រោគសញ្ញាពីជំងឺខ្សោយពោះវៀន ដែលយើងមិនគួរមើលរំលង

ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់។ អ្នកជំងឺអាចមានចង្កោមអាការៈ ឬរោគសញ្ញាមួយចំនួនដូចជាឈឺពោះរ៉ាំរ៉ៃ ចុកឆ្អល់ ឬតឹងណែនក្នុងពោះជាដើម។ ប្រសិនបើអ្នកកំពុងមានរោគសញ្ញា ឬ អាការៈប្រ ហាក់ប្រហែលនេះ អត្ថបទនេះនឹងជួយឲ្យអ្នកអាចស្វែងយល់កាន់តែច្បាស់ អំពីជំងឺខ្សោយពោះវៀន។ តើជំងឺខ្សោយពោះវៀនជាអ្វី? – ជំងឺខ្សោយពោះវៀន គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ជំងឺនេះត្រូវបានគេឲ្យឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺ ដូចជា៖ – ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ – ជំងឺខ្យល់ក្នុងពោះវៀននិង ហើមពោះវៀនជាដើម។ តើរោគសញ្ញានៃជំងឺខ្សោយពោះវៀនមានអ្វីខ្លះ? រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖ – ការឈឺពោះរ៉ាំរ៉ៃ … Read More

កិច្ចពិភាក្សាលោកស៊ីជីនភីងប្រធានរដ្ឋចិន ជាមួយលោក Ramaphosa ប្រធានាធិបតី អាហ្រ្វិកខាងត្បូង

អាហ្រ្វិកខាងត្បូង៖ លោកស៊ីជីនភីង ប្រធានរដ្ឋចិន បានជួបពិភាក្សា ជាមួយលោក Ramaphosa ប្រធានាធិបតី អាហ្រ្វិកខាងត្បូង នៅទីស្តីការប្រធានាធិបតី ក្រុងព្រីតូរីយ៉ា កាលព្រឹកថ្ងៃទី២២ ខែសីហា តាមម៉ោងក្នុងតំបន់ ។ ថ្លែងក្នុងកិច្ចជំនួប លោកស៊ីជីនភីង បានលើកឡើងថា ក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី កិច្ចកសាងប្រទេសជាតិ និងកម្លាំងឥទ្ធពលអន្តរជាតិ របស់អាហ្រ្វិកខាងត្បូង បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ នៅលើទឹកដី ដ៏អស្ចារ្យ នៃអាហ្រ្វិកខាងត្បូង ខ្ញុំបានមើលឃើញ ដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍយ៉ាងផុលផុស … Read More

Akira ransomware កំណត់គោលដៅលើ Cisco VPNs ដើម្បីជ្រៀតចូលលើអង្គភាព

មានភស្តុតាងជាច្រើនដែលថា Akira ransomware កំណត់គោលដៅផលិតផល Cisco VPN (virtual private network) ជាវ៉ិចទ័រវាយប្រហារដើម្បីរំលោភលើបណ្តាញសាជីវកម្ម លួច និងអ៊ិនគ្រីបទិន្នន័យជាយថាហេតុ។ Akira ransomware គឺជាប្រតិបត្តិការ ransomware ថ្មីមួយដែលបានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ 2023 ដោយក្រុមមួយ ក្រោយមកបានបន្ថែមឧបករណ៍បំលែងកូដលីនុចដើម្បីកំណត់គោលដៅម៉ាស៊ីននិម្មិត VMware ESXi ។ ដំណោះស្រាយ Cisco VPN ត្រូវបានអនុម័តយ៉ាងទូលំទូលាយនៅទូទាំងឧស្សាហកម្មជាច្រើន ដើម្បីផ្តល់នូវការបញ្ជូនទិន្នន័យដែលមានសុវត្ថិភាព និងសម្ងាត់រវាងអ្នកប្រើប្រាស់ … Read More

លោក ថាក់ស៊ីន មិនបានស្ថិតនៅបន្ទប់ VIP នោះទេ និងសូម្បីម៉ាស៊ីនត្រជាក់ក៏គ្មានផង

ថៃ៖ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនទទួលបានសិទ្ធិ ពិសេសណាមួយឡើយ បានលើកឡើងដោយទទូច កាលពីថ្ងៃពុធនេះរបស់ប្រធានមន្ទីរពេទ្យ Police General ។ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បើយោងតាមសារព័ត៌មាន The Nation បានចេញផ្សាយឱ្យដឹងថា លោកថាក់ស៊ីន កំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយក្រុមវេជ្ជបណ្ឌិតមួយក្រុម ដែលមានគ្នា ៦នាក់ បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីព្រឹកថ្ងៃពុធ ។ ឧត្តមសេនីយ៍ទោ Soponrat Singhajaru អគ្គនាយកមន្ទីរពេទ្យ … Read More

លោក សេដ្ឋា ចូលកាន់តំណែងដោយមានការគាំទ្រពីព្រះមហាក្សត្រ ជានាយករដ្ឋមន្ត្រីថៃថ្មី

ថៃ៖ នាថ្ងៃពុធ ទី២៣ សីហា ឆ្នាំ២០២៣ ដោយមានការយល់ព្រមពីព្រះមហាក្សត្រ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បានចូលកាន់តំណែង ហើយរូបលោកក៏ដឹកនាំក្រុមរដ្ឋាភិបាលចម្រុះដ៏ចម្រូងចម្រាស ក្នុងនោះរួមមានទាំងគណបក្សគាំទ្រយោធា ដែលមានទំនាក់ទំនងជាមួយអតីតអ្នកធ្វើរដ្ឋប្រហារផងដែរ ។ ការតែងតាំងអតីតមហាសេដ្ឋីអចលនទ្រព្យលោក សេដ្ឋា ថាវីស៊ីន មកពីគណបក្សភឿថៃ (Pheu Thai) ដែលមានទំនាក់ទំនងជាយូរមកហើយជាមួយមហាសេដ្ឋីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយជាច្រើនខែ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភា។ បុរសវ័យ ៦០ឆ្នាំរូបនេះ ត្រូវបានបញ្ជាក់អះអាង ក្នុងទទួលបានតំណែងនេះ ដោយការបោះឆ្នោត ក្នុងសភា … Read More

រុស្ស៊ីកាន់តែអស្ចារ្យនៅគ្រប់សមរភូមិ ការប្តេជ្ញាមេទាហានស៊ីឈ្នួល Wagner

ការបន្តជ្រើសរើសទាហាន ហើយកំពុងខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ពីក្រុមហ៊ុនយោធាឯកជន Wagner ដើម្បីធ្វើឲ្យប្រទេសរុស្ស៊ីកាន់តែអស្ចារ្យ។ មិនត្រឹមប៉ុណ្ណឹង Wagner ក៏​កំពុងព្យាយាម​ជួយតំបន់​អាហ្រ្វិក​ ឲ្យ​កាន់តែមាន​សេរីភាពផងដែរ។ នេះបើតាមការអះអាងពីមេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin នៅក្នុងសុន្ទរកថាជាវីដេអូថ្មីមួយ។ ​លោក Prigozhin តែងតែប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនការបះបោរកាលពីចុងខែមិថុនា ចំពេលមានជម្លោះជាមួយក្រសួងការពារជាតិរុស្ស៊ី នៅ​ស្ងៀម​ប្រហែល​ពីរ​ខែ បន្ទាប់ពីការចេញវិដេអូ​​ពី​មេក្រុម Wagner ។ ទីបំផុត Wagner ត្រូវបានដាក់ពង្រាយទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីគឺបេឡារុស ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រធានាធិបតី Alexander Lukashenko។ ប្រទេសប៉ូឡូញ បានបង្ហាញក្តីបារម្ភម្តងហើយម្តងទៀតអំពីវត្តមានរបស់ក្រុមទាហាន … Read More

ផលិតផលក្រុមហ៊ុន VMware មានចំណុចខ្សោយធ្ងន់ធ្ងរ

ក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខ (VMSA-2023-0012.1) នាពេលថ្មីៗបន្ទាន់នេះ អំពីការទប់ស្កាត់ទៅលើភាពងាយរងគ្រោះ និងដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) ចំនួន១ ដែលមាននៅក្នុងកម្មវិធី Formerly vRealize Network Insight។ ចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2023-20887 ជាប្រភេទ command injection មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរខ្លាំង និងទទួលបានពិន្ទុ CVSSv3 9.8 អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រធ្វើការផ្ញើសំណើពិសេសមួយចំនួន និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ។   ផលិតផលដែលរងផលប៉ះពាល់ –     Formerly … Read More

ចុះហត្ថលេខាដ៏ភ្ញាក់ផ្អើលលើខ្សែបម្រើជប៉ុន Wataru ពីក្លិប Stuttgart ក្រោមក្រសែភ្នែក Liverpool

នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ តាមប្រភពពី Liverpool បានឲ្យដឹងថា ក្លិបលីគអង់គ្លេស Liverpool បានកំពុងសម្លឹងរកមើលការចុះហត្ថលេខាមួយដ៏គួរភ្ញាក់ផ្អើល ចំពោះខ្សែបម្រើសញ្ជាតិជប៉ុន Wataru Endo ពីក្លិបអាល្លឺម៉ង់ VfB Stuttgart ដែលមានគោលការតម្លៃថ្មី ៦៥លានដុល្លារ ក្រោយពេលក្លិបបានខកចិត្តចំពោះ Moises Caicedo ដែលក្លិប Chelsea ឆក់យកបាននាទីផ្សាររដូវក្តៅ។ Wataru មានវ័យ ៣០ឆ្នាំ ជាខ្សែបម្រើកាន់តំណែងជាប្រធានក្រុមជម្រើសជាតិសញ្ជាតិជប៉ុន ត្រូវបានគេមើលឃើញថាមានការផ្ទុះឡើង ក្រោយក្លាយជាគោលដៅរបស់ក្លិបលំដាប់ល្បី Liverpool … Read More

លោក ហេង សួរ ចំណាយពេលហូបបាយ ថ្ងៃដំបូងជារដ្ឋមន្ត្រីក្រសួងការងារ ជាមួយកម្មករជាង៣ពាន់នាក់

ភ្នំពេញៈ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដំបូងក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ ក្នុងឱកាសចុះជួបជាមួយនឹងកម្មករកម្មការិនីដោយមិនបានប្រាប់ជាមុននេះ ។ ការគ្រងតំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញសកម្មភាពរបស់លោកជាមួយនឹងកម្មករកម្មការិនី ប្រមាណជាង ៣ ពាន់នាក់ ក្នុងរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ ក្នុងសង្កាត់ចោមចៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ហេង សួរ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកលោកថា៖ «ថ្ងៃដំបូងបានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា … Read More