ក្រុមកម្មករជីកដីដាក់លូបង្ហូរទឹកស្អុយចេញពីក្រុងបាត់ដំបង បានប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជិត១០០គ្រាប់
បាត់ដំបង៖ ប្រទះឃើញដោយក្រុមកម្មកររបស់ក្រុមហ៊ុន លឿង ជ័រ លើករណីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្រ្គាមប្រមាណជិត១០០គ្រាប់ ដែលបាននិងកំពុងធ្វើការជីកកកាយដាក់លូបង្ហូរទឹកស្អុយចេញពីក្រុង ស្ថិតនៅក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បន្ទាប់ពីបានប្រទះឃើញនៅក្នុងរណ្តៅដី រួចរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ មកជួយអន្តរាគមន៍ជាបន្ទាន់។ ចៅសង្កាត់អូរចារ លោក ឯម សុផល នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទីតាំងនេះ ទទួលបានការអភិវឌ្ឍក្នុងគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ មានប្រវែងដែលត្រូវកាយដាក់លូជិត១០០ម។ លោក បានបញ្ជាក់ថា ការងារកាយដីដាក់លូបានចាប់ផ្តើមដំណើរការតាំងពីថ្ងៃ០២ រហូតមកដល់នឹងពេលនេះ មានរយៈពេល៣ថ្ងៃកន្លងមកហើយ … Read More