សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបុគ្គល ដែលបន្លំខ្លួនជាមន្ត្រីបម្រើការងារនៅមន្ទីរប្រឆាំងគ្រឿងញៀន ប្រព្រឹត្តបទល្មើសបោកយកម៉ូតូជនរងគ្រោះ មកចាក់ការតាមនីតិវិធី
(ភ្នំពេញ)៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកបុគ្គលដែលបន្លំខ្លួន ជាមន្ត្រីបម្រើការងារ នៅមន្ទីរប្រឆាំងគ្រឿងញៀន ប្រព្រឹត្តបទល្មើសបោកយកម៉ូតូគេ មកចាក់ការតាមនីតិវិធី ដើម្បីកុំឱ្យបុគ្គលនេះ ចេះតែហ៊ានបន្លំប្រើប្រាស់ឈ្មោះជាសមត្ថកិច្ច ទៅប្រព្រឹត្តអំពីបង្កអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជាតិ។ ការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយ លើគណនីហ្វេសបុក CPNS NEWS និង FK NEWS MEDIA ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀត ដែលផ្សាយកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ អំពីករណីយុវជនរងគ្រោះម្នាក់ ត្រូវបានមិត្តភក្តិរបស់ខ្លួន ដែលអះអាងថាជាមន្ត្រីបម្រើការងារនៅការិយាល័យ ក៤ … Read More