ជម្លោះរុស្ស៊ី និងអ៊ុយក្រែន តាមបច្ចុប្បន្នភាពចុងក្រោយ បានបង្កើនការវាយប្រហារលើគោលដៅគ្នាទៅវិញទៅមក

បរទេស៖ រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនវាយប្រហារគ្នាលើគោលដៅយោធាគ្នាទៅវិញទៅមក ខណ:ដែលរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានវាយប្រហារសហគ្រាសយោធាអ៊ុយក្រែន ខណ:ដែលអ៊ុយក្រែន បានវាយប្រហារគោលដៅយោធារុស្ស៊ីជាច្រើនកន្លែង នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយស្ដីពីជម្លោះចេញពីភាគីទាំងពីរ ។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មួយថ្ងៃមុននេះ កងទ័ពរុស្ស៊ីបានប្រើប្រាស់គ្រាប់ស៊ីបគោលដៅរយៈចម្ងាយឆ្ងាយ និងយានដ្រូនជាច្រើនគ្រឿងដើម្បីកម្ទេចការវាយប្រហារជាក្រុមៗលើទីកន្លែងជាច្រើនរបស់អ៊ុយក្រែន ដែលមានការពាក់ព័ន្ធកន្លែងផលិតរថពាសដែក និងកន្លែងថែទាំ និងអាកាសយានដ្ឋានយោធា។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃជាមួយគ្នាថា មានការប្រយុទ្ធគ្នាជាង៥០លើកនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយ។

កងទ័ពអាកាសអ៊ុយក្រែន បានធ្វើការវាយប្រហារលើ១៤ទីតាំង ជាទីប្រមូលផ្តុំនៃបុគ្គលិកយោធារុស្ស៊ី អាវុធ និងគ្រឿងយុទ្ធោបករណ៍រួមជាមួយនឹងប្រព័ន្ធការពារដែនអាកាសផងដែរ។

មីស៊ីលហ្វូង និងកងកាំភ្លើងធំអ៊ុយក្រែន បានវាយប្រហារបុគ្គលិកយោធា គ្រឿងយុទ្ធោបករណ៍និងកន្លែងសង្រ្គាមអេឡិចត្រូនិករបស់រុស្ស៊ី៕