ទីផ្សារបន្តឈ្នះនៅថ្ងៃត្រង់ បន្ទាប់ពីរបាយការណ៍អតិផរណាសំខាន់ៗ

ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានកើនឡើងខ្ពស់នៅពេលថ្ងៃត្រង់ ហើយឆ្ពោះទៅរកការឈ្នះរយៈពេលប្រាំថ្ងៃ ខណៈរបាយការណ៍អតិផរណាដ៏សំខាន់មួយបានបង្ហាញពីការកើនឡើងតិចតួចនៅក្នុងខែកក្កដា វាបានជំរុញឱ្យមានក្តីសង្ឃឹមថា Fed ចាប់យកការដំឡើងអត្រាការប្រាក់មកវិញ។ Dow, S&P 500, និង Nasdaq សុទ្ធតែឡើងខ្ពស់ជាងមុន បើទោះជាកំពុងឈានទៅដល់ការបញ្ចប់ខែសីហាជាមួយនឹងការខាតបង់ប្រចាំខែក៏ដោយ។ ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅពាក់កណ្តាលថ្ងៃព្រហស្បត្តិ៍ ទី 31 ខែសីហា ឆ្នាំ 2023 ហើយបានឆ្ពោះទៅរកប្រៀបឈ្នះជាប់គ្នាទី 5 ខណៈដែលរបាយការណ៍បានបង្ហាញថាអតិផរណាបានកើនឡើងតិចតួចកាលពីខែមុន។ Salesforce គឺជាភាគហ៊ុនបានដំណើរការល្អបំផុតនៅក្នុង Dow ខណៈដែលក្រុមហ៊ុនបានកាត់បន្ថយការចំណាយ និងបានធ្វើការផ្លាស់ប្តូរបន្ថែមទៀតចូលទៅក្នុងបញ្ញាសិប្បនិម្មិត។ Hormel Foods បានកាត់បន្ថយការណែនាំសេវារបស់ខ្លួនលើតម្លៃសាច់ជ្រូក … Read More

Binance បើកដំណើរការសេវាផ្ទេរប្រាក់ ‘ផ្ញើសាច់ប្រាក់’ នៅ Latam

Binance ជា exchange រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតបានប្រកាសពីការចាប់ផ្តើមនៃ “ផ្ញើសាច់ប្រាក់” ដែលជាសេវាផ្ទេរប្រាក់ដែលផ្តោតលើ Latam ។ សេវ៉ាកម្មដែលទើបនឹងចេញថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសចំនួនប្រាំបួននៅក្នុងតំបន់អាចផ្ញើគ្រីបតូទៅកាន់គណនីធនាគាររបស់មិត្តភក្តិ ឬក្រុមគ្រួសារនៅក្នុងប្រទេសអាហ្សង់ទីន និងកូឡុំប៊ីដោយផ្ទាល់ ដោយឆ្លងកាត់អន្តរការីភាគីទីបី។  

បញ្ហាផែនទីព្រំដែន ចិនប្រាប់ឥណ្ឌាឲ្យរក្សាភាពស្ងប់ស្ងាត់

ចិន៖  «រក្សាភាពស្ងប់ស្ងាត់» ជាពាក្យរបស់ចិនបានប្រាប់ឥណ្ឌា លើផែនទីចិនថ្មី ដែលក្រុងដែលីនិយាយថា ជាការអះអាងសិទ្ធិលើទឹកដីរបស់ខ្លួន។ ប្រទេសឥណ្ឌា បានតវ៉ាបន្ទាប់ពីទីក្រុងប៉េកាំងបានចេញផ្សាយផែនទីបង្ហាញពីរដ្ឋអារុណាចាល ប្រាដេស (Arunachal Pradesh) ភាគឦសាន និងខ្ពង់រាបអាក់សៃ ជីន ( Aksai Chin) ដែលមានជម្លោះជាទឹកដីរបស់ប្រទេសចិន។ ទីក្រុងប៉េកាំង បានឆ្លើយតបដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួន គួរតែជៀសវាងពី«ការបកស្រាយហួសហេតុ»អំពីបញ្ហានេះ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping) ទំនងជានឹងមិនចូលរួមកិច្ចពិភាក្សារបស់មេដឹកនាំG20 នៅទីក្រុងដែលី នៅសប្តាហ៍ក្រោយទេ បើយោងលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ … Read More

ភាពគ្មានទោសចំពោះបទចោទប្រកាប់នៅរដ្ឋចចា លោកត្រាំបានផ្តល់

អាមេរិក៖  លោក Donald Trump អតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់បទឧក្រិដ្ឋនៅរដ្ឋចចា កើតមានជាបន្តបន្ទាប់ បទចោទប្រកាន់មកលើលោកកើតពីការព្យាយាមបង្វែរការបរាជ័យរបស់លោកលើការបោះឆ្នោតឆ្នាំ២០២០ ។  ការចោទប្រកាន់នៅរដ្ឋចចា ត្រូវបានប្តឹងកាលពីដើមខែនេះ ដែលបទចោទប្រកាន់លោកត្រាំផ្ទាល់មានចំនួនបទឧក្រិដ្ឋ១៣ករណី រួមមានទាំងសកម្មភាពទុច្ចរិត។ អ្នកដែលត្រូវចោទប្រកាន់១៨នាក់ផ្សេងទៀត រួមជាមួយលោកត្រាំ ប្រឈមបទក្រិដ្ឋសរុប៤១ករណី រួមមានការផ្តល់ភស្តុតាងមិនពិតចំពោះសមាជិកសភាថាការបន្លំការបោះឆ្នោតបានកើតមានឡើង និងបានជំរុញឲ្យឲ្យមន្ត្រីរដ្ឋបំពានពាក្យសម្បថក្នុងតំណែងរបស់ពួកគេ ដោយការកែប្រែលទ្ធផលបោះឆ្នោត។ លោកត្រាំ ការផ្តល់ចម្លើយពីភាពគ្មានទោសនេះ មានន័យថា នឹងមិនបង្ហាញខ្លួនផ្ទាល់នៅតុលាការកំពូលតំបន់ Fulton នៅសប្តាហ៍ក្រោយដើម្បីប្រឈមមុខបទចោទប្រកាន់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកត្រាំ បានស្នើសុំឲ្យចៅក្រម ដកចេញករណីរបស់លោក … Read More

រុស្ស៊ីបានដកប្រព័ន្ធការពារដែនអាកាសពីប្រជុំកោះKuril យកមកដាក់ពង្រាយនៅព្រំដែនអ៊ុយក្រែន

រុស្ស៊ី៖  ប្រព័ន្ធការពារមីស៊ីលប្រឆាំងយន្តហោះចេញពីប្រជុំកោះកូរីល (Kuril) ដែលបានដាក់ នៅទីនោះតាំងពីឆ្នាំ២០២០ ត្រូវបានប្រទេសរុស្ស៊ីបានដកចេញ។ ពួកគេប្រហែលជាត្រូវបានផ្ទេរសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនវិញ។ លោក យូ កយហ្សូមី (Yū Koizumi) មកពីសាកលវិទ្យាល័យក្រុងតូក្យូ បានកត់សម្គាល់ដោយអ្នកជំនាញយោធាលើកឡើងថា មានការបាត់វត្តមាននៃប្រព័ន្ធការពារដែនអាកាស ។ លោកក៏បានបង្ហាញទំនុកចិត្តថា យោធារុស្ស៊ី បានយករថក្រោះ និងកាំភ្លើងធំចាស់ៗពីប្រជុំកោះកូរីល។ លោកបន្តថា អាវុធដែលរក្សាទុកនៅទីតាំងយោធានៅកោះសាខាលីន ( Sakhalin) នឹងត្រូវបញ្ជូនទៅកាន់ខ្សែត្រៀមជួរមុខ ក្នុងប្រទេសអ៊ុយក្រែន។ សម្រាប់ប្រព័ន្ធការការពារដែនអាកាសវិញ លោកកយហ្សូមី កត់សម្គាល់ថា វាគឺជាប្រព័ន្ធS-300B4 ។ … Read More

នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៣ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និង សមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត ។ … Read More

ផ្តាំទៅអ្នកចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅអាម៉េរិក ធ្វើម៉េចកុំឲ្យខុសច្បាប់ប្រយ័ត្នគេចាប់

កណ្ដាល៖ នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំទៅជនអគតិមួយក្តាប់តូច ដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច​របស់​លោកទៅអាម៉េរិក នាចុងខែកញ្ញា ឆ្នាំ២០២៣នេះ ធ្វើយ៉ាងកុំឲ្យហួសព្រំដែនកំណត់ប្រយ័ត្ន​អាជ្ញាធរអាម៉េរិកចាប់។ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស ​ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើង ​នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិភូកម្ពុជា​ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(UN) លើកទី៧៨ នៅទីក្រុងញូវយ៉ក​សហរដ្ឋ​អាម៉េរិក ហើយដំណើរទេស្សនកិច្ចរបស់លោកនេះ គឺមានពលរដ្ឋខ្មែរអាម៉េរិកមួយចំនួនតូច ប្រកាស​ប៉ុនប៉ង​ធ្វើបាតុកម្មប្រឆាំងនឹងដំណើររបស់លោកផងដែរ។ … Read More

សមុទ្រវៀតណាម ព្យុះទីហ្វុង សាវឡា ចូលដល់ជាមួយកម្លាំងខ្យល់ ២០១គីឡូម៉ែត្រក្នុងមួយម៉ោង

វៀតណាម៖ ព្យុះទីហ្វុង សាវឡា បានចូលក្នុងសមុទ្រវៀតណាមខាងកើតហើយ និងកំពុងរំកិលទៅទិសខាងលិចជាមួយកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ ២០១ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយរលកកម្ពស់ ១០ ម៉ែត្រផងដែរ បើតាមរាយការណ៍ទីភ្នាក់ងារអាកាសធាតុកណ្តាលរបស់ប្រទេសវៀតណាម ។ ព្យុះទីហ្វុងនេះស្ថិតនៅភាគខាងជើងនៃសមុទ្រវៀតណាមខាងកើត ចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍។ ស្របគ្នានេះ មជ្ឈមណ្ឌលព្យាករឧតុនិយមបានព្រមានថា ដោយសារតែកម្លាំងខ្យល់បក់ខ្លាំង ព្យុះទីហ្វុងនេះ នឹងបង្កការបំផ្លិចបំផ្លាញធំធេង ហើយអាចពន្លិចនាវាដែលដឹកធ្ងន់ៗផងដែរ។ ទន្ទឹមនេះ ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវៀតណាម បានចេញសេចក្តីជូនដំណឹងដល់អង្គភាព និងទីភ្នាក់ងារពាក់ព័ន្ធនានា ចាប់ពីភាគខាងជើងខេត្ត Quang Ninh ទៅកាន់ខេត្ត Ha Tinh ដោយស្នើឲ្យពួកគេចាត់វិធានការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលអាចកើតមានពីព្យុះទីហ្វុងនេះ ។ … Read More

អាចទេ! លោក Prigozhin និយាយថា ខ្លួនកំពុងនៅអាហ្វ្រិក បង្កការភ្ញាក់ផ្អើល

បរទេស៖ លោក Yevgeny Prigozhin ដែលគេដឹងថាជាមេទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានស្លាប់បាត់ជីវិតដោយសារធ្លាក់យន្តហោះទៅហើយនោះ ស្រាប់តែវីដេអូថ្មីបង្កើតការភ្ញាក់ផ្អើលមួយ បានបង្ហាញពីរូបគាត់ និយាយថាមានគេចង់កម្ចាត់គាត់។ គាត់ច្បាស់ណាស់ត្រូវបានគេធ្វើឃាត តាមបញ្ជាលោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីសងសឹកចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលគាត់បានដឹកនាំ កាលពីខែមិថុនា ដោយមនុស្សជាច្រើននៅលោកខាងលិចជឿថាបែបនេះ។ លោក Prigozhin អាយុ៦២ឆ្នាំត្រូវបានគេឃើញក្នុងវីដេអូដោយពាក់អាវយោធានៅក្នុងឡាន ហើយនិយាយមុខកាមេរ៉ាថា “ផ្ញើជូនអ្នកដែលជជែកគ្នាថាតើខ្ញុំនៅរស់ឬអត់។ តើខ្ញុំសុខសប្បាយជាទេ? វាជាថ្ងៃចុងសប្តាហ៍ ចុងខែសីហាឆ្នាំ២០២៣ ខ្ញុំ​នៅ​អាហ្វ្រិក។ ដូច្នេះ អ្នកគាំទ្រដែលពិភាក្សាពីការកម្ចាត់ខ្ញុំ គំរាមជីវិតខ្ញុំ ឬអ្វីក៏ដោយ តាមពិតអ្វីៗគឺមិនអីទេ”។ វីដេអូនេះ ត្រូវបានបង្ហោះដោយ Grey Zone ដែលជាឆានែល Telegram មានទំនាក់ទំនងជាមួយក្រុមទាហានស៊ីឈ្នួល Wagner។ យ៉ាងណាក្តី ក្នុងការបង្ហោះនោះ មិនមាន … Read More