព្រមពីប្រទេសចិន

ចិន៖ ការចាប់ផ្តើមដាក់ដំណើរការកម្មវិធី Chatbot បញ្ញាសិប្បនិម្មិត (AI) របស់ខ្លួនជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២៩២៣ កន្លងទៅនេះ ដោយក្រុមហ៊ុន Baidu រួមជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៤ផ្សេងទៀត ក្នុងនោះរួមទាំងក្រុមហ៊ុន SenseTime Group ផងដែរ បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិន។ Baidu ដែលជាក្រុមហ៊ុនផ្តល់សេវាស្វែងរកតាមអ៊ិនធឺណិតឈានមុខគេរបស់ប្រទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Chatbot ស្រដៀងនឹងកម្មវិធី ChatGPT របស់ខ្លួន ដែលមានឈ្មោះថា Ernie Bot … Read More

យានអវកាសឥណ្ឌា បានចុះចតលើឋានព្រះច័ន្ទជោគជ័យ រកឃើញវត្តមានអុកស៊ីសែន និងសារធាតុសំខាន់ៗជាច្រើនទៀត

ឥណ្ឌា៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថា អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) បាននិយាយកាលពីថ្ងៃអង្គារថា បេសកកម្ម Chandrayaan-3 របស់ឥណ្ឌា បានរកឃើញសញ្ញានៃវត្តមានអុកស៊ីហ្សែន និងសារធាតុរ៉ែជាច្រើននៅលើផ្ទៃព្រះច័ន្ទ។ ការស្រាវជ្រាវកំពុងតែបន្ដទៀត ដើម្បីស្វែងរក អ៉ីដ្រូសែន ដោយមានវត្តមានសារធាតុរ៉ែ រួមមានដូចជា ជាតិដែក ទីតាញ៉ូម ម៉ង់ហ្គាណែស ស៊ីលីកុន ក្រូមីញ៉ូម កាល់ស្យូម អាលុយមីញ៉ូម និងស្ពាន់ធ័រ នៅលើផ្ទៃព្រះច័ន្ទ ត្រូវបានរកឃើញដោយឧបករណ៍ Laser-Induced Breakdown Spectroscope … Read More

ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ១.មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ«យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចតុកោណ» និង ចាប់ពីពេលនេះតទៅ«យុទ្ធសាស្ត្របញ្ចកោណ»ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ២.ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន(កម្ពុជាអធិបតេយ្យនិងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា«គម្ពី»ទី៣ ដែលតាមគោលការណ៍និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី … Read More

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបប្រជុំជាមួយ

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញសេចក្ដីសម្រេច របៀបរបបការងារ និងបែងចែកភារៈកិច្ច លេខៈ ៤៦២១ សសរ

📢 កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីសម្រេចស្តីពី របៀបរបបការងារ និងបែងចែកភារៈកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លេខៈ ៤៦២១ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖