គ្រោះរញ្ជួយដី ម៉ារ៉ុក ចំនួនអ្នកស្លាប់បានកើនជាង២.១០០នាក់ និងរបួសជាង២.៤០០នាក់

ម៉ារ៉ុក៖ ក្រសួងមហាផ្ទៃ ចេញរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ ដែលបានបញ្ចេញកាលពីម៉ោង៤ល្ងាចថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់២.១២២នាក់ បានស្លាប់ និង២.៤២១នាក់ បានរងរបួស ក្នុងគ្រោះរញ្ជួយដីក៏មហន្តរាយ ដែលបានអង្រួនខេត្ត អាល់ ហូស (Al Haouz) ភាគកណ្ដាល របស់ប្រទេសម៉ារ៉ុក កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ។ ក្រុមអាជ្ញាធរ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីពន្លឿនសហប្រតិបត្តិការសង្គ្រោះ ជម្លៀស និងផ្ដល់ការថែទាំអ្នករបួស និងចល័យគ្រប់ធនធានក្នុងករណីចាំចាំទាំងអស់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃសោកនាកម្មដ៏ខ្លោចផ្សានេះ ។ វីដេអូពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីក្រុមអ្នកសង្រ្គោះ និងកងកម្លាំងយោធាកំពុងព្យាយាមកាយគំនរកម្ទេចកម្ទីរនៅក្នុងភូមិម៉ូឡេ ប្រាហីម (Moulay Brahim)ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង ម៉ារ៉ាកិច … Read More

ស្រូវចុះថ្លៃ១លាន១០ម៉ឺនក្នុងមួយតោន ក្រសួងកសិកម្មទទួលស្គាល់ហើយឲ្យមន្ត្រីកសិកម្មចុះអន្តរាគមន៍

បាត់ដំបង៖ នៅលើបណ្ដាញទំនាក់ទំនងសង្គម ក្រោយឃើញព័ត៌មាននៃការចុះថ្លៃស្រូវត្រូវបានបង្ហោះយ៉ាងព្រោងព្រាត នៅដើមខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីកសិកម្មក៏បានចុះអន្តរាគមន៍ ដោយចាប់ផ្ដើមកំណត់តម្លៃស្រូវឡើងវិញ។ ប៉ុន្តែកសិករអំពាវនាវឱ្យ មានការកំណត់តម្លៃស្រូវនេះ ឱ្យបានគ្រប់ចំនួនដែលពួកគេគាត់បានផលិត ចៀសវាងកំណត់លើចំនួនតិច ហើយស្រូវដែលសល់ត្រូវលក់ក្នុងតម្លៃទាបដដែល។ នៅក្នុងខេត្តបាត់ដំបង ដែលគេស្គាល់ថាជាជង្រុកស្រូវរបស់កម្ពុជា ត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍នឹងលើកឡើងជជែកវែកញែកជាហូរហែប៉ុន្មានថ្ងៃមកនេះ ក្នុងន័យថាតម្លៃស្រូវចុះថោក។ ព័ត៌មាននេះហាក់ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Heng Det បានបង្ហោះសារក្នុងសំណេរដើមថា «កសិករយំមិនចេញ! ថ្ងៃនេះ(6/9/2023) ស្រូវចុះនៅត្រឹម១លាន ១០ម៉ឺន ក្នុងមួយតោន។ អត់មានមន្ត្រីណាចុះជួបកសិករទេ។ ស្រូវចុះថោកគឺទិញផ្ដាច់មុខ»។ សារនេះត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនចែករំលែក … Read More

About 1,200 Chinese nationals arrested and deported by Myanmar militia

ជនជាតិចិនប្រមាណ១,២០០នាក់ កងជីវពលជាតិមីយ៉ាន់ម៉ាបានចាប់និងនិរទេសខ្លួន ថៃឡង់ដ៍៖ ក្រុមជីវពលមួយក្រុម ជាក្រុមអំបូរភាគតិចជាតិមីយ៉ាន់ម៉ា ដែលស្ថិតនៅក្នុងចំណោមក្រុមអំបូរភាគតិចដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសបានធ្វើការឃាត់ខ្លួន និងធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនច្រើនជាង១,២០០នាក់ផ្សេងទៀត ដោយបានប្រគល់ជនទំាងអស់នោះទៅឱ្យអាជ្ញាធរចិនតាមច្រករបៀង បាងសាង(Panghsang)។ ពលរដ្ឋចិនទំាងអស់នោះ បន្ទាប់ពីរកឃើញ មានជាប់ពាក់ព័ន្ធទៅនឹងការបើកប្រតិបត្តិការគម្រោងឆបោកតាមប្រព័ន្ធអនឡាញ នេះបើយោងតាមមន្ត្រីម្នាក់ដែលមកពីការិយាល័យសម្របសម្រួលរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន បានរៀបរាប់ប្រាប់ដល់បណ្តាញផ្សព្វផ្សាយក្រៅស្រុកកាលពីចុងសប្តាហ៍កន្លងទៅ។ ការឃាត់ខ្លួនជនជាតិចិន ត្រូវបានគេធ្វើឡើងនៅក្នុងដែនដី ដែលត្រួតត្រាដោយកងយោធានៃតំបន់វ៉ារួបរួមគ្នា(UWSA) ក្នុងរដ្ឋសាន ដោយបានឆ្មក់់ចូលទីតំាងនោះ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយអេភី(AP) បានឱ្យដឹងបន្ថែម។ អំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានក្លាយទៅជាបញ្ហាចាក់ស្រេះដ៏ចម្បងមួយនៅក្នុងតំបន់អាស៊ី ខណៈដែលមនុស្សភាគច្រើនក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួន នំាឱ្យធ្លាក់ចូលក្នុងអន្ទាក់លើមុខរបបក្លែងក្លាយជាចុងក្រោយត្រូវបង្ខំពួកគេឱ្យធ្វើការងារស្ថិតនៅក្នុងស្ថានភាពដូចជាទាសករអញ្ចឹងដែរ។ ការចេញផ្សាយកាលពីខែមុនថា ក្រុមឧក្រិដ្ឋជនអន្ធពាលបានចាប់បង្ខំមនុស្សរាប់សិបពាន់ម៉ឺននាក់នៅពាសពេញតំបន់អាស៊ីភូមិភាគអាគ្នេយ៍ឱ្យចូលរួមក្នុងប្រតិបត្តិការគម្រោងឆបោកតាមអនឡាញ ក្រោមរូបភាពបង្កើតវិនិយោគទុនបនល្បែងខុសច្បាប់ និងទមម្រង់រូបភាពបន្លំភ្នែកជាច្រើនប្រភេទទៀត នេះផ្អែកតាមរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ … Read More

Iraq wins 49th King Cup 2023

អ៊ីរ៉ាក់ ម្ចាស់គ្រងជើងឯក King Cup ឆ្នាំ២០២៣ លើកទី៤៩ ថៃ៖ លោក Alexandré Pölking អ្នកដឹកនាំក្រុមជម្រើសជាតិថៃ បានប៉ះក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅវគ្គដណ្តើមជើងឯកនៃពានរង្វាន់ King Cup 2023 លើកទី៤៩ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៤ ក្រោយស្មើគ្នា ២-២ នៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង នៅកីឡដ្ឋាន 700th Anniversary ក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។   លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ … Read More

Xi Jinping: National development should adhere to the strategic setting in the general situation

លោក Xi Jinping ការអភិវឌ្ឍប្រទេសជាតិ គួរតែក្តាប់ជាប់នូវការកំណត់​ យុទ្ធសាស្ត្រ ក្នុងស្ថានការណ៍ទូទៅ  ចិន៖ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែង ក្នុងអំឡុងពេល ចុះត្រួតពិនិត្យ ការងារ នៅខេត្ត Heilongjiang ថា គួរតែក្តាប់ជាប់ នូវការកំណត់ យុទ្ធសាស្ត្រក្នុង ស្ថានការណ៍ទូទៅ នៃការអភិវឌ្ឍប្រទេសជាតិ ហើយខិតខំត្រួសត្រាយស្ថានការណ៍ថ្មី របស់ខេត្ត Heilongjiang ក្នុងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ លោក Xi … Read More

Biden visits Vietnam to bring China’s neighbor closer to US

ទស្សនកិច្ច លោក បៃដិន ទៅកាន់វៀតណាម ដើម្បីទាញប្រទេសជិតខាង​របស់ចិនឱ្យកាន់​តែ​ជិតស្និទ្ធនឹងអាមេរិក បរទេស៖ ជាមួយនឹងកិច្ចព្រមព្រៀងមួយនៅក្នុងដៃ ដើម្បី​ទាក់​ទាញ​អ្នក​ជិតខាងមួយទៀតរបស់ចិន ឱ្យកាន់តែខិតទៅជិតសហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទៅដល់មាត់ទ្វារផ្ទះរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង នាថ្ងៃអាទិត្យ ទី១០ ខែកញ្ញា នេះ ។ លោក បៃដិន ក្នុងរយៈពេលត្រឹមតែប្រាំខែចុងក្រោយនេះ បានធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​ប្រធានា​ធិបតី​ហ្វីលីពីន​នៅឯសេតវិមានជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍។ លោក​បាន​ជូន​ដំណើរ​នាយករដ្ឋ​មន្រ្តី​ឥណ្ឌាជាមួយនឹងអាហារពេលល្ងាចបែបរដ្ឋដ៏ប្រណិត ហើយលោកបៃដិន ក៏​បា​នធ្វើ​ជាម្ចាស់​ផ្ទះ​ សម្រាប់សមភាគីជប៉ុន … Read More

Official visit to the Anti-Corruption Unit of the Chinese Communist Party Disciplinary Inspection Commission

ទស្សនកិច្ច​ផ្លូវការនៅអង្គភាពប្រឆាំង​អំពើពុករលួយ របស់គណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈប្រតិភូនៃគណៈកម្មការអធិការកិច្ចវិន័យ នៃបក្សកុម្មុយនិស្តចិនខេត្តហឺណាន និង​គណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន បាន​អញ្ជើញមក​ដល់​ព្រះរាជាណាចក្រកម្ពុជា ដោយទទួលស្វាគមន៍ពីឯកឧត្តម អ៊ន បញ្ហា ឧបការី និងឯកឧត្តម អ៊ូ វិសាល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអ.ប.ព.។ នេះ​ជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវកា​រនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ។ គណៈប្រតិភូមានចំនួន ៦ រូប គឺ៖ ១. លោកស្រី … Read More

Gather these points for success

ប្រមូលផ្តុំចំណុចទាំងនេះដើម្បីជោគជ័យ មនុស្សកើតមកលើលោកីយ៍នេះសឹងគ្រប់គ្នា ចង់ទទួលបាននូវភាពជោគជ័យ តែភាពជោគជ័យកើតឡើងតិចនាក់ណាស់សម្រាប់មនុស្សទាំងឡាយណាដែលហ៊ានលះបង់គ្រប់សព្វបែបយ៉ាងដើម្បីក្តីស្រមៃមួយនេះរបស់ពួកគេ។ ថ្ងៃនេះយើងខ្ញុំ សូមចែករំលែកចំណុចមួយចំនួនជាធាតុចូលសម្រាប់ជាទុនសំខាន់ក្នុងការយកទៅអនុវត្ត ដើម្បីទទួលបាននូវអ្វីដែលយើងចង់បាន។ ការខិតខំប្រឹងប្រែង៖ កុំជឿលើសំណាង ត្រូវជឿលើការប្រឹងប្រែងរបស់ខ្លួនឯង។ ឈប់ព្យាយាមតក់ក្រហល់ ស្វែងរកផ្លូវកាត់ទៀតទៅ ព្រោះថា វាមិនមានកើតឡើងដោយងាយៗនោះទេ។ ភាពអត់ធ្មត់៖ បើ​យើង​បាត់​បង់​ការ​អត់ធ្មត់ នោះ​យើងនឹង​ចាញ់​លើសមរភូមិនៃការ​ប្រយុទ្ធ។ មនុស្សភាគច្រើនបោះបង់នៅដំណាក់កាលនេះ ព្រោះតែមិនចេះអត់ធ្មត់រង់ចាំកាល។ ការលះបង់៖ បើយើងមិនលះបង់ដើម្បីអ្វីដែលយើងចង់បានទេនោះវាមិនបានសម្រាប់យើងឡើយ ហេតុនេះអ្វីដែលយើងចង់បាននឹងក្លាយជាការលះបង់។ ត្រូវចាំថា អ្វីគ្រប់យ៉ាងមានតម្លៃរបស់វា ! សំណួរ​សួរ​ថា តើ​យើង​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​ក្នុង​ការ​ចំណាយ​(លះបង់)វា​សម្រាប់​ជីវិត​ដែល​យើង​ប្រាថ្នាចង់បាន? ភាពជាប់លាប់៖ ធ្វើហើយធ្វើទៀត គឺជាអ្វីដែលបម្លែងយើងពីមនុស្សធម្មតា ទៅជាមនុស្សអស្ចារ្យ។ បើគ្មានភាពជាប់លាប់នោះទេ យើងនឹងមិនអាចទទួលបានភាពជោគជ័យធំជាងនេះឡើយ។ វិន័យ៖ ការជម្រុញ … Read More

The Royal Government of the 7th Mandate with High Prestige, Promoting Trade and Rapidly on the Regional and International Stage

រាជរដ្ឋាភិបាលអាណត្តិទី៧ ជាមួយកិត្យានុភាព លើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័សលើឆាកតំបន់ និងអន្តរជាតិ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា វត្តមាន និង​សកម្មភាព​រប​ស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅឯកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ៤ ដល់ទី ៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជា​វិញ្ញាសា​សាកល្បង​ដ៏ធំ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដឹកនាំ និង​ចាត់ចែង​របស់​នាយករដ្ឋ​មន្ត្រី​វ័យ​ក្មេង​ នៃកម្ពុជា ក្នុងវិស័យនយោបាយការទូតកម្រិតតំបន់ និងអន្តរជាតិ … Read More