ការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខ ត្រូវបាន ម៉ិកស៊ិក និងអាមេរិក បញ្ជាក់ជាថ្មី

ម៉ិកស៊ិក៖ ម៉ិកស៊ិក និងសហរដ្ឋអាមេរិកបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខនៅតាមព្រំដែនរបស់ពួកគេ តាមការឲ្យដឹងពី ក្រសួងការបរទេសម៉ិកស៊ិក ។ ក្រសួងបានឲ្យដឹងនៅក្នុងការចេញផ្សាយមួយថា ចំពោះបញ្ហានោះ ប្រធានាធិបតីម៉ិកស៊ិកលោល Andres Manuel Lopez Obrador បានជួបកាលពីថ្ងៃអង្គារជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សេតវិមាន Elizabeth Sherwood-Randall នៅវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិក។ នាកិច្ចប្រជុំនេះ ប្រធានាធិបតីម៉ិកស៊ិក បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកឆ្ពោះទៅរក “ការគ្រប់គ្រងការធ្វើចំណាកស្រុកប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព” ជាមួយនឹង “ទស្សនវិស័យក្នុងតំបន់ ដោយលើកឡើងពីមូលហេតុឫសគល់ និងជានិច្ចកាលដោយការគោរពពេញលេញ ចំពោះអធិបតេយ្យភាពនៃប្រទេសទាំងពីរ និងប្រទេសទាំងពីរ … Read More

កសិករលើកឡើងថា មាន់ជើងនាគនៅវៀតណាម ជាមាន់នាំមកនូវសំណាង មានទ្រព្យចូលហូរហែរ

វៀតណាម៖ មិនមែនជាមាន់ចិញ្ចឹមយកសាច់ជាទូទៅទេ មាន់នៅភូមិ តុង តៅ ប្រទេសវៀតណាម ជាមួយជើងធំមិនធម្មតា និងរឹងក្រៀមៗ ពពួកមាន់ទាំងនេះ ក៏ត្រូវបានគេស្គាល់ថាជាមាន់ជើងនាគ ហើយជាច្រើនជំនាន់មកហើយ វាពិតជាមានរសជាតិឆ្ងាញ់សម្រាប់ប្រទេសវៀតណាម។ មាន់នេះមានទម្ងន់ដល់៦គីឡូក្រាម នៅពេលវាធំពេញវ័យ វាជាបក្សីត្រូវគេជឿថា នាំមកសំណាងល្អ ហើយនិងទ្រព្យសម្បត្ដិអោយម្ចាស់វា និងជាកាដូមានប្រជាប្រិយ នៅក្នុងអំឡុងពេលចូលឆ្នាំថ្មីតាមចន្ទគតិ ឬតែត (Tet) ជាឈ្មោះបុណ្យនេះត្រូវបានគេហៅនៅក្នុងប្រទេសវៀតណាម។ នៅឯភូមិជនបទ តុងតៅ ចំងាយប្រមាណជា ៣០គីឡូម៉ែតពីភាគអាគ្នេយ៍រដ្ឋធានីហាណូយ ជាកន្លែងដែលបក្សីទាំងនេះ ត្រូវបានគេបង្កាត់ពូជទាំងស្រុង ហើយម្ចាស់បសុបក្សីង្វៀង ធីហុង … Read More

អ្នកដំណើរឆែនណាន់តាន់តាប់ពេញ ស្ថានីយរថភ្លើងក្រុងប៉េកាំង វេលាអ្នកស្រុកបានចេញដំណើរទៅចូលរួមបុណ្យចូលឆ្នាំថ្មី

ប៉េកាំង៖ ស្ថានីយអយស្ម័យយានក្រុងប៉េកាំង ត្រូវគេមើលឃើញមានកំណើនអ្នកដំណើរកាលពីថ្ងៃព្រហស្បតិ៍នេះ ជាវេលាអ្នកដំណើររាប់រយលាននាក់ ក្នុងប្រទេសចិន កំពុងធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ដើម្បីទៅជួបជុំអ្នកជាទីស្រលាញ់របស់ពួកគេ និងប្រារព្ធពិធីចូលឆ្នាំថ្មី។ សម្រាប់អ្នកដំណើរដូចជា អ្នកបង្កើតកម្មវិធីឈ្មោះ យូ ជី(Yu Qi)អាយុ២៧ឆ្នាំដែលមានស្រុកកំណើតនៅ ខេត្ដហ៊ើណាន បានអោយដឹងថា ការធ្វើដំណើរទៅផ្ទះនឹងត្រូវចំណាយពេល២០ម៉ោង ទោះបីជា ប្រទេសចិនមានបណ្ដាញផ្លូវដែកល្បឿនលឿនធំជាងគេជាងគេបំផុតក្នុងពិភពលោកក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្យាករណ៍ទុកនូវកំណត់ត្រាមួយថា ការធ្វើដំណើរក្នុងស្រុកមាន៩ពាន់លានដំណើរនៅក្នុងអំឡុងពេលធ្វើដំណើរ៤០ថ្ងៃ ដ៏មមាញឹកនៅជុំវិញថ្ងៃឈប់សំរាកចូលឆ្នាំចិន ដែលក្នុងចំណោមនោះ មានប្រមាណជា៨០% នឹងធ្វើដំណើរតាមមធ្យោបាយខ្លួនឯង៕

អ៊ីរ៉ង់ រក្សាជំហរមិនចាកចេញពីតុចរចា និងទទូចលើសិទ្ធិអភិវឌ្ឍន៍នុយក្លេអ៊ែរ ដើម្បីសន្ដិភាព

តេអេរ៉ង់៖ លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងមិនចាកចេញពីតុចរចាឡើយ និងទទូចលើសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណង “សន្តិភាព”។ លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងពិធីមួយដែលមានការចូលរួមដោយឯកអគ្គរដ្ឋទូតបរទេស នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទី៤៥ នៃជ័យជំនះនៃបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ របស់ប្រទេសនេះ ដែលត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។ លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ តែងតែត្រៀមខ្លួនសម្រាប់ការផ្ទៀងផ្ទាត់លក្ខណៈសន្តិភាពនៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដោយបន្ថែមថាប្រជាជនអ៊ីរ៉ង់ មានសិទ្ធិ “មិនអាចកាត់ផ្តាច់បាន” ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិវិធីក្នុងវិស័យនានារួមទាំងឱសថ … Read More

ប្លែកពីគេ! អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ជាមួយប្រាក់ខែដូចដើម

ការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ ត្រូវបានកាត់បន្ថយ និងលើកទឹកចិត្តដល់ការបង្កកំណើត ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន បញ្ចេញគោលការណ៍ថ្មី ដែលអនុញ្ញាតឱ្យបុគ្គលិកជាឪពុកសម្រាកពីការងារ ប៉ុន្តែទទួលបានប្រាក់ខែ 100%។ ក្រុមហ៊ុនអ៊ីអន (Aeon) នឹងផ្ដល់ប្រាក់ខែដូចមុនដល់បុគ្គលិកភេទប្រុស នៅពេលសុំច្បាប់សម្រាកដើម្បីមើលថែកូនតូចអាយុចាប់ពីមួយឆ្នាំចុះក្រោម។ គោលការណ៍នេះគ្រោងនឹងអនុវត្តក្នុងឆ្នាំ 2024 ដើម្បីចូលរួមកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់បុគ្គលិកភេទប្រុសសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូន។ អត្ថប្រយោជន៍ដែលមិនមានការកំណត់អាយុនេះ នឹងត្រូវបានអនុវត្តជាបណ្ដើរៗចាប់ពីខែកុម្ភៈ សម្រាប់ក្រុមហ៊ុនចំនួនប្រហែល 150 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មអ៊ីអន។ តាមគម្រោង ក្នុងឆ្នាំដំបូងនឹងមានបុគ្គលិកភេទប្រុស និងភេទស្រីប្រមាណ 2,000 នាក់ នឹងសុំច្បាប់សម្រាកដើម្បីមើលថែកូន ហើយទទួលបានប្រាក់ខែដូចដើម។ បច្ចុប្បន្ន បុគ្គលិកភេទស្រីជិត … Read More

លោក Blinken ធ្វើដំណើរទស្សនកិច្ច ទៅកាន់តំបន់ West Bank រងការតវ៉ាពីប្រជាជនប៉ាឡេស្ទីន

បរទេស៖ ការធ្វើបាតុកម្មនៅទីក្រុងរ៉ាម៉ាឡា(Ramallah) របស់ប្រជាជនប៉ាឡេស្ទីនមួយក្រុម កាលពីថ្ងៃម្សិលមិញ ប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទៅកាន់តំបន់ West Bank ។ លោក Blinken បានជួបជាមួយ លោក ម៉ាមូត អាបាស់ (Mahmoud Abbas) ប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA) នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃពុធ។ លោក ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល … Read More

ព្រះរាជក្រឹត្យ៖ តែងតាំង ឯកឧត្ដម ចៅ សុភៈភិបាល ជាអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន

ព្រះរាជក្រឹត្យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០២២៤/១៦២ ស្តីពី ការតែងតាំងមុខតំណែង ឯកឧត្ដម ចៅ សុភៈភិបាល ជាអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ សម្រួលភារកិច្ចស្នងការរងនគរបាលខេត្តព្រះសីហនុចំនួន៤រូប

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២១៣ អនក្រ.បក ស្តីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចសម្រួលភារកិច្ចស្នងការរងនគរបាលខេត្តព្រះសីហនុចំនួន៤រូប។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ការតែងតាំងក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

សេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២៤៦/២៤  ក.អ.ក ស្តីពី ការតែងតាំងក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖