អ៊ុយក្រែន កំពុងព្យាយាមបញ្ចុះបញ្ចូល ការហាមប្រាមជនជាតិរុស្សី ពីប្លុកអឺរ៉ុប
បរទេស៖ លោក Denis Shmigal នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនគ្រោងនឹងជំរុញសហភាព អឺរ៉ុបឱ្យបិទ ដែនអាកាសរបស់ខ្លួន ចំពោះជនជាតិរុស្ស៊ី និងបេឡារុស្សដោយពន្យល់ថា ទីក្រុងគៀវសង្ឃឹមយ៉ាងដូច្នេះថា នឹងរំខានដល់ការដឹកជញ្ជូនរបស់ទីក្រុងមូស្គូ និង បង្កភាពមិនស្រួល ដល់ភ្ញៀវទេសចររុស្ស៊ី នេះបើយោងតាមការចេញផ្សាយរបស់ RT ។
សហភាពអឺរ៉ុប បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ពីការហោះហើរលើទឹកដីរបស់ខ្លួនភ្លាមៗ បន្ទាប់ពីការចាប់ផ្តើម នៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ ២០២២ហើយ ប្លុកនេះ ក៏ដូចជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មួយចំនួនទៀតក៏បានដាក់ទណ្ឌកម្ម ដែលប៉ះពាល់ដល់សមត្ថភាព របស់ក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី ក្នុងការទិញថ្មីផងដែរ ដោយយន្តហោះនិងគ្រឿង បន្លាស់សម្រាប់យន្តហោះផលិត នៅបស្ចិមប្រទេសកំពុងប្រើរួចហើយ។
ថ្លែងកាលពីថ្ងៃសុក្រ លោក Shmigal បាននិយាយថា ៖ គំនិតរបស់យើងគឺថា អាជីវកម្មរុស្ស៊ី និងអ្នកទេសចររុស្ស៊ី មិនគួរអាចប្រើប្រាស់ ដែនអាកាស របស់សហភាពអឺរ៉ុបបានដោយស្រួលនោះទេ ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មានករណីជាច្រើន ចាប់តាំងពីឆ្នាំមុន ដែលពលរដ្ឋរុស្ស៊ី ត្រូវបានដកចេញពីការ តភ្ជាប់ជើងហោះហើរ ដោយក្រុមហ៊ុនអាកាសចរណ៍អ៊ឺរ៉ុប ជាក់ស្តែងដោយគ្មានការពន្យល់ឲ្យបានត្រឹមត្រូវនោះទេ៕