ការព្រមានរបស់អ៊ីរ៉ង់ លើអាមេរិក កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់របស់ អ៊ីស្រាអែល

តេអេរ៉ង់៖ អ៊ីរ៉ង់ បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការជាប់អន្ទាក់ ដែលអ៊ីស្រាអែល ដាក់ឱ្យទីក្រុងវ៉ាស៊ីនតោន ដោយវាយប្រហារស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី បើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃសុក្រម្សិលមិញនេះ។ លោក Mohammad Jamshidi អគ្គសេនាធិការរងរបស់ប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការនយោបាយបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលបានរៀបរាប់លម្អិតអំពី “សារជាលាយលក្ខណ៍អក្សរ” ដែលបានផ្ញើដោយអ៊ីរ៉ង់ ទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ សារនេះត្រូវបានផ្ញើបន្ទាប់ពីការវាយប្រហារនៅថ្ងៃច័ន្ទរបស់អ៊ីស្រាអែល ទៅលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី ដែលបានសម្លាប់ជនជាតិអ៊ីរ៉ង់ ៧នាក់រួមទាំងមេបញ្ជាការជើងចាស់ពីរនាក់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។ លោកបានលើកឡើងថា នៅក្នុងសារនោះ អ៊ីរ៉ង់បានព្រមានថា “ការដឹកនាំរបស់សហរដ្ឋអាមេរិកកុំឱ្យជាប់អន្ទាក់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ” … Read More

ក្លឹបកម្សាន្ដ ស៊ីនហាយ អគ្គីភ័យលេបត្របាក់ ស្ទើរតែទាំងស្រុង

ព្រះសីហនុ៖ ក្លឹបកម្សាន្ដ ស៊ីនហាយ (ខារ៉ាអូខេ សៀងហៃ) ត្រូវបានអគ្គិភ័យបានឆាបឆេះ ដែលស្ថិត​នៅ​ក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជិតរង្វង់មូលតោពីរ បណ្ដាលឱ្យខូចខាត​សម្ភារៈ​ស្ទើរ​តែ​ទាំង​ស្រុង។ គ្រោះអគ្គិភ័យនេះបានកើតឡើងនារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ កម្លាំងចម្រុះ មាន​ទាំង​រថយន្ត​ពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត អាវុធហត្ថខេត្ត ង៧០ កំពង់ផែស្វ័យត្ន ក្រុមហ៊ុនGTVC និង​រថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះកងកេងផងដែរ បានចូលរួម​គ្នា​ជួយ​អន្ត​រាគមន៍​ពន្លត់​ភ្លើង​នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការពន្លត់កម្លាំងចម្រុះ​បាន​ប្រើប្រាស់​ទឹក​ពន្លត់​អគ្គិភ័យ​ឲ្យ​រលត់​ទៅ​វិញ​ប្រើអ​ស់ពេលប្រមាណ ៣ម៉ោង ប៉ុន្តែពុំទាន់អាចបញ្ជាក់បានពីរបាយការណ៍ជាក់លាក់ថា ទំហំ​នៃការឆាបឆេះនេះអស់ប៉ុន្មាន មានមនុស្សរងគ្រោះឬអត់ និងពុំទាន់អាចបញ្ជាក់ថា ការឆេះ​នេះ​បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងធ្វើការ។ … Read More

ការបង្ក្រាបទីតាំងលួចបើកល្បែង ចាក់ឆ្នោតវៀតណាម អាជ្ញាធរខណ្ឌទួលគោក ចុះឃាត់ម្ចាស់ទីតាំងម្នាក់

ភ្នំពេញ៖ ការចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមមួយកន្លែង ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានឆ្មក់ និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងដករហូតវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅផ្ទលេខ២៤ ផ្លូវលេខ២២៦ កែង ផ្លូវ២២៣ ក្រុមទី៤៨ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននិងសេចក្ដីរាយការណ៍ អាជ្ញាធរខណ្ឌទួលគោក បានចាត់កម្លាំងចុះស្រាវជ្រាវរួចក៏បានដាក់កម្លាំងចុះឆ្មក់បង្ក្រាបជាក់ស្ដែងតែម្ដង។ ក្នុងប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួន ស្ត្រីម្នាក់ ដែលមើលការខុសត្រូវនៅទីតាំងនេះ … Read More

ប្រមុខដឹកនាំកំពូលបារាំង ច្រានចោល ការអះអាងថា ទីក្រុងប៉ារីស ប្រហែលជាជាប់ពាក់ព័ន្ធ នឹងការសម្លាប់រង្គាល នៅ Crocus City Hall នៅជាយក្រុងមូស្គូ

បារាំង៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានច្រានចោលការអះអាងដែលថា ទីក្រុងប៉ារីសប្រហែល ជាមានជាប់ពាក់ព័ន្ធ នឹងការសម្លាប់រង្គាលនៅ Crocus City Hall នៅខាងក្រៅ ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយនិយាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបារាំង កាលពីថ្ងៃព្រហស្បតិ៍ ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធជាមួយសមភាគី បារាំងលោក Sebastien Lecornu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានលើកឡើងថា អ្នកគាំទ្រលោកខាងលិច របស់ទីក្រុងគៀវ … Read More

ការច្រានចោលការផ្សាយរបស់ Reuters ពីមហាសេដ្ឋី Elon Musk លើផែនការរបស់ Tesla

អាមេរិក៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានច្រានចោលរបាយការណ៍ របស់សារព័ត៌មាន Reuters ដែលអះអាងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ បានលុបចោលគម្រោងសម្រាប់រថយន្តតម្លៃទាប ដោយសារការប្រកួតប្រជែងដ៏ខ្លាំងក្លា ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) ។ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មាន Reuters បានសរសេរដោយដកស្រង់ ប្រភពដែលដឹងពីបញ្ហានេះ និងសាររបស់ក្រុមហ៊ុនថា ក្រុមហ៊ុនផលិតរថយន្តនឹងផ្តោតលើការ អភិវឌ្ឍរថយន្តតាក់ស៊ីដែលបើកបរដោយខ្លួនឯង ជំនួសឱ្យការស្វែងរកគោលដៅ យូរអង្វែងរបស់លោក Musk ក្នុងការនាំយករថយន្តអគ្គិសនីដែលមាន តម្លៃសមរម្យដល់មហាជន នេះបើយោងតាមសារព័ត៌មាន … Read More

សមាគម​កាយឫទ្ធិនារីកម្ពុជា ប្រគល់អំណោយ សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ២៩៦នាក់

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិនារី​កម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន​ក្រុមប្រឹក្សា​មូល​និធិ​ត្រី​ចក្រ​យាន​កម្ពុជា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយ​ជូន​សមាជិក​មូលនិធិ​ត្រីចក្រ​យាន​កម្ពុជា​ ចំនួន២៩៦នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ឯកឧត្តម ឃួង ស្រេង បាន​ថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្ត​យក​ចិត្ត​ទុក​ដាក់​ពី​សមាគម ដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ ដើម្បីជួយ​សម្រួល​ការ​លំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ … Read More

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿង ឌិញវ៉េ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី កាលពីថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿង ឌិញវ៉េ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ។ ក្នុងជំនួបនេះ ឯកឧត្តម វឿង ឌិញវ៉េ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់គាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលរួមមានការកែទម្រង់ប្រព័ន្ធគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យអប់រំ វិស័យសុខាភិបាលជាដើម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី-ខេត្ត បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលសន្និបាត … Read More