ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បន្តចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចំនួន ១៥០នាក់ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានចុះទៅបំពេញបេសកកម្មពិនិត្យ និងព្យបាលជំងឺដោយឥតគិថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ … Read More

ល្បែងទាញព្រ័ត្រ

ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី ។ ល្បែងនេះគេលេងដោយប្រើកំលាំង ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺ ពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ … Read More

សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបុគ្គល ដែលបន្លំខ្លួនជាមន្ត្រីបម្រើការងារនៅមន្ទីរប្រឆាំងគ្រឿងញៀន ប្រព្រឹត្តបទល្មើសបោកយកម៉ូតូជនរងគ្រោះ មកចាក់ការតាមនីតិវិធី

(ភ្នំពេញ)៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកបុគ្គលដែលបន្លំខ្លួន ជាមន្ត្រីបម្រើការងារ នៅមន្ទីរប្រឆាំងគ្រឿងញៀន ប្រព្រឹត្តបទល្មើសបោកយកម៉ូតូគេ មកចាក់ការតាមនីតិវិធី ដើម្បីកុំឱ្យបុគ្គលនេះ ចេះតែហ៊ានបន្លំប្រើប្រាស់ឈ្មោះជាសមត្ថកិច្ច ទៅប្រព្រឹត្តអំពីបង្កអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជាតិ។ ការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយ លើគណនីហ្វេសបុក CPNS NEWS និង FK NEWS MEDIA ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀត ដែលផ្សាយកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ អំពីករណីយុវជនរងគ្រោះម្នាក់ ត្រូវបានមិត្តភក្តិរបស់ខ្លួន ដែលអះអាងថាជាមន្ត្រីបម្រើការងារនៅការិយាល័យ ក៤ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ

បាត់ដំបង៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ បេសកកម្មរបស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ … Read More

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន បានមានប្រសាសន៍ទាក់ទងនឹងព្រែកជីក ហ្វូណនតេជោ ទៅមិត្តភក្តិ និងមិនមែនមិត្តភក្ដិ

បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។ ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួយចំនួនដូចខាងក្រោម៖ ១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? ២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន … Read More

រុស្ស៊ីបានលើកថា បារាំងបដិសេធ កិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្ម

រុស្សី៖ លោក Aleksey Meshkov ឯកអគ្គរដ្ឋទូតរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ មួយទៅកាន់កាសែតបារាំង ប្រចាំសប្តាហ៍របស់ Le Journal du Dimanche កាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីសបានកាត់ផ្តាច់កិច្ច សហការប្រឆាំង ភេរវកម្មជាមួយទីក្រុងមូស្គូ លើបញ្ហានៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅខាងមុខនេះ។ អ្នកការទូតរុស្ស៊ីរូបនេះ បានធ្វើអត្ថាធិប្បាយក្នុងរយៈពេលជាងពី រសប្តាហ៍បន្ទាប់ពីមនុស្សជាង១៤០នាក់ត្រូវបាន សម្លាប់ក្នុងការវាយប្រហារ ភេរវកម្មលើកន្លែងប្រគុំតន្ត្រី Crocus City Hall នៅជាយទីក្រុងម៉ូស្គូ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា … Read More

បោកលុយ ពីវិនិយោគិនអូស្ត្រាលី ! អ្នកប្រឹក្សាផ្នែកវិនិយោគ ជនជាតិវៀតណាម រឿងទិញអណ្តូងរ៉ែ ចំនួន ៣,២ លានដុល្លារ

វៀតណាម៖ អ្នកប្រឹក្សាផ្នែកវិនិយោគម្នាក់ នឹងត្រូវបានកាត់ទោសនៅថ្ងៃទី ១៦ ខែមេសា ពីបទលួចលុយចំនួន ៣,២ លានដុល្លារពីពាណិជ្ជករអូស្ត្រាលី បន្ទាប់ពីណែនាំពាណិជ្ជកររូបនោះ ឱ្យទិញអណ្តូងរ៉ែទីតាន។ អ្នកស្រី Truong Thi Kim Soan អាយុ ៥០ ឆ្នាំ កាលពីខែមេសា ឆ្នាំ ២០១៣ បានទៅជួបពាណិជ្ជករអូស្ត្រាលី ឈ្មោះ John Koon នៅទីក្រុងហូជីមិញ ហើយបានណែនាំ John Koon ឱ្យទិញអណ្តូងរ៉ែ … Read More

ឃាត់ខ្លួនជនល្មើស២នាក់ បទល្មើសគ្រឿងញៀន ដោយរឹបអូសថ្នាំញៀនជាង១៧គីឡូក្រាម

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនល្មើស ២នាក់ រឹបអូសថ្នាំញៀនជាង ១៧គីឡូក្រាម ក្នុងរាជធានីភ្នំពេញ។ អនុវត្តតាមបញ្ជា របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារ ជំនាញ មន្ទីរប្រឆាំង គ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារ ប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជា ដឹកនាំផ្ទាល់ … Read More

កម្ពុជា កំពុងយកចិត្តទុកដាក់អំពីផលប៉ះពាល់ មកលើគុណភាពទឹកទន្លេមេគង្គកម្ពុជា ក្រោយលេចធ្លាយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គឡាវ

ភ្នំពេញ៖ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់មកលើគុណភាពទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា បន្ទាប់លេចធ្លាយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នាថ្ងៃទី៨ មេសា នេះ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទហេតុនៃការលេចធ្លាយចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ … Read More