ការព្រមានអំពីអសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ របស់កម្មវិធីស្បៀងអាហារពិភពលោកWFP នៅក្នុងចំណោមកុមារ តំបន់ហ្កាហ្សា

យោងតាមរបាយការណ៍មួយរបស់ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឲ្យដឹងថា សង្រ្គាមដែលកំពុងអូសបន្លាយក្នុងតំបន់ហ្កាហ្សាស្រ្ទីប បានរុញច្រានឱ្យតំបន់ហ៊ុមព័ទ្ធមួយនេះធ្លាក់ចូលក្នុងឋាននរក និងកម្រិតខ្ពស់ជាមួយនឹងវិបត្ដមនុស្សធម៌ធ្ងន់ធ្ងរ ដែលធ្វើអោយជនជាតិប៉ាឡេស្ទីនយ៉ាងច្រើន អត់បាយហើយប្រឈមមុខនឹងគ្រោះទុរ្ភិក្ស។

អង្គការWFP បានផ្សព្វផ្សាយរបាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយព្រមានអំពីអសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងចំណោមកុមារក្នុងតំបន់ហ្កាហ្សា។ ខណ:ដែលទីភ្នាក់ងារអង្គកាសហប្រជាជាតិមួយនេះក៏បានអំពាវនាវឱ្យការពារបុគ្គលិកមនុស្សធម៌ផងដែរ។

ជាងនេះទៅទៀត មនុស្សស្ទើរតែបីភាគ៤(បីភាគបួន) ដែលកំពុងរងនូវភាពអត់ឃ្លានធ្ងន់ធ្ងរនោះ គឺស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ជាកន្លែងដែលអង្គការ WFPអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងការផ្គត់ផ្គង់អាចចេញចូលដោយសេរី និងឆ្លងកាត់តំបន់ហ្កាហ្សាដោយសុវត្ថិភាព។

លោកស្រី ម៉ារីកា ហ្គូដេរៀន(Marika Guderian)ជានាយក ផ្នែកWFP ប៉ាលេស្ទីន បានអោយដឹងថា កម្មវិធីស្បៀងអាហារពិភពលោកដែលអាចមកទីនេះ បានគឺដើម្បីបំរើមនុស្ស១លាននាក់រាល់ខែជាមួយនឹងអាហារ ពីព្រោះពួកគេបានពឹងផ្អែកលើយើងទាំងស្រុង។ ប៉ុន្ដែយើងនៅតែមានបញ្ហាប្រឈមនៅឡើយ។ លោកស្រីបន្ដថា យើងមិនមានការធានាសន្ដិសុខចាំបាច់ដើម្បីធ្វើការនៅទីនេះទេ។ប៉ុន្ដែមនុស្សក៏ត្រូវការសុវត្ថិភាពដែរ៕