សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីខ្លួនឡើយ
តាកែវ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីម្តងទៀតថា កម្ពុជាគ្នានហេតុផល ណាមួយអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួន ដូចការលើកឡើងរបស់បរទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះឡើយ ដូច្នេះសូមកុំព្រួយបារម្ភចំពោះបញ្ហានេះបន្តទៀត។
ក្នុងឱកាសសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីលឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនធ្វើអ្វីដែលវានាំឲ្យផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួននោះទេជាពិ សេសគឺបញ្ហាមូលដ្ឋានកងទ័ពបរទេសនេះតែម្តង ខណៈមានការចោទប្រកាន់ម្តងហើយម្តងទៀតថា កម្ពុជា បានអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពជើងទឹកចិន។ ដោយករណីនេះគឺជារឿងមិនពិតនោះឡើយ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា កម្ពុជាពុំមានពេលវេលាទៅឈ្លោះជាមួយប្រទេសណានោះទេព្រោះកម្ពុជាជាប់ដៃរក្សាសន្តិភាពប្រទេសរបស់ខ្លួន ហើយមួយវិញទៀត កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវខ្លួននោះដែរ មានតែព្យាយាមរាប់អានគ្រប់ប្រទេសទាំងអស់ដោយគ្មានការរើសអើងតាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត៕