រោគសញ្ញាពីជំងឺខ្សោយពោះវៀន ដែលយើងមិនគួរមើលរំលង
ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់។ អ្នកជំងឺអាចមានចង្កោមអាការៈ ឬរោគសញ្ញាមួយចំនួនដូចជាឈឺពោះរ៉ាំរ៉ៃ ចុកឆ្អល់ ឬតឹងណែនក្នុងពោះជាដើម។ ប្រសិនបើអ្នកកំពុងមានរោគសញ្ញា ឬ អាការៈប្រ ហាក់ប្រហែលនេះ អត្ថបទនេះនឹងជួយឲ្យអ្នកអាចស្វែងយល់កាន់តែច្បាស់ អំពីជំងឺខ្សោយពោះវៀន។ តើជំងឺខ្សោយពោះវៀនជាអ្វី? – ជំងឺខ្សោយពោះវៀន គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ជំងឺនេះត្រូវបានគេឲ្យឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺ ដូចជា៖ – ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ – ជំងឺខ្យល់ក្នុងពោះវៀននិង ហើមពោះវៀនជាដើម។ តើរោគសញ្ញានៃជំងឺខ្សោយពោះវៀនមានអ្វីខ្លះ? រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖ – ការឈឺពោះរ៉ាំរ៉ៃ … Read More